ភ្នំពេញៈ ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម លែងមាន​គោលនយោបាយ​ថ្នាំជក់​រយៈពេល​វែង មិនមាន​ការបង្កើន​ពន្ធ​ទៀងទាត់ និង​មានតែ​បំណង​ខ្លះ​តាមដាន​ផលប៉ះពាល់​លើ​សុខភាព ឬ​ប្រាក់ចំណូល​ប៉ុណ្ណោះ ឬ​ដើម្បី​ពិចារណា​លទ្ធភាព និង​អតិផរណា​នៅ​កម្ពុជា​។ ទោះយ៉ាងណា​ក៏ដោយ កម្ពុជា​កំពុង​ស្ថិតក្នុង​ដំណើរការ​នៃ​ការបង្កើត​ផែនទី​តម្រង់ទិស​ពន្ធ​ថ្នាំជក់ ជា​គោលនយោបាយ​ពន្ធ​លើ​ថ្នាំជក់​រយៈពេល​វែង​របស់​ខ្លួន​។

ក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ផលិតផល​ថ្នាំជក់​មាន​តម្លៃ​ជាង​ ៣០ ​លាន​ដុល្លារ ដោយ​ទឹកប្រាក់​ប្រហែល​ ១៨ ​លាន​ដុល្លារ​ទទួលបាន​ពី​ការនាំចេញ​បារី និង​ជាង​ ១២ ​លាន​ដុល្លារ​ពី​ការនាំចេញ​ថ្នាំជក់​។ ទន្ទឹមនឹងនេះ ប្រទេស​កម្ពុជា​ក៏បាន​នាំចូល​ផលិតផល​ថ្នាំជក់​មាន​តម្លៃ​ជាង​ ២៤៦ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ ​ដែល​ក្នុងចំណោម​នោះ​បារី​មានតម្លៃ​ជាង​ ២២៥ ​លាន​ដុល្លារ និង​ថ្នាំជក់​មានតម្លៃ​ជាង​ ២១ ​លាន​ដុល្លារ​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញថា ពី​ខែមករា​ដល់​ខែមិថុនា ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​បារី​មានតម្លៃ​ជាង​ ៣,៦ ​លាន​ដុល្លារ និង​ថ្នាំជក់​មានតម្លៃ​ជាង​ ៣,៤ ​លាន​ដុល្លារ ខណៈ​កម្ពុជា​បាន​នាំចូល​ផលិតផល​ថ្នាំជក់​មានតម្លៃ​ប្រហែល​ ១៩១ ក្នុងចំណោម​នោះ​បារី​មានតម្លៃ​ជាង​ ១៨៣,៥ ​លាន​ដុល្លារ និង​ថ្នាំជក់​មានតម្លៃ​ ៧,៥ ​លាន​ដុល្លារ​។

យោងតាម​របាយការណ៍​ឆ្នាំ ២០២១ បាន​ពី​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍ (SEATCA) នៅក្នុង​តំបន់​អាស៊ាន កម្ពុជា​មាន​បន្ទុក​ពន្ធ​ទាប​ (២៥ ​ទៅ​ ៣១,១០ ​ភាគរយ​) និង​ឡាវ (១៨,៨១ ​ភាគរយ​)​។

លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​សារព័ត៌មាន​ភ្នំពេញ-ប៉ុស្តិ៍ បាន​ជួប​សម្ភាស​ជាមួយ​លោក Roy MANALILI អគ្គនាយក​ក្រុមហ៊ុន JT International Cambodia (JTI Cambodia) ដែលជា​ក្រុមហ៊ុន​ផលិត​ថ្នាំជក់​មាន​មូលដ្ឋាន​ធំ​នៅ​ប្រទេស​ស្វ៊ីស​អំពី​អាជីវកម្ម​ឧស្សាហកម្ម​នេះ​។

តើ​លោក​គិត​យ៉ាងណា​អំពី​ការអនុវត្ត​បទប្បញ្ញត្តិ​ថ្នាំជក់​នៅក្នុង​ប្រទេស​កម្ពុជា​?

បទប្បញ្ញត្តិ​របស់​ឧស្សាហកម្ម​ថ្នាំជក់​ដែល​អនុវត្តតាម​គោលការណ៍​ដែល​ទទួលយក​ជា​អន្តរជាតិ​ «​បទប្បញ្ញត្តិ​កាន់តែ​ប្រសើរ​» អាច​សម្រេច​បាន​តាម​ទិសដៅ​គោលនយោបាយ​សាធារណៈ និង​ធានាថា អត្ថប្រយោជន៍​អាជីវកម្ម​ត្រូវបាន​គោរព​។ ការសន្ទនា​រវាង​អាជ្ញាធរ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​មាន​សារៈសំខាន់​ណាស់ ប្រសិនបើ​បទប្បញ្ញត្តិ​របស់​ឧស្សាហកម្ម​ថ្នាំជក់​ត្រូវបាន​អនុវត្ត ដោយ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​។

នៅ​កម្ពុជា យើង​ជំរុញ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​ដែលមាន​ស្រាប់ ដែល​គ្របដណ្ដប់​លើ​ឧស្សាហកម្ម​ថ្នាំជក់​ ដើម្បី​កាត់បន្ថយ​ចំនួន​ផលិតផល​ពាណិជ្ជកម្ម​ខុសច្បាប់​នៅលើ​ទីផ្សារ​ដែល​មិន​គោរព​ច្បាប់​។ ពាណិជ្ជកម្ម​ខុសច្បាប់​បោកប្រាស់​មនុស្ស​គ្រប់គ្នា​ដែល​រួមមាន​ទាំង​រដ្ឋាភិបាល អតិថិជន ក្រុមហ៊ុន​ស្របច្បាប់ និង​សហគមន៍​ក្នុងស្រុក​។ វា​ធ្វើឱ្យ​រដ្ឋាភិបាល​បាត់បង់​ប្រាក់ចំណូល​ពន្ធ អតិថិជន​មិនដឹង​អ្វីដែល​ពួកគេ​ជក់ ជា​បារី​ក្លែងក្លាយ​មិនបាន​ស្ថិតក្រោម​ការគ្រប់គ្រង​គុណភាព វា​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​អាជីវកម្ម​តូចៗ និង​នាំយក​ឧក្រិដ្ឋកម្ម​ដែលមាន​ការចាត់តាំង​ចូលក្នុង​សហគមន៍​។

តើ​លោក​គិតថា​ឧស្សាហកម្ម​នេះ​នៅមាន​ការទាក់ទាញ​សម្រាប់​ការវិនិយោគ​ខ្លាំង​ដែរឬទេ​?

ក្នុងនាម​អាជីវកម្ម​ស្របច្បាប់ យើង​គឺជា​អ្នកបង្កើត​ប្រាក់ចំណូល​ដ៏សំខាន់​មួយ សម្រាប់​រដ្ឋាភិបាល​កម្ពុជា បង្កើត​ការងារ និង​គាំទ្រ​សហគមន៍ និង​ក្រុមហ៊ុន​ក្នុងស្រុក​ផងដែរ​។ យើង​ជំរុញ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ដែលមាន​ស្រាប់​ដែល​គ្របដណ្ដប់​លើ​ឧស្សាហកម្ម​ថ្នាំជក់​ដើម្បី​កាត់បន្ថយ​ចំនួន​ផលិតផល​មិន​ស្របច្បាប់​នៅលើ​ទីផ្សារ ដែល​មិន​គោរព​តាមច្បាប់​។

ការជួញដូរ​មាន​តម្លៃ​ទាប ថ្នាំជក់​មិន​ស្របច្បាប់​ធ្វើឱ្យ​រដ្ឋាភិបាល​បាត់បង់​ប្រាក់ចំណូល ហើយ​វា​ក៏​បំផ្លាញ​សុខភាព​សាធារណៈ និង​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​មនុស្ស​វ័យ​ជំទង់​មិនឱ្យ​ជក់បារី​។ ឧក្រិដ្ឋជន​លក់​ផលិតផល​បោក​ប្រាក់​របស់​ពួកគេ​ដោយ​ខុសច្បាប់ និង​តាម​អនឡាញ ដែល​ពួកគេ​មិន​ខ្វល់​ចំពោះ​នរណា​នោះទេ​។ ការជួញដូរ​មិន​ស្របច្បាប់​បោក​ប្រាក់​មនុស្ស​គ្រប់គ្នា​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ចំនួន​ ៤ ​ដែលមាន​តំណាង​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន JTI ក្រុមហ៊ុន BAT ក្រុមហ៊ុន HuotraCo., (Imperial) និង​ក្រុមហ៊ុន Heng Heng Group (PMI) និង មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​ទៀត​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​។

អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បង្កើន​អត្រាពន្ធ​ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់ តើ​លោក​យល់​ដូចម្ដេច​លើ​បញ្ហា​នេះ​?

ក្រុមហ៊ុន JTI ជឿជាក់​ថា ការសម្រេចចិត្ត​លើ​ការយកពន្ធ​គួរតែ​ឆ្លុះបញ្ចាំង​ពី​អត្ថប្រយោជន៍ និង​ការបារម្ភ​របស់​ប្រទេស​សាមី​។ ប្រទេស​នីមួយៗ​មាន​កម្រិត​ពន្ធ​ថ្នាំជក់​ល្អ​បំផុត​ផ្ទាល់​របស់ខ្លួន​ដែល​ឆ្លុះបញ្ចាំង​អំពី​សារពើពន្ធ​ពិសេស​របស់ខ្លួន សេដ្ឋកិច្ច និង​កាលៈទេសៈ​សង្គម ដែលជា​គោលនយោបាយ​សារពើពន្ធ​ដែល​ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ​សម្រាប់​ការងារ​ណា​ដែល​មិន​ដំណើរការ​។

ការបង្កើន​ពន្ធ​ថ្នាំជក់​ភា្លម​​ ឬ​ខ្ពស់​ខ្លាំង​គឺជា​ការ​ប្រឆាំងនឹង​ផលិតភាព រដ្ឋាភិបាល​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការបាត់បង់​ប្រាក់ចំណូល​ពន្ធ​ទៅវិញ​ទេ ដោយសារ​តែ​ផលិតផល​ស្របច្បាប់​មិនអាច​ធ្វើបាន ដែល​បណ្ដាល​ឱ្យ​អតិថិជន​ផ្លាស់ប្តូរ​ទៅរក​ផលិតផល​មានតម្លៃ​កាន់តែ​ទាប ដែលជា​រឿយៗ​មិន​ស្របច្បាប់​ដែល​លក់​ដោយ​ក្រុម​ក្រៅច្បាប់​។

ការយកពន្ធ​ហួស​កម្រិត​មិនមែន​ជា​មធ្យោបាយ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ទីផ្សារ​បារី​ខុសច្បាប់​នោះទេ​។ ការបង្កើន​ពន្ធ​ថ្នាំជក់​នៅលើ​ទីផ្សារ​ដូចជា​ប្រទេស​កម្ពុជា​នឹង​គ្រាន់តែ​បម្រើ​ក្នុងការ​អភិវឌ្ឍ​បន្ថែម​ដល់​ការជួញដូរ​បារី​មិន​ស្របច្បាប់ និង​បង្កឱ្យមាន​ផលវិបាក​ដែល​មិន​រំពឹងទុក​ជាច្រើន​តែប៉ុណ្ណោះ​។

ទំនាក់ទំនង​រវាង​ការបង្កើន​ពន្ធ​លើ​ថ្នាំជក់ និង​ការបង្កើត​ឱ្យ​មាន​ការជួញដូរ​មិន​ស្របច្បាប់​ត្រូវបាន​គេ​ដឹង​យ៉ាងច្បាស់​ចំពោះ​ការធ្វើឱ្យ​ខូចប្រយោជន៍​របស់​រដ្ឋាភិបាល​។ ម៉ាឡេស៊ី​គឺជា​ឧទាហរណ៍​មួយ​ដោយ​ក្លាយជា​កន្លែង​រីកសាយ​ថ្នាំជក់​ខុសច្បាប់​ដែល​មិនអាច​គ្រប់គ្រង​បាន​នៅក្នុង​កណ្ដាប់ដៃ​របស់​ក្រុម​ឧក្រិដ្ឋជន​បន្ត​រារាំង​ដល់​សកម្មភាព​ស្របច្បាប់​របស់​ឧស្សាហកម្ម​ថ្នាំជក់​ស្របច្បាប់ និង​បំផ្លាញ​ប្រាក់ចំណូល​រដ្ឋាភិបាល​។ បារី​ ៦ ​កញ្ចប់​ក្នុងចំណោម​ ១០ ​កញ្ចប់​ដែល​បាន​លក់​នៅ​ប្រទេស​ម៉ាឡេស៊ី​សព្វថ្ងៃ​គឺ​ខុសច្បាប់​។

តើ​អត្រាពន្ធ​ដូចម្ដេច​ដែល​រដ្ឋាភិបាល​អនុវត្ត​នៅពេលនេះ​? តើ​លោក​គិតថា រដ្ឋាភិបាល​នឹង​បង្កើន​វា​ដែរឬទេ​?

រដ្ឋាភិបាល​អនុវត្ត​អត្រាពន្ធអាករ​ ២០ ​ភាគរយ និង​ពន្ធ​បង្ហុយផ្សែង​តាម​ទីសាធារណៈ​បន្ថែម​ ៣ ​ភាគរយ​។ យើង​ជឿជាក់ថា ពន្ធ​ថ្នាំជក់​ជាពិសេស​គួរតែ​ពិចារណា​ដោយ​យកចិត្ត​ទុកដាក់​ដល់​អាទិភាព​របស់​ប្រទេស និង​ការបារម្ភ​ដូចជា​ប្រាក់ចំណូល​រដ្ឋាភិបាល ការអភិវឌ្ឍ​ក្នុង​តំបន់ និង​ការងារ ប្រាក់ចំណូល និង​អំណាច​ការទិញ​របស់​អតិថិជន​ជាមួយ​នឹង​ផលប៉ះពាល់​របស់​វា​លើ​ផលិតផល​ថ្នាំជក់​ដែល​មាន​តម្លៃ​ទាប ការជួញដូរ​មិន​ស្របច្បាប់ និង​ផលប៉ះពាល់​ក្នុង​តំបន់​ដូចជា​ការទិញ​ឆ្លងកាត់​ព្រំដែន​។ អាស្រ័យ​ហេតុនេះ ការបង្កើន​ដែល​អាច​ព្យាករ​បាន និង​អាច​រីកចម្រើន​អាចជា​ភាពត្រឹមត្រូវ​សម្រាប់​បរិយាកាស​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​។

តើ​លោក​នឹង​ធ្វើអ្វី​សម្រាប់​ជំរុញ​ឧស្សាហកម្ម​នេះ​ទៅ​ថៃ្ង​អនាគត​?

យើង​មើលឃើញ​ថា រដ្ឋាភិបាល​នឹង​ចាត់វិធានការ​ក្នុង​ការប្រឆាំង​ផលិតផល​ណាមួយ​ដែល​ត្រូវបាន​ជួញដូរ​មិន​ស្របច្បាប់​។ ការជួញដូរ​មិន​ស្របច្បាប់​មិនអាច​ដោះស្រាយ​ក្នុង​ការដាក់​ឱ្យ​ដាច់ដោយឡែក​នោះទេ​។ យើង​ជួយ​រដ្ឋាភិបាល និយតករ នគរបាល និង​គយ បង្ក្រាប​ការជួញដូរ​មិន​ស្របច្បាប់​តាមរយៈ​ការចែករំលែក​ព័ត៌មាន និង​ការអភិវឌ្ឍ​កម្មវិធី​ជាក់លាក់​។ យើង ធ្វើ​ដូចនេះ​ដើម្បី​ការពារ​អាជីវកម្ម​របស់​យើង និង​យីហោ​របស់​យើង​។ ដូចជា​ក្រុមហ៊ុន​ទំនិញប្រើប្រាស់​ជាច្រើន​ផ្សេងៗ​ទៀត​ដែរ ក្រុមហ៊ុន JTI បាន​វិនិយោគ​យ៉ាងច្រើន​លើ​ការបង្កើត​យីហោ​របស់ខ្លួន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​។ ការខិតខំ​ទាំងនោះ​គឺជា​ទ្រព្យសកម្ម​ដ៏មាន​តម្លៃ​បំផុត​របស់​ក្រុមហ៊ុន JTI ហើយ​យើង​ចង់​ការពារ​ពួកគេ​នៅពេល​អនាគត​៕LA