
DHL Express ផ្តល់សេវាកម្មដឹកជញ្ជូនរុក្ខជាតិតាំងលម្អមកកម្ពុជា។ រូបថត Cactus
ភ្នំពេញៈ ក្រុមហ៊ុន DHL Express Thailand បានដាក់ឱ្យប្រើប្រាស់សេវា Cactus Export Service ដើម្បីផ្ដល់ការដឹកជញ្ជូននៅថ្ងៃបន្ទាប់នៃរុក្ខជាតិតាំងលម្អប្រណីត ដូចជា ដើមដំបងយក្សពីប្រទេសថៃមកកម្ពុជា សិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានផ្សាយកាលពីថ្ងៃទី ១៣ កក្កដា។
ដើមដំបងយក្សមានភាពពេញនិយមកាន់តែខ្លាំងឡើងនៅអាស៊ីអាគ្នេយ៍។ សេវាកម្មថ្មីនេះនឹងអាចឱ្យម្ចាស់ធុរកិច្ចក្នុងស្រុកចាប់យកឱកាសតម្រូវការដែលកើនឡើងខ្លាំងនេះ និងពង្រីកទៅដល់ក្នុងតំបន់របស់ពួកគេ។
ក្រុមហ៊ុន DHL Express បានផ្ដល់ឱ្យម្ចាស់អាជីវកម្មដើមដំបងយក្សនូវលទ្ធភាពក្នុងការហោះហើរត្រង់ពីមជ្ឈមណ្ឌលទីក្រុងបាងកក និងផ្លូវចូលទៅកាន់ទិសដៅប្រទេសទាំង ៤ នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោក Ken Lee អគ្គនាយកក្រុមហ៊ុន DHL Express Asia Pacific បានឱ្យដឹងថា៖ «ការសន្ទនាជាប្រចាំជាមួយអតិថិជន ដើម្បីត្រួតពិនិត្យសេវាកម្មរបស់យើង និងកំណត់វិស័យ ដែលយើងអាចកែលម្អមានសារៈសំខាន់ចំពោះពួកយើង»។
លោក Ken ថ្លែងទៀតថា៖ «យើងកំពុងស្វែងរកជាប្រចាំនូវមធ្យោបាយ ដើម្បីអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង និងដើម្បីធ្វើជាវេទិកានៃជម្រើស។ តាមរយៈការពង្រីកសមត្ថភាពរបស់យើង នៅពេលនេះដើម្បីដាក់បញ្ជូលការដឹកជញ្ជូនដើមដំបងយក្សមិនគ្រាន់តែបើកចំហទ្វារចំពោះលទ្ធភាពថ្មីៗ និងឱកាសឆ្លងកាត់ព្រំដែនសម្រាប់អតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញភាពបត់បែន និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីឆ្លើយតបតម្រូវការរបស់ពួកគេផងដែរ»។
លោក Herbert Vongpusanachai នាយកគ្រប់គ្រងក្រុមហ៊ុន DHL Express Thailand និងជាប្រធានទទួលបន្ទុកប្រទេសឥណ្ឌូនេស៊ីបានថ្លែងថា៖ «ការរីករាលដាលជំងឺកូវីដ ១៩ បានបង្កើនការសម្របខ្លួននៃការរស់នៅតាមពាណិជ្ជកម្មអេឡិចត្រូនិក។ សេវាកម្មនាំចេញដើមដំបងយក្សរបស់យើង ម្ចាស់ធុរកិច្ចដើមដំបងយក្សអាចទាញយកអត្ថប្រយោជន៍»៕LA