
លោក ចេង តារាវុធ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។
មាសបានឡើងថ្លៃប្រហែល ២០០ ដុល្លារក្នុងរយៈពេលតែ ១ ខែនៃខែឧសភា ស្រប ពេលដែលមានសង្គ្រាមផ្ទុះឡើងរវាងប៉ាឡេស្ទីន-អ៊ីរ៉ង់ និងអ៊ីស្រាអែល ក៏ដូចជា ស្ថានភាពវិបត្តិនយោបាយពិភពលោកផ្សេងទៀត ដែលអាចធ្វើឱ្យមាសនៅអាចបន្ដឡើងថ្លៃបាន។
យោងតាមគេហទំព័រ The Washington Post ដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែឧសភា សហរដ្ឋអាមេរិកអាចមានទំនាស់កាន់តែខ្លាំងជាមួយចិនជុំវិញជម្លោះសមុទ្រចិនខាងត្បូង។
ច្បាប់សន្ធិសញ្ញាសមុទ្រសហរដ្ឋអាមេរិក ដែលព្រមព្រៀងគ្នាជាផ្លូវការជាមួយគោលនយោបាយសហរដ្ឋ-អាមេរិក និងសហគមន៍អន្តរជាតិដទៃទៀត អាចបង្ហាញថាជម្លោះដែលកំពុងកើនឡើងនៅសមុទ្រចិនខាងត្បូង មិនមែនគ្រាន់តែជាការបង្អួតអំណាចដាក់គ្នារវាងចិន និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្ដែវាជាការប្រឈមមុខរវាងចិន និងពិភពលោកទាំង មូលដែលកំពុងពឹងផ្អែកលើសមុទ្រចិនខាង ត្បូងដោយសេរី និងបើកចំហ។
លើសពីនេះ ប្រទេសរុស្ស៊ីក៏បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងបង្ហាញសញ្ញាមិនស្រួល (Uncomfortable Signal) ដល់សហរដ្ឋអាមេរិកនៅមុនកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំង ២ នៅខែក្រោយនេះ។
រុស្ស៊ីបានលើកឡើងបែបនេះ ១ ថ្ងៃបន្ទាប់ពីលោក Joe Biden បាននិយាយថានឹងដាក់សម្ពាធដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យគោរពសិទ្ធិមនុស្ស។ នេះបើយោងតាមសារព័ត៌មាន CNBC កាលពីថ្ងៃចន្ទ ទី ៣១ ខែឧសភា ឆ្នាំ ២០២១ ។
ទាំងនេះបានចង្អុលបង្ហាញថា ប្រសិនបើវិបត្តិក្នុងទំនាក់ទំនងអន្តរជាតិកាន់តែយ៉ាប់យ៉ឺនដូចអ្វីដែលបានលើកឡើងនោះ បណ្តាប្រទេសមហាអំណាចទាំងនេះ ចាំបាច់ត្រូវត្រៀមខ្លួនមុនពេលសង្គ្រាមផ្ទុះឡើងដោយបញ្ជាទិញមាសនូវចំនួនច្រើនដែលនាំឱ្យមានការឡើងថ្លៃនូវតម្លៃមាសដូចគ្នា។
ទោះជាយ៉ាងនេះក្ដី ទិន្នន័យអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកខែនេះ ដែលត្រូវបានគេរំពឹងទុកថានឹងកើនឡើងប្រហែល ៦៤៥ ០០០ នាក់ ដោយយោងតាមគេហទំព័រ Forexfactory.com អាចជំរុញឱ្យប្រាក់ដុល្លារកើនឡើងក្នុងរយៈពេលខ្លី និងធ្វើឱ្យតម្លៃមាសធ្លាក់ចុះក្នុងរយៈពេលខ្លីដូចគ្នា។
ដូច្នេះសម្រាប់ការវិភាគជួញដូរចាប់ពីសប្ដាហ៍ក្រោយ អ្នកវិនិយោគគួរទិញមាសក្នុងតម្លៃ ១ ៨៥៥ ដុល្លារដោយកំណត់មុខងារកាត់យកប្រាក់ចំណេញនៅតម្លៃ ១ ៩០៥ និងមុខងារបញ្ឈប់ហានិភ័យនៅតម្លៃ ១ ៨២៥៕
