
វិភាគដោយលោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល
បច្ចុប្បន្នតម្លៃសន្ទស្សន៍ NASDAQ-100 បានកើនឡើងដល់ ១៤ ៨៨៨ ពិន្ទុ គិតត្រឹមថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១។ យោងតាមកំណត់ត្រាថ្មីនៃសន្ទស្សន៍ NASDAQ-100 និងព័ត៌មានសេដ្ឋកិច្ចសំខាន់ៗមួយចំនួនទៀត សន្ទស្សន៍ NASDAQ-100 ត្រូវបានគេរំពឹងថានឹងមានការកើនឡើងបន្តទៀត។
យោងតាមគេហទំព័រ MarketWatch ភាគហ៊ុនរបស់សហរដ្ឋអាមេរិកត្រូវបានជួញដូរចម្រុះកាលពីព្រឹកថ្ងៃចន្ទ ដោយ NASDAQ-100 បានបង្កើតកំណត់ត្រាថ្មី ខណៈពេលដែល Dow Jones Industrial Average និង S&P 500 បានកំពុងដកថយពីកម្រិតខ្ពស់បំផុតគ្រប់ពេលវេលា។ គួរបញ្ជាក់ផងដែរថា Dow DJIA -0.31% បានធ្លាក់ចុះ ០,២% នៅពិន្ទុ ៣៤ ៨០១ S&P 500 SPX, -0.35% បានធ្លាក់ចុះតិចជាង ០.១% នៅពិន្ទុ ៤ ៣៦៧ ខណៈដែល NASDAQ-Composite COMP, -0.38% បានកើនឡើង ០,៣% នៅពិន្ទុ ១៤ ៧៣៨ បន្ទាប់ពីប៉ះកំណត់ត្រាខ្ពស់បំផុតនៅពិន្ទុ ១៤ ៧៦១,០៨។
យោងតាមគេហទំព័រ seekingalpha.com សន្ទស្សន៍ NASDAQ (COMP.IND) គឺជាសន្ទស្សន៍ដែលល្អបំផុតក្នុងចំណោមសន្ទស្សន៍ធំៗ បន្ទាប់ពីមានការកើនឡើងអតិផរណា ដែលធ្វើឱ្យទិន្នផលរតនាគារមិនអាចកើនខ្ពស់បន្ត ទៀតបាន។
ចំណែកគេហទំព័រ dailyfx.com ក៏បានរាយការណ៍ដែរថា៖ «ការព្រួយបារម្ភអំពីកំណើនសកល និងភាពមិនស្ថិតស្ថេរនៃអតិផរណាត្រូវបានគេមើលឃើញថា ទិន្នផលធ្លាក់ចុះពីកម្រិតខ្ពស់ប្រចាំឆ្នាំ។ សម្ពាធក្នុងទិសដៅធ្លាក់ចុះដែលនៅបន្តលើទិន្នផលនេះបានបង្ហាញថា NASDAQ-100 គឺល្អប្រសើរជាង Dow Jones ដែលធ្លាប់ជានិន្នាការមួយគ្របដណ្តប់ទីផ្សារភាគហ៊ុនអាមេរិកនៅទូទាំងឆ្នាំ ២០២០។
សម្រាប់ការវិភាគផ្នែកបច្ចេកទេសវិញ NASDAQ-100 បានកើនឡើងជាបន្តបន្ទាប់ ដោយសម្គាល់ថា ចំណុចខ្ពស់ទី ១ ទាបជាងចំណុចខ្ពស់ទី ២ ឬចំណុចខ្ពស់នេះចេះតែកើនឡើងជាបន្តបន្ទាប់ដែលគេសម្គាល់បានថាជាទំនោរកើនឡើង។
ដូច្នេះនៅសប្តាហ៍នេះ វិនិយោគិនអាចធ្វើការបញ្ជាទិញ NASDAQ-100 នៅពិន្ទុ ១៤ ៨៧០ ជាមួយនឹងការកំណត់មុខងារការពារហានិភ័យនៅពិន្ទុ ១៤ ៧៧៧ និងមុខងារទាញយកប្រាក់ចំណេញនៅពិន្ទុ ១៥ ០០០៕
