ទីក្រុងប៉េកាំងៈ ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​ប្ដឹងទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជំទាស់​នឹង​វិធានការ​ប្រឆាំងនឹង​ការបង្ខូច​តម្លៃ​របស់​ប្រទេស​អូស្ដ្រាលី លើ​ទំនិញ​មួយចំនួន ដែល​ធ្វើឲ្យ​ភាពតានតឹង​កើនឡើង​កាន់តែខ្លាំង​ថែមទៀត​រវាង​ប្រទេស​ទាំងពីរ​នេះ​។

បណ្ដឹង​នេះ ដែល​ជាប់ទាក់ទង​នឹង​ការធ្លាក់ចុះ​ការនាំចេញ​កង់​រថភ្លើង តួប៊ីន​ខ្យល់ និង​ដែក​អ៊ីណុក​របស់​ប្រទេស​ចិន ធ្វើឡើង​រយៈពេល​មួយ​សប្ដាហ៍​បន្ទាប់ពី​ទីក្រុង​កង់​បេរ៉ា​ដែល​បាន​ជំទាស់​នឹង​ពន្ធ​នាំចូល​ ដែល​ធ្វើឲ្យ​ជាប់គាំង​របស់​ទីក្រុង​ប៉េកាំង​លើ​ការនាំចេញ​ស្រា​អូស្ដ្រាលី​។

លោក Gao Feng អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​ខ្លី​ជាប្រចាំ មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បណ្ដឹង​នេះ​មាន​គោលបំណង​ក្នុងការ «​ការពារ​សិទ្ធិ​ស្របច្បាប់ និង​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ចិន​»​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា អូស្រា្ដលី​នឹង​ចាត់វិធានការ​ជាក់ស្ដែង ដើម្បី​កែតម្រូវ​ការអនុវត្ត​ដោយ​ខុសឆ្គង​របស់ខ្លួន ចៀសវាង​ការបកស្រាយ​ខុស​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នៃ​ផលិតផល​ដែល​ជាប់ទាក់ទង និង​នាំយក​ការធ្វើ​ពាណិជ្ជកម្ម​បែប​នោះ​ឆ្ពោះ​ទៅរក​ដំណើរការ​ធម្មតា​វិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»​។

ប្រទេស​អូស្ដ្រាលី​បាន​ហូតពន្ធ​នាំចូល​លើ​កង់​រថភ្លើង និង​តួប៊ីន​ខ្យល់​ដែល​ផលិត​នៅក្នុង​ប្រទេស​ចិន ចាប់តាំងពី​ឆ្នាំ ​២០១៩​។

កាលពី​ខែវិច្ឆិកា​ចិន​បានប្រកាស​ពន្ធ​នាំចូល​រហូតដល់​ ២១៨ ​ភាគរយ​លើ​ស្រា​របស់​អូស្ដ្រាលី ដែល​ចិន​បាន​ឲ្យ​ដឹងថា កំពុង​ត្រូវ​បាន​ធ្វើឲ្យ​ខូច​តម្លៃ​ទៅក្នុង​ទីផ្សារ​ចិន​នៅក្នុង​តម្លៃ​ជួយ​បំពេញ​ខាត​។

ការបង្ក្រាប​តាមរយៈ​វីដេអូ​បាន​បិទ​អ្វី​ ដែល​ជា​ទីផ្សារ​ស្រា​ធំជាងគេ​របស់​ប្រទេស​អូស្រា្ដលី​ជាមួយ​នឹង​ការលក់​ធ្លាក់ចុះ​ពី​ ១,១ ​ពាន់​លាន​ដុល្លារ​អូស្រា្ដលី (៨៤០ ​លាន​ដុល្លារ​អាមេរិក​) ​មក​នៅត្រឹម​ ២០ ​លាន​ដុល្លារ​អូស្ដ្រាលី​។ នេះ​បើ​យោងតាម​តួលេខ​ផ្លូវការ​។

លោកនាយក​រដ្ឋមន្ដ្រី Scott Morrison បាន​ព្រមាន​ថា រដ្ឋាភិបាល​របស់លោក​នឹង​ឆ្លើយតប​ដោយ​បង្ខំ​ទៅ​បណ្ដា​ប្រទេស​នានា​ដែល​កំពុង​ព្យាយាម​ក្នុងការ​ប្រើប្រាស់ «​ការបង្ខិតបង្ខំ​សេដ្ឋកិច្ច​» ប្រឆាំងនឹង​អូស្ដ្រាលី​។

ការសម្រេចចិត្ត​កាលពី​សប្ដាហ៍​មុន «​ក្នុង​ការការពារ​ក្រុមហ៊ុន​ផលិត​ស្រា​របស់​អូស្ដ្រាលី​» បានធ្វើ​ឡើង​ក្នុង​រយៈពេល​ ៦ ​ខែ​ បន្ទាប់ពី​ទីក្រុង​កង់បេរ៉ា បាន​កត់ត្រា​ការតវ៉ា​ប្រឆាំង​ដាច់ដោយឡែក​ពីគ្នា​មួយ​នៅ WTO ជុំវិញ​ពន្ធ​នាំចូល​លើ​ស្រូវ​បាឡេ​របស់​ប្រទេស​អូស្ដ្រាលី ដែល​ក្នុងនោះ​ការនាំ​ចេញទៅ​ប្រទេស​ចិន​មានតម្លៃ​ប្រហែល​ ១ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។

ទីក្រុង​ប៉េកាំង​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាងខ្លាំង​លើ​ផលិតផល​របស់​ប្រទេស​អូស្ដ្រាលី​ក្នុង​រយៈពេល​ជាច្រើន​ខែ​ថ្មីៗ​នេះ ដែល​ចាប់ពី​ពន្ធ​នាំចូល​ខ្ពស់​រហូតដល់​ការអនុវត្ត​ដែល​រំខាន​នៅក្នុង​វិស័យ​កសិកម្ម​មួយចំនួន​ដូចជា ធ្យូងថ្ម ស្រា និង​ទេសចរណ៍​៕ LA