The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គាំ ច័ន្ទរស្មី

Profile picture - គាំ ច័ន្ទរស្មី

គាំ ច័ន្ទរស្មី

Biography: 

គាំ ច័ន្ទរស្មី បានចាប់កំណើតនៅក្រុងតាខ្មៅ នៅឆ្នាំ ១៩៨៩ ។ តាំងពីនៅវ័យបាន១៣ឆ្នាំ គាត់បានចូលរួមក្នុងការងារតស៊ូមតិក្នុងសិក្ខាសាលាផ្សេងៗដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីសិទ្ធិកុមារនៅកម្ពុជា មុននឹងលោកប្រឡូកចូលការតស៊ូដោយប្រើបណ្តាញសារព័ត៌មាន។ ក្នុងចន្លោះឆ្នាំ ២០០៤ ដល់ ២០០៧ រស្មីគឺជាអ្នកយកព័ត៌មានវ័យក្មេងនៃកម្មវិធីទស្សនាវត្តីទូរទស្សន៍ «យុវវ័យថ្ងៃនេះ» ផ្សាយរៀងរាល់សប្តាហ៍លើកញ្ចក់ទូរទស្សន៍ ស៊ីធីអ៊ីន ដែលជាកម្មវិធីតំបូងគេបង្អស់របស់កម្ពុជាដែលផលិតដោយកុមារ និងយុវជនគាំទ្រដោយអង្គការយូនីសេហ្វកម្ពុជា (UNICEF)។
នៅឆ្នាំ ២០០៦ រស្មីបានសរសេរអត្ថបទភាពយន្តឯកសារសម្រាប់កម្មវីធីក្តីស្រមៃមេគង្គស្តីពីជីវិតកសិករខ្មែរប្រថុយឆ្លងដែនទៅប្រទេសវៀតណាមដើម្បីបាញ់ថ្នាំគីមីសម្លាប់សត្វល្អិតនៅខេត្តស្វាយរៀង។ នៅឆ្នាំបន្ទាប់គាត់ក៏ត្រូវបានកម្មវិធីដដែលផ្តល់អាហារូបករណ៍ដើម្បីផ្តល់លទ្ធភាពដល់គាត់ក្នុងការសរសេរ ដឹកនាំផលិតរឿង «ភូមិបណ្តែតទឹក» ដែលលើកឡើងពីស្ថានភាពជីវិតកុមារវៀតណាមរស់នៅលើបឹងទន្លេសាប។ ក្នុងអាជីពជាអ្នកផលិតភាពយន្តឯកសាររស្មីត្រូវបានទទួលស្គាល់ដោយមហោស្រពភាពយន្តអន្តរជាតិអាំស្ទឺដាំ (IDFA) ដែលជាមហាស្របភាពយន្តភាពធំបំផុតមួយរបស់ពិភពលោក ដើម្បីដឹកនាំរឿង ចម្រៀងពីអគា «ស» ក្រៅពីនេះរស្មីក៏បានចូលរួមក្នុងគម្រោងផ្សេងៗគ្នាជាច្រើនទាំងជាមួយដៃគូជាតិ និងអន្តជាតិក្នុងនោះគាត់បានធ្វើតំណើរជុំវិញតំបន់អាស៊ីដើម្បីផលិតភាពយន្តឯកសារផ្សេងៗ។ ខណៈពេលដែលពិភពលោកកំពុងផ្លាស់ប្តូររបៀបប្រាប់រឿងស្របទៅតាមយុគឌីជីថល រស្មីគឺជាជនកម្ពុជាតែមួយគត់ដែលបានចូលរួមផលិត Hightrise ដែលជា interactive web documentary តំបូងគេដែលបានឈ្នះពានសំខាន់ៗជាច្រើនរបស់ពិភពលោក។ ក្រៅពីអាជីពជាអ្នកផលិតភាពយន្តឯកសារ រស្មីក៏បានសរសេរឿងភាគទូរទស្សន៍អប់រំទាក់ទងនឹងសុខភាពមាតា និងទារក នៅឆ្នាំ២០១៣ ខណៈពេលកម្ពុជាត្រៀមរៀបចំការបោះឆ្នោតជាតិអាណត្តិទី៥ រស្មីត្រូវបានភ្នំពេញប៉ុស្តិ៍ ផ្តល់តួនាទីជាអ្នកយកព័ត៌មានសោតទស្សន៍ ដើម្បីរាយការណ៍លំឥតអំពីស្ថានការណ៍ការបោះឆ្នោតនៅកម្ពុជា។ ចាប់តាំងពីចុងឆ្នាំ២០១៥មក រស្មីត្រូវបានគណៈគ្រប់គ្រងតែងតាំងជាប្រធានគ្រប់គ្រងផលិតកម្មសោតទស្សន៍របស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ឲ្យទទួលខុសត្រូវទាំងផ្នែកព័ត៌មាន និងពាណិជ្ជកម្មសម្រាប់តំណើរការរបស់នាយកដ្ឋានសោតទស្សន៍ទាំងមូល។