
ពិធីប្រគល់រថយន្ត Huracán EVO Fluo Capsule ដល់អតិថិជនទី ១ នៅសាលតាំងបង្ហាញរបស់ក្រុមហ៊ុន HGB ។ រូបថត Supplied
Lamborghini Cambodia នាំមកនូវរថយន្ត Huracán EVO Fluo Capsule ម៉ូដែលថ្មីដែលផលិតឡើងជាមួយពណ៌ភ្លឺលេចយ៉ាងពិសេសនៃប្រភេទ V10 super sports មានផ្ទៃខាងក្រៅស្ងួតគ្រើម និងផ្ទៃខាងក្នុងពណ៌ដ៏ទំនើបរួមជាមួយនឹងជម្រើសយ៉ាន់ឡានដ៏ល្អ ដែលបានប្រគល់ជូនអតិថិជនដំបូងក្នុងប្រទេសកម្ពុជានៅក្នុងខែឧសភា ឆ្នាំ ២០២១ នេះ។
រថយន្ត Huracán EVO Fluo Capsule ត្រូវបានសម្ពោធកាលកាលពីខែវិច្ឆិកាឆ្នាំមុន និងដាក់បង្ហាញនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាលើកដំបូងនៅឯពិព័រណ៍រថយន្ត 2021 Shanghai Auto Show ។ Huracán EVO Fluo Capsule មានជាម៉ូដែល Huracán EVO ដែលទើបតែផលិតឡើង ក្នុងឆ្នាំ ២០២១ ជាមួយនឹងពណ៌ស្រស់ស្អាតដែលធ្វើឱ្យម៉ូដរចនារថយន្ដ super sports នេះកាន់តែមានភាពលេចធ្លោ។
ដោយយកលំនាំតាមពណ៌ជាប្រពៃណីដែលលម្អលើខ្សែឆ្នូត និងរូបរាងនៃម៉ូដែលរថយន្ដ Lamborghini រថយន្ដ Huracán EVO Fluo ប្រើប្រាស់ទម្រង់ពណ៌ខាងក្រៅដែលរួមបញ្ចូល ២ ពណ៌ដ៏ទាក់ទាញ ដែលបង្ហាញអំពីភាពរហ័ស និងថាមពលដ៏ខ្លាំងរបស់រថយន្ដនេះក្នុងពេលបើកបរនៅលើដងផ្លូវ។
ពណ៌ថ្មីនៃផ្ទៃខាងក្រៅ និងខាងក្នុងចំនួន ៥ គឺមាន Verde Shock (បៃតង) Arancio Livrea (ទឹកក្រូច) Celeste Fedra (ខៀវ) Arancio Dac (ទឹកក្រូច) និង Giallo Clarus (លឿង) ដែលមានភាពស្ងួតគ្រើម រួមទាំងដំបូល កាងមុខ និងកាងចំហៀង។

ធាតុផ្សំនៃពណ៌ថ្នាំដែលមានភាពស្ងួតគ្រើម ត្រូវបានជ្រើសរើសចេញពីប្រភេទពណ៌ភ្លុយអថ្មី ដែលមានដូចជា ខ្សែឆ្នូតពណ៌នៅលើកញ្ចក់ចំហៀងពណ៌ខ្មៅ និងខ្សែឆ្នូតបញ្ឈរនៅលើ splitter ខាងក្រោយ ដែលធ្វើឱ្យរថយន្ដនេះមើលទៅមានលក្ខណៈជារថយន្ដស្ព័រ ប៉ុន្តែមានសម្រស់ស្រស់ស្អាត។
ផ្ទៃខាងក្នុងពណ៌ខ្មៅសុទ្ធ និងជម្រើសកៅអីស្ព័រថ្មី ដែលជាជម្រើសមួយជំនួសឱ្យកៅអីស្ដង់ដា ដែលផលិតពី ស្បែកកម្ញី ឬស្បែកសត្វ ១ ពណ៌ជាមួយនឹងស៊ែម EVO Sportivo។ គម្រប ប៊ូតុង បញ្ឆេះ និងបញ្ឈប់ និងនិមិត្តសញ្ញា Lamborghini ដែលប៉ាក់នៅលើខ្នើយ ក្បាលកៅអីមានពណ៌មួយក្នុងចំណោមពណ៌ភ្លុយអថ្មីទាំងប្រាំដែលស៊ីគ្នាទៅនឹងពណ៌ផ្ទៃខាងក្រៅ។
លទ្ធផលនេះ គឺទទួលបានពីការច្របាច់បញ្ចូលគ្នានូវបច្ចេកទេសដ៏ខ្ពស់នៃការប្រើប្រាស់ពណ៌ផ្ទុយគ្នា ដែលជាការសម្ដែងចេញនូវបុគ្គលិកលក្ខណៈប្លែកពីគេ និងភាពពោរពេញទៅដោយសិល្បៈក្បាច់ក្បូរនៅលើដងផ្លូវ។
Huracán EVO Fluo Capsule ទី ១ នៅក្នុងប្រទេសកម្ពុជាត្រូវបានទិញដោយអតិថិជនថ្មីរបស់ Lamborghini Phnom Penh។ Huracán EVO Fluo ថ្មីសន្លាងរបស់លោកគឺមានពណ៌ Celeste Fedra ដែលជាគំរូម៉ូដរចនាដ៏ល្អឆើតរបស់រថយន្ដស្ព័រ បង្ហាញចេញនូវភាពក្លាហាន និងពោរពេញទៅដោយភាពទាក់ទាញដែលបានមកពីការផ្សំបញ្ចូលគ្នារវាងស្នាដៃដ៏ប្រណីតៗនេះ។ Francesco Scardaoni នាយកប្រចាំតំបន់របស់ Automobili Lamborghini នៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រសាសន៍ថា៖ «Huracán EVO Fluo Capsule គឺជាជម្រើសរថយន្ដស្ព័រដ៏អស្ចារ្យបំផុតមួយសម្រាប់ការបង្ហាញចេញឱ្យឃើញអំពីម៉ូដនិយម និងបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗ។ យើងខ្ញុំមានសេចក្ដីរីករាយណាស់ក្នុងការនាំយក Huracán EVO Fluo Capsule មកក្នុងប្រទេសកម្ពុជា ពីព្រោះវាពិតជាបានបន្ថែមនូវភាពល្បីល្បាញ និងប្រណីតភាពសម្រាប់ការបើកបរនៅលើដងផ្លូវយ៉ាងពិតៗ»។

រថយន្តម៉ូដែល Huracán EVO Fluo Capsule ដ៏ប្រណីតមានវត្តមាននៅកម្ពុជា។ រូបថត Supplied
អតិថិជនទី ១ របស់ Huracán EVO Fluo Capsule ពណ៌ Celeste Fedra បានផ្តល់ចំណាប់អារម្មណ៍ថា៖ «ខ្ញុំមានមោទនភាពដែលបានក្លាយជាម្ចាស់រថយន្ត Huracán មានរូបរាង និងរចនាពណ៌ថ្មី ប្រភេទ EVO Fluo Capsule ដែលមានតែ ១ គ្រឿងដំបូងក្នុងប្រទេសកម្ពុជា។ វាពិតជាអស្ចារ្យជាមួយពណ៌ថ្មីដែលមិនធ្លាប់ឃើញពីមុនមក។ ខ្ញុំសូមអរគុណសន្តិភាព និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ដែលអាចឱ្យយើងខ្ញុំមានលទ្ធភាពប្រើប្រាស់រថយន្តទំនើបបែបនេះ»។
លោក Roberto Da Silva អគ្គនាយកប្រតិបត្តិរបស់ HGB Luxury Group និង Lamborghini Cambodia បានមានប្រសាសន៍ថា៖ «យើងខ្ញុំរីករាយ អបអរសាទរជាមួយនឹងអតិថិជនរបស់យើងខ្ញុំសម្រាប់ការទទួលបាន Huracán EVO Fluo Capsule ក្នុងក្ដីសុបិនរបស់លោក។ នៅ Lamborghini Phnom Penh យើងខ្ញុំព្យាយាមប្រឹងប្រែងបង្កើតនូវបទពិសោធដ៏ពិសេសគ្មាន ២ និងមិនអាចបំភ្លេចបានជូនសម្រាប់អតិថិជនរបស់យើងខ្ញុំនៅគ្រប់ចំណុច ចាប់តាំងពីការប្រគល់រថយន្ដ និងទាំងនៅក្នុងដំណើរក្លាយជាម្ចាស់កម្មសិទ្ធិលើ Lamborghini របស់ពួកគេទាំងមូលផងដែរ»។
Lamborghini Cambodia ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HGB Group Co Ltd ទាំងស្រុង និងជាអ្នកនាំចូល ចែកចាយ លក់រាយ និងជាមជ្ឈមណ្ឌលសេវាកម្មតែ ១ គត់សម្រាប់ Lamborghini in Cambodia៕