ទីក្រុងហាណូយៈ ស្ថាប័នហិរញ្ញវត្ថុវត្ថុបីរបស់ប្រទេសវៀតណាមបានផ្តល់កម្ចីដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ដែលរងគ្រោះដោយសារការរីករាលដាលជំងឺកូវីដ ១៩ ដែលបានបំផ្លាញវិស័យសេវាកម្មខ្លាំងបំផុត។
លោក Nguyen Tuan Anh ប្រធាននាយកដ្ឋានឥណទាននៃធនាគាររដ្ឋវៀតណាមបាននិយាយថា ធនាគារហិរញ្ញវត្ថុបីដែលផ្តល់កម្ចីដល់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម រួមមាន ធនាគារ SeaBank ធនាគារ Vietnam Maritime និង ធនាគារ Sai Gon – Ha Noi ដែលសន្យាផ្តល់ប្រាក់កម្ចីចំនួន ៤ ពាន់ពាន់លានដុង (ជិត ១៧៤ លានដុល្លារ) ពីប្រភពហិរញ្ញប្បទានពីធនាគាររដ្ឋវៀតណាម។
ស្ថាប័នផ្តល់ប្រាក់កម្ចីទាំងនោះ និង ក្រុមហ៊ុនអាកាសចរណ៍វៀតណាម កំពុងធ្វើកិច្ចលើកិច្ចព្រមព្រៀងកម្ចីសម្រាប់ការវិភាជមូលធនដែលត្រូវរំពឹងថា ចាប់ផ្តើមនៅចុងខែនេះ។
ថ្មីៗនេះ លោក Dang Anh Tuan ប្រធាននៃនាយកដ្ឋានសារគមនាគមន៍នៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក៏បាននិយាយផងដែរថា នីតិវិធីសម្រាប់កញ្ចប់ឥណទានមានតម្លៃ ៤ ពាន់ពាន់លានដុង (ជិត ១៧៤ លានដុល្លារ) ត្រូវធ្វើបញ្ចប់ ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដើម្បីជម្នះពេលវេលាលំបាកនេះ។
របាយការណ៍ថ្មីៗនេះ ដោយក្រសួងផែនការ និងការវិនិយោគ បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ព្យាករខាតបង់ចំនួន ១០ ពាន់ពាន់ លានដុង (ជាង ៤៣៤ លានដុល្លារ) ក្នុងឆមាសដំបូងឆ្នាំនេះ បំណុលនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម ឡើងដល់ ៦,២ ពាន់ពាន់លានដុង (ជាង ២៦៩ លានដុល្លារ)
យោងតាមរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២០ ក្រោយ ធ្វើសវនកម្មរួច ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ទទួលបាក់កម្ចីរយៈពេលខ្លះ ដោយគ្មានទ្រព្យបញ្ចាំ ដែលមានតម្លៃ ៦,៨ ពាន់ពាន់លានដុង និង ជិត ៩ ពាន់ពាន់លានដុង ជាកម្ចីរយៈពេលវែង៕ VNS-ANN/RR