ទីក្រុង​បាងកកៈ នាយកដ្ឋាន​​គយ​ចិន​​បានស្នើ​ឲ្យ​​នាយកដ្ឋាន​​កសិកម្ម​របស់​ប្រទេសថៃ​​ត្រួតពិនិត្យ​​ ដោយប្រើវិធីសាស្រ្ត​ «Random» លើ​ចម្ការ​ផ្លែឈើ​ និង​រោង​ចក្រវេច​ខ្ចប់​សម្រាប់​ការ​ទប់​ស្កាត់​ការ​​ប្រើប្រាស់​​ថ្នាំសំលាប់សត្វល្អិត និង​​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩។

​​​លោក general Pichet Wiriyapaha​ នាយក​នៃ​នាយក​ដ្ឋាន​ក​សិកម្ម បាន​និយាយ​នៅថ្ងៃ​ពុធ​ថា៖​ «​អាជ្ញាធរ​ចិន​បាន​ស្នើ​​ឲ្យ​ថា ​ចម្ការ​​និង​​រោងចក្រ​​ដែល​នាំ​ចេញ​ផ្លែ​​ទុរេន ​មៀន មង្ឃុត ​និង​ផ្លែដូង​ត្រូវ​តែ​ត្រួតពិនិត្យ​​​ដោយ​ប្រើ​វិធី​​ចាប់​ឈ្មោះ «Random»។ ​យ៉ាងហោច​ណាស់​រោង​ចក្របី និងចំការ​ផ្លែឈើ​ ៣ នៃ​ប្រភេទ​ផ្លែឈើមួយ​មុខ​ៗត្រូវ​តែ​ត្រួតពិនិត្យ​​​ក្នុង​ខែ​កក្កដា​»។

លោកនិយាយ​ថា៖ «​​រាល់ប្រតិបត្តិករ​ទាំង​អស់​​ត្រូវ​តែ​ជួញដំណឹង​​ ដើម្បីរៀបចំ​​​សម្រាប់​ការ​ធ្វើអធិការកិច្ច​​ និង​ប្រកាន់ភ្ជាប់​​ស្តង់ដារ​សុវត្ថិភាព​ម្ហូបអាហារ​​ដែល​ត្រូវ​ដោយ​ភាគីចិន​ ព្រម​ទាំង​​គោល​ការណ៍​ណែនាំ​​ចេញ​ដោយ​​អង្គការ​​ម្ហូបអាហារ​និង​កសិកម្ម​​អង្គការ​សហប្រជាជាតិ ​និងអង្គការ​សុខ​ភាព​ពិភពលោកស្តីពី​ម្ហូបអាហារ​អំឡុង​ពេល​ការ​ផ្ទុះ​ឡើង​កូវីដ​ ១៩»។

លោក Phichet បានបន្ថែម​ថា ​នាយកដ្ឋាន​គយចិន​​​នឹង​ត្រួតពិនិត្យ​​ម្ហូបអាហារ​នាំ​ចូល​ទាំង​អស់​ សម្រាប់​ការ​ទប់​ស្កាត់​​កូវីដ ១៩ នៅគ្រប់​ចំណុច​ត្រួតពិនិត្យ​​ ហើយ​នឹង​​ផ្អាក​​អ្នកនាំចេញ​ក្នុងរយៈពេល​មួយសប្តាហ៍​ ប្រសិន​បើ​​រក​ឃើញ​​វីរុស​​នៅ​លើ​ផលិត​ផល​​​ក្នុង​ការ​ត្រួ​ត​ពិនិត្យ​ពីរ​ដង​​ដំបូង។

លោកបន្ថែមថា៖ «ប្រសិន​បើ​វីរុស​ត្រូវ​បាន​ប្រទះឃើញ​​​សម្រាប់​លើក​ទីបី​ អ្នក​នាំ​ចេញ​នឹងត្រូវ​​ផ្លែឈើ​​​ទាំង​បួន​មុខស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​គ្របដណ្តប់​លើ​ការ​នាំ​ចេញ​ម្ហូបអាហារ​​ថៃ​ទៅ​កាន់​ប្រទេសចិន។​ ពី​ខែ​​មករា​​ដល់​ថ្ងៃ​ទី​ ១៥ ​ខែ​មិថុនា​ ​ប្រទេស​​បាន​នាំ​ចេញ​​ផ្លែ​ទុរេន ​​​២៥៣ ០១៧ តោន​ ដែល​មាន​តម្លៃ​​ ៣១​ ពាន់​លាន​បាត ផ្លែមៀន​​ ៨៩ ៣៦៦ ​តោន ​ដែល​មាន​តម្លៃ​​ ៣,៩​​ ពាន់​លាន​បាត​ ​ផ្លែមង្ឃុត​​ចំនួន ​​២០ ៤៨៦ តោន ​មាន​តម្លៃ​​ ១,៦ ​ពាន់​លាន​បាត និង ផ្លែដូង​​ ៦១ ០៧០ តោន មានតម្លៃ​ ១,១​ ពាន់​លាន​បាត ទៅកាន់​ទីផ្សារ​ចិន។​​ តម្លៃ​នាំ​ចេញ​សរុប​​នៃ​​ផ្លែឈើ​ទាំង​ ៤ ​មុខ​នេះ​មាន​ជាង​ ៣៧​ ពាន់​លាន​បាត។

​លោក Pichet បន្ថែមថា៖ «នាយក​ដ្ឋានមាន​ទំនុកចិត្ត​ថា ម្ចាស់​កសិដ្ឋាន​និង​រោងចក្រ​​ដែល​បាន​ចុះ​បញ្ជី​​ជាមួយ​នាយកដ្ឋាន​​​នឹង​ឆ្លង​ផុត​ការ​ត្រួតពិនិត្យ​ «ចៃដន្យ (Randow)» ដោយគ្មាន​បញ្ហាអ្វីឡើយ»៕ The Nation (Thailand)-ANN/RR