ក្រុមហ៊ុន Chivas Brothers International Limited ក្រុមហ៊ុន Martell Mumm Perrier Jouet និង​ក្រុមហ៊ុន The Absolut Company AB បាន​តែង​តាំង​ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ឯ.ក ជា​អ្នក​ចែក​ចាយ​ផ្ដាច់​មុខ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជា​អ្នក​មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​ចែក​ចាយ​ផ្ដាច់​មុខ​ផងដែរ។

ក្រុមហ៊ុន អ៊ីដិនប្រ៊ីដ អេស៊ា ផាតនើស៍ អិលធីឌី ដែល​ជា​អ្នក​តំណាង​ស្រប​ច្បាប់​របស់​ម្ចាស់​ម៉ាក៖CHIVAS, G.H.MUMM និង KAHLUA មាន​មោទភាព​ក្នុង​ការ​ប្រកាស​នូវ​ការ​ចេញ​អាជ្ញា​ប័ណ្ណ​ចែកចាយ​ផ្តាច់​មុខ​ទាំង​នេះ​ដោយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លេខ​ទំនាក់​ទំនង: +855 69753314

ដំណើរ​រឿង​នៃ Chivas Regal ជា​រឿង​អំពី​ការ​ជោគជ័យ​មួយ​បន្ទាប់​ពី​បាន​ឆ្លង​កាត់​នូវ​បញ្ហា​លំបាក​ជាច្រើន។ ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ម្ចាស់​កម្មសិទ្ធិ​ជាច្រើន ឬ​បាន​ជួប​ប្រទះ​សង្គ្រាម​លោក​ជាច្រើន​ដែល​ធ្វើ​អោយ​ខូច​ផែន​ការ​ដូច​ជា ការ​ផ្សំ​លាយ​បញ្ចូល​គ្នា​មួយ​ចំនួន​តូច​នៃ​ដើម​សតវត្សរ៍​ទី ២០ អាជីវកម្ម​នៅ​តែ​បន្ត​ដំណើរ​ការ។ ភាព​តស៊ូ​របស់​បងប្អូន John & James Chivas បាន​ចាប់​ប្រតិបត្តិ​តាំង​ពី​ដើម​មក ពុំ​មាន​ចំនុច​ចុង​ក្រោយ​ទេ។ យើង​ទាំង​អស់​គ្នា​នៅ​តែ​បន្ត​ដំណើរ​នេះ​នា​បច្ចុប្បន្ន។ នេះ​ជា​ការ​ចាប់​ផ្ដើម​ដ៏​តិច​តួច​មែន ប៉ុន្តែ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អង់អាច​និង​សក្តានុពល​ជាច្រើន។

• ត្រូវ​បាន​បង្កើត​ដោយ​បង​ប្អូន​ពីរ​នាក់​គឺ James & John Chivas

• បង​ប្អូន​ពីរ​នាក់​នោះ​ជា​អ្នក​ត្រួសត្រាយ​សិល្បៈ​នៃ​ការ​លាយ​បញ្ចូល​ស្រាវីស្គី

• មាន​ការ​ទទួល​ស្គាល់​ក្រោម​ឈ្មោះ Royal Warrant ពី​ម្ចាស់​ក្សត្រី Victoria

• ជា​វីស្គី​ដ៏​ប្រណិត​ដំបូង​នៅ​ទូទាំង​ពិភព​លោក​នៅ​ឆ្នាំ ១៩០៩

• ពេល​បច្ចុប្បន្ន មាន​ប្រទេស​លើស​ពី ១៥០ ដែល​មាន​លក់​ម៉ាក Chivas Regal

នៅ​ដើម​សតវត្សរ៌ទី១៩ កូន​ប្រុស​បី​នាក់​របស់​លោក Peter Arnold Mumm ឈ្មោះ Gottlieb, Jacobis និង Philipp បាន​យល់​ដឹង​ពី​សក្ដានុពល​នៃ​ការ​លក់​ស្រា​សំប៉ា​ញ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​តំបន់​សាំប៉ាញ​នៃ​ប្រទេស​បារាំង។

ដោយ​ហេតុ​ថា​ប្រទេស​បារាំង និង​ប្រទេស​អាល្លឺម៉ង់​មាន​ទំនាក់​ទំនង​ល្អ​នា​ពេល​នោះ បង​ប្អូន​ត្រកូល Mumms បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ក្លាហាន​ក្នុង​ការ​បង្កើត​ម៉ាក​ថ្មី​មួយ​ក្រោម​នាម​គ្រួសារ​របស់​គាត់​នៅ​តំបន់​ផលិត​ស្រា​សាំប៉ាញ។ ពួក​គាត់​បាន​បង្កើត​សាខា​ការិយាល័យ​មួយ​នៅ Reims ដោយ​មាន​ជំនួយ​ការ​ពី​លោក G.Heuser ដែល​ជា​អ្នក​តំណាង​ក្នុង​ស្រុក។ តាំង​ពី​បង្កើត​ឡើង​ដំបូង គុណភាព​ត្រូវ​បាន​ចាត់​ទុក​ជា​គន្លឹះ​ចម្បង​សម្រាប់​ដៃគូ​គ្រប់គ្រង​ក្រុមហ៊ុន​ថ្មី​មួយ​នេះ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨២៧ និង​ការ​ផ្តោត​លើ​គុណភាព​នេះ​នៅ​តែ​ជា​គន្លឹះ​ចម្បង​របស់​អ្នក​ស្នង​តំណែង​បន្ត​បន្ទាប់​ផង​ដែរ។

វិធីសាស្រ្ត​នេះ​ត្រូវ​បាន​សង្ខេប​ចេញ​ជា​បាវចនា​ដែល​សរសេរ​ដោយ​លោក Georges Hermann Mumm គឺ “ល្អ​បំផុត” (Only the best)។

ដំណើរ​រឿង​នៃ Kahlúa ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ ១៩៣៦ នៅ​ពេល​ដែល​បុរស​បួន​នាក់​ឈ្មោះ Blanco, Montalvo Lara និង បងប្អូន Alvarez បាន​រួម​គ្នា​បង្កើត​ឡើង​នូវ​អ្វី​មួយ​ដ៏​ប្លែក។ Kahlúa ត្រូវ​បាន​បង្កើត​ឡើង​ពី​គ្រឿង​ផ្សំ​ដ៏​ល្អ​ប្រណិត​ដែល​ដុះ​នៅ​ជាយ​ក្រុង Veracruz នៅ​ប្រទេស ម៊ិស៊ិក។ ពាក្យ Kahlúa មាន​ទំនាក់​ទំនង​ទៅ​នឹង​សម័យ​បុរាណ​កាល។

Kahlúa Original Coffee Liqueur ជា​គ្រឿង​ផ្សំ​សំខាន់​សម្រាប់​ស្រា​លាយ និង​ភេសជ្ជៈ​ផ្សេងៗ​ដែល​ពេញ​និយម ក្នុង​នោះ​រួម​មាន White Russian, Espresso Martini និង Mind Eraser។ ​វា​អាច​ផ្លាស់​ប្តូរ​ពេល​ល្ងាច​ដ៏​ធម្មតា​មួយ​ទៅ​ជា​ការ​ជួបជុំ​ដ៏​រីករាយ និង​អស្ចារ្យ​មួយ​ផងដែរ។