ទីក្រុងឡុងដ៍ៈ ធនាគារកណ្តាល​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​គេ​ព្យាករ​ថា​នឹង​រក្សា​អត្រា​ការប្រាក់ ដល់​កំណត់​ត្រា​ទាប​បំផុត ដែល​ជា​វិធានការ​ចុងក្រោយ​បំផុត ដែល​ធនាគារ​កណ្តាល​ដាក់ចេញ​ដើម​ថ្លឹងថ្លែង​ចំពោះ​ការព្រួយបារម្ភ​នៃ​អតិផរណា​កំពុង​កើនឡើង ទល់​សេចក្តី​ត្រូវការ ដើម្បី​បំប៉ន​ការងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូវីដ​ ១៩​។

ធនាគារ​កណ្តាល​ចក្រភព​អង់គ្លេស​នឹង​ប្រកាស​នូវ​សេចក្តី​សម្រេច​ពី​កិច្ចប្រជុំ​ដែល​ត្រូវគេ​ព្យាករ​ថា នឹង​រក្សា​អត្រា​ការប្រាក់​ត្រឹម ០,១ ​ភាគរយ និង រក្សា​ការជំរុញ​ទិញ​សញ្ញា​ប័ណ្ណបំណុល​។

ធនាគារ​កណ្តាល​អាមេរិក និង ធនាគារកណ្តាល​អឺរ៉ុប រក្សា​អត្រា ការប្រាក់​ទាប​បំផុត​របស់ខ្លួន និង​វិធានការ​គាំទ្រ​សេដ្ឋកិច្ច​នៅ​ដដែល​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​ទទូច​ថា​អតិផរណា​ខ្ពស់​គឺជា​ផលប៉ះពាល់​បណ្តោះអាសន្ន​ពី​ការស្ទុះ​ងើបឡើង​វិញ​នៃ​ពិភពលោក​។

គណៈកម្មាធិការ​គោលនយោបាយ​កំណត់​អត្រា​រូបិយវត្ថុ​ធនាគារ​កណ្តាល​អង់គ្លេស ដឹកនាំ​ដោយ​ទេសាភិបាល Andrew Bailey នឹង អន្ទះសារ​មិនមាន​វិធានការ​ណាមួយ​លើ​ការងើប​ឡើងវិញ​វិញ​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី​ ២ ដោយ​បង្កើន​អត្រា​ការប្រាក់​ឆាប់​ពេក​នោះទេ​។

ការងារ​សំខាន់​របស់​ប្រធាន​ធនាគារកណ្តាល​អង់គ្លេស​គឺ ប្រើប្រាស់​គោលនយោបាយ​រូបិយវត្ថុ​ជា​ឧបករណ៍​ ដើម្បី​ទប់​អត្រា​អតិផរណា​ឲ្យ​កៀក​ទៅ​អត្រា​គោលដៅ​ ២ ​ភាគរយ ដើម្បី​រក្សា​តម្លៃ​រូបិយបណ្ណ​។

កាលពី​ខែ​មុន អតិផរណា​មាន​រហូតដល់​ទៅ​ ២,១ ​ភាគរយ ដែលជា​កម្រិត​អតិផរណា​ខ្ពស់បំផុត មុន​ការរីករាលដាល ដោយ​តម្លៃ​សម្លៀកបំពាក់ ប្រេងឥន្ធនៈ ឧស្ម័ន កើនឡើង ពេល​ដែល​សេដ្ឋកិច្ច​បើក​ឡើងវិញ​៕ RR