
កម្មវិធី goWave by RHB ជួយលើកកម្ពស់បន្ថែមចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមយុវជនកម្ពុជា។
ធនាគារ អ អេច ប៊ី ខេមបូឌា បានណែនាំកម្មវិធី goWave by RHB ដែលជាប្រព័ន្ធមាតិកាកម្មវិធីផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើង ដើម្បីលើកកម្ពស់បន្ថែមទៀតនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជនកម្ពុជា តាមរយៈអត្ថបទខ្លីៗដ៏មានអត្ថប្រយោជន៍ វីដេអូខាប់ស៊ុល ហើយឧបរកណ៍ហិរញ្ញវត្ថុទៀតសោតក៏មានការរីកសាយភាយទៅក្នុងបណ្តុំព័ត៌មានឌីជីថល ដូចជាតាមរយៈគេហទំព័ររបស់ខ្លួន ក៏ដូចជាតាមប្រព័ន្ធកម្មវិធីបណ្តាញសង្គមផ្សេងៗផងដែរ។
«កម្មវិធី goWave by RHB ធ្វើការណែនាំ សម្របសម្រួល និងផ្តល់អំណាចដល់យុវជនកម្ពុជា ឆ្ពោះទៅរកការសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានរៀបចំឡើងជា ៣ ដំណាក់កាលចាប់ផ្តើមជាមួយនឹងគេហទំព័រកម្មវិធី goWave by RHB។ បន្ទាប់មកនឹងមានកម្មវិធី goWave Lite Mobile App ដែលផ្តល់នូវការរួមបញ្ចូលប្រព័ន្ធធនាគារដែលបានកែលម្អ ហើយនៅទីបំផុតមានការផ្តល់ជូនផលិតផលធនាគារ ១ ឈុតពេញ ដោយបំពេញទាំងស្រុងនូវសេវាកម្មគ្រប់ជ្រុងជ្រោយរបស់យើងដែលផ្តល់ជូនសម្រាប់ប្រជាជនកម្ពុជាវ័យក្មេង» នេះបើតាមការលើកឡើងរបស់លោក Wong Kee Poh នាយកប្រតិបត្តិ/អគ្គនាយករបស់ធនាគារ អ អេច ប៊ី ខេមបូឌា ។

លោក Wong Kee Poh នាយកប្រតិបត្តិធនាគារ អ អេច ប៊ី ខេមបូឌា
ក្នុងមុខងារជាមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្ទាល់ខ្លួនគ្រប់យ៉ាងក្នុងប្រព័ន្ធតែមួយ កម្មវិធី goWave by RHB អនុញ្ញាតឱ្យអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយកម្មវិធី chatbot ស្វ័យប្រវត្តិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកដោយផ្តល់ឱ្យពួកគេនូវព័ត៌មានថ្មីៗបំផុតនៅលើគេហទំព័រ បណ្តាញសង្គមឌីជីថល និងការណែនាំអំពីអំណានដែលពាក់ព័ន្ធ។ លើសពីនោះទៅទៀត សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិតក៏អាចត្រូវបានរៀបចំធ្វើឡើងដោយអ្នកដឹកនាំ គោលគំនិតគន្លឹះក្នុងបណ្តាញសង្គម ដើម្បីពិភាក្សាអំពីប្រធានបទហិរញ្ញវត្ថុដ៏គួរឱ្យចាប់អារម្មណ៍ និងមានប្រយោជន៍។
លោក Wong បានបន្ថែមថា៖ «គំនិតផ្តួចផ្តើមនេះលើកឡើងអំពីទស្សនៈយល់ឃើញរយៈពេលវែងឆ្ពោះទៅរកការរៀបចំយុវជនជំនាន់ថ្មី ដោយផ្តល់ឱ្យពួកគេនូវការអប់រំ មធ្យោបាយ និងដំណោះស្រាយដែលចាំបាច់ដើម្បីឱ្យពួកគេធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ នៅក្នុងជីវិតមនុស្សពេញវ័យរបស់ពួកគេ»។
ក្នុងចំណោមលក្ខណៈពិសេស និងប្រធានបទជាច្រើនដែលមានផ្តល់ជូនតាមរយៈកម្មវិធី goWave by RHB រួមមាន ហិរញ្ញវត្ថុ (Finance 101) ការសន្សំ និងថវិកា (Save and Budget) បែបផែនជីវិតរស់នៅ (Lifestyle) កម្ចី (Borrow) ការវិនិយោគ (Invest) ក៏ដូចជាមធ្យោបាយនានា ដើម្បីជួយអ្នកនៅក្នុងការរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នក។ តាមរយៈការបើកសម្ពោធក្នុងកម្មវិធីបណ្តាញ សារព័ត៌មានសង្គមតាមអ៊ីនធឺណិតពិសេសតែ ១ គ្មាន ២ កម្មវិធី goWave by RHB គឺជាប្រព័ន្ធកម្មវិធីសហគមន៍ឌីជីថលដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ អ អេច ប៊ី ខេមបូឌា នៅក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងនៅក្នុងផ្នែកឌីជីថលនីយកម្ម ក្នុងក្របខ័ណ្ឌវិស័យឧស្សាហកម្មហិរញ្ញវត្ថុនៅក្នុងប្រទេស។ កម្មវីធីនេះត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ២ ខែមិថុនា អ្នកចូលរួមទាំងអស់ស្ថិតក្នុងការទទួលខុសត្រូវដោយការពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា។ សូមចូលទៅគេហទំព័រ https://gowave.rhbgroup.com.kh