ធនាគារ​កំណត់​បន្ទាត់​នៃ​កំណើន ខណៈ​ពេល​ដែល​ម្ចាស់​សម្ព័ន្ធ​ធនាគារ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​វិនិយោគ​លើ​ប្រទេស​កម្ពុជា

ធនាគារ ប្រេដ ប៊ែង ខេមបូឌា គ្រោង​នឹង​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​បន្ទាប់​ពី​សម្ព័ន្ធ​ធនាគារ BRED Group នៅ​អឺរ៉ុប ដែល​ជា​សម័ន្ធ​ធនាគារ​មេ​បាន​សម្រេច​បោះទុន​បន្ថែ​ម​ក្នុង​ដំណាក់កាល​ទី​១ រហូត​ដល់​ទៅ ៣៥​ លាន​ដុល្លារ​។​

ចាប់​តាំង​ពី​បើក​ដំណើរការ​ក្នុង​ឆ្នាំ​ ២០១៧ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បាន​បង្កើត​បណ្តាញ​សាខា ដែល​រីក​ដុះដាល​យ៉ាង​រហ័ស ខណៈ​ពេល​ដែល​កំពុង​បង្កើត​កេរ្តិ៍​ឈ្មោះ​យ៉ាង​រឹងមាំ​ជា​ធនាគារ​ល្អ​បំផុត​សម្រាប់​អាជីវកម្ម​។

ការ​ផ្តល់ទុន​បន្ថែម​នេះ ធ្វើ​ឱ្យ​តួលេខ​នៃ​ដើមទុន​គោល​របស់​ធនាគារ​សរុប​កើន​ដល់ ១១០ ​លាន​ដុល្លារ​អាមេរិក ដែល​នឹង​ប្រើ​សម្រាប់​គាំទ្រ​ដល់​យុទ្ធសាស្ដ្រ​កំណើន​យ៉ាង​ឆាប់​រហ័ស​ប្រកប​ដោយ​ចីរភាព និង​តុល្យភាព​រីក​លូតលាស់​​នៃ​ផលិតផល សេវាកម្ម បណ្តាញ​សាខា លទ្ធភាព ផ្តល់​ឥណទាន ការ​ជ្រើសរើស​បុគ្គលិក និង​ផ្តល់​ការ​បណ្តុះបណ្តាល​។​

សក្តានុពល​ដ៏​កម្រ​

លោក Olivier Klein នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​ធនាគារ BRED Group មាន​ប្រសាសន៍​ថា​៖ «​យើង​ខ្ញុំ​ជឿជាក់​លើ​ប្រទេស​កម្ពុជា ហើយ​នេះ​ជា​ហេតុផល​ដែល ប្រេដ ត្រូវ​បន្ត​ដាក់​ចេញ​ផែនការ​អនុវត្ត​។ បទពិសោធ និង​ភាពជោគជ័យ​ដែល​យើង​ខ្ញុំ​ទទួល​បាន​ក្នុង​រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយ​នេះ អាច​បញ្ជាក់​ពី​ភាព​ប្រាកដប្រជា​លើ​ទស្សនៈ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​អះអាង​ថា​ ប្រទេស​កម្ពុជា​ ពិត​ជា​មាន​សក្តានុពល​កំណើន​សេដ្ឋកិច្ច​ពិសេស​ដ៏​កម្រ​»​។​

សម្ព័ន្ធ​ធនាគារ BRED Group ឯកភាព​នឹង​ការ​ព្យាករ​រយៈពេល ៥ ឆ្នាំ ​របស់ IMF ជាមួយ​ក្តី​រំពឹង​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​អាស៊ាន​កំពូល​លើ​លក្ខខណ្ឌ​កំណើន​សេដ្ឋកិច្ច​។ សម្ព័ន្ធ​ធនាគារ​នេះ​​ក៏​ជឿជាក់​ផង​ដែរ​ថា ធនាគារ​កំពុង​ឈរ​ក្នុង​ទីតាំង​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​មហិច្ចតា​របស់​ប្រទេស​កម្ពុជា ជាពិសេស​ការ​ផ្តល់​ប្រាក់​កម្ចី​អាជីវកម្ម​ដែល​​ជួយ​ជំរុញ​ដល់​ការ​ពង្រីក​សេដ្ឋកិច្ច​។​

ភាព​រឹងមាំ​នៃ​ហិរញ្ញវត្ថុ​

លោក Guillaume Perdon នាយក​ប្រតិបត្តិ​ធនាគារ ប្រេដ ប៊ែង ខេមបូឌា មាន​ប្រសាសន៍​ថា​៖ «​យើង​ខ្ញុំ​ពិត​ជា​សំណាង​ណាស់​ក្នុង​នាម​ជា​សមាជិក​សម្ព័ន្ធ​ធនាគារ ដែល​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​។ ដោយ​លោក​ជឿជាក់​ថា ​រចនា​សម្ព​ន្ធ័​សហប្រតិបត្ដិការ​របស់​សម្ព័ន្ធ​ធនាគារ BRED Group អនុញ្ញាត​​ឱ្យ​មាន​ភាព​បត់បែន​ខ្ពស់​ចំពោះ​ការ​វិនិយោគ​។

លោក​ក៏​បាន​បន្ត​ទៀត​ថា “​យើង​មាន​គ្រឹះ​ហិរញ្ញវត្ថុ​រឹងមាំ​ សូម្បី​តែ​នៅ​ក្នុង​កាលៈទេសៈ​ស្រពេចស្រពិល​នេះ​ក្តី​ក៏​យើង​ខ្ញុំ​នៅ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ផែនការ​កំណើន​រយៈពេល​យូរ​អង្វែង​»​។​

ទោះបី​ជា​វត្តមាន​របស់​យើង​ខ្ញុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​រយៈពេល​ខ្លី​ក្តី ក៏​ធនាគារ ប្រេដ ប៊ែង ខេមបូឌា ពិត​ជា​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​។ លោក Guillaume Perdon មាន​ប្រសាសន៍​ថា​៖ «​ដំណើរ​ចាប់ ផ្តើម​របស់​យើង​ពិតជា​រលូន​អស្ចារ្យ ហើយ​ខ្ញុំ​គិត​ថា​ ឥឡូវ​ជា​ពេល​ដែល​យើង​ត្រូវ​ពន្លឿន​ប្រតិបត្តិការ និង​ការ​រីក​លូតលាស់​។ នេះ​មាន​ន័យ​ថា ​យើង​ត្រូវ​វិនិយោគ​លើ​ធនធាន​មនុស្ស បច្ចេកវិទ្យា​/​ឧបករណ៍​ទំនើប និង​បណ្តាញ​សាខា​របស់​យើង​ខ្ញុំ​»​។​

លោក​បន្ត​ទៀត​ថា​៖ «​យើង​ខ្ញុំ​បាន​ចងក្រង​បង្កើត​យុទ្ធសាស្ត្រ​ឡើង​ ពី​ព្រោះ​យើង​ខ្ញុំ​ជឿជាក់​ថា យើង​ប្រាកដ​ជា​អាច​ធ្វើ​បាន​ប្រសើរ​ជាង​អ្វី​ដែល​យើង​សម្រេច​បាន​កន្លងមក​»​។​

ខណៈ​ពេល​ដែល​ធនាគារ​រំពឹង​ថា ​នឹង​មើល​ឃើញ​លទ្ធផល​នៃ​យុទ្ធសាស្ត្រ​កំណើន​របស់​ខ្លួន​ បន្ទាប់​ចាប់​ពី​ឆ្នាំ ២០២២ ជាក់ស្តែង​យើង​ខ្ញុំ​បាន​ឃើញ​ផ្លែផ្កា​រួច​ទៅ​ហើយ​។

លោក Perdon មាន​ប្រសាសន៍​ថា​៖ «​យើង​កំពុង​បង្កើន​ចំនួន​អតិថិជន​លក្ខណៈ​អាជីវកម្ម និង​លក្ខណៈ​បុគ្គល​តាមរយៈ​គំនិត​ផ្តួចផ្តើម​ទីផ្សារ​គោលដៅ ដោយ​អភិវឌ្ឍ​ផលិតផល​ថ្មី​លើ​គ្រប់​ទម្រង់ រួមទាំង​ឌីជីថល ហើយ​យើង​ខ្ញុំ​នឹង​ពង្រីក​បន្ថែមសាខា និង​បណ្តាញ​ម៉ាស៊ីន​អេធីអឹម​ផង​ដែរ​។ បន្ថែម​​ពី​លើ​នេះ​ យើង​ខ្ញុំ​ក៏​កំពុង​ជ្រើសរើស​បុគ្គលិក​ថ្មី​គ្រប់​ផ្នែ​អាជីវកម្ម​ផង​ដែរ។ យើង​កំពុង​សម្រិតសម្រាំង​នូវ​ធនធាន​ល្អ​ឥត​ខ្ចោះ ទាំង​បុគ្គលិក​ក្នុង​ស្រុក​/​បរទេស និង​បង្កើត​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បុគ្គលិក​ដែល​មាន​ទេពកោសល្យ ដើម្បី​រីក​ចម្រើន​»​។

លោក Guillaume Perdon បន្ថែម​ថា​៖ «​ខណៈ​ដែល​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ផ្តល់ជូន​នូវ​ផលិតផល និង​បង្កើន​សមត្ថភាព​ឌីជីថល​ថ្មីៗ យើង​ដឹង​ច្បាស់​ថា​ អតិថិជន​របស់​យើង​ខ្ញុំ​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​សេវា​ធនាគារ​លក្ខណៈ​បុគ្គល​ដែល​យើង​ខ្ញុំ​បាន​ផ្តល់​យ៉ាង​ល្អ​ឥតខ្ចោះ​ចំពោះ​ពួក​គាត់​។ រីឯ​ផ្នែក​ធនាគារ​អាជីវកម្ម​វិញ ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​យើង​ខ្ញុំ មាន​បទពិសោធ​ជ្រាលជ្រៅ​ក្នុង​ការ​ផ្តល់​ប្រឹក្សា​ដល់​អតិថិជន​លើ​រាល់​បញ្ហា និង​បន្ថែម​គុណ​តម្លៃ​ពិត​ប្រាកដ​ដល់​អាជីវកម្ម​របស់​ពួក​គាត់​»​។​

លើក​បន្ទាត់​វិនិយោគ​

ការ​បោះទុន​បន្ថែម​របស់​សម្ព័ន្ធ​ធនាគារ BRED Group ដល់​ធនាគារ ប្រេដ ប៊ែង ខេមបូឌា ជា​ចម្លើយ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​សម្រាប់​ការវិនិយោគ​នាពេល​បច្ចុប្បន្ន និង​អនាគត​។​ សម្ព័ន្ធ​ធនាគារ​របស់​យើង​មាន​គ្រឹះ​ហិរញ្ញវត្ថុ​រឹងមាំ ហើយ​យើង​ខ្ញុំ​ជឿជាក់​លើ​សក្តានុពល​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​ផ្តល់​ផល​យ៉ាង​ច្រើន​ត្រឡប់​មក​វិញ​។

ទន្ទឹម​នឹង​ការ​វិនិយោគ​នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​នេះ​ដែរ យើង​ខ្ញុំ​កំពុង​បង្កើន​ការ​ជ្រោមជ្រែង​ដល់​ប្រតិបត្ដិការ​នៅ​ក្នុង​ប្រទេស​ហ្វីជី និង​កសាង​កេរ្តិ៍ឈ្មោះ​អន្តរជាតិ​ដ៏​រឹងមាំ​មួយ​នៅ​តាម​ទីតាំង​នានា​នៅ​ក្នុង​ប្រទេស​ជាច្រើន​លើ​ពិភព​លោក​។ នៅ​ពេល​យើង​សម្រេច​បើក​ធនាគារ​នៅ​តំបន់​ណា​មួយ​ហើយ វា​គ្មាន​បញ្ហា​ចោទ​ទេ​ទៅ​លើ​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​សម្ព័ន្ធ​ ដើម្បី​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​។​

ការ​ជ្រោមជ្រែង​រយៈពេល​យូរ​អង្វែង

ទោះបី​ជា​មាន​ការ​ធ្លាក់ចុះ​នាពេល​បច្ចុប្បន្ន​ដែល​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត​ក្តី ធនាគារ ប្រេដ ប៊ែង ខេម បូឌា រំពឹង​ថា ​កម្ពុជា​នឹង​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ បន្ទាប់​ពី​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ ហើយ​តម្រូវ​ការ​ទីផ្សារ​សកល​លើ​ទំនិញ​ដែល​ផលិត​នៅ​កម្ពុជា​នឹង​ត្រឡប់​មក​វិញ​។

លោក Guillaume Perdon បាន​​មាន​ប្រសាសន៍​ថា​៖ «​យើង​នៅ​ទីនេះ​ ដើម្បី​ផ្តល់​ការ​ជ្រោមជ្រែង​រយៈពេល​យូរ​អង្វែង ដើម្បី​បំពេញ​តម្រូវ​ការ​អាជីវកម្ម​ដែល​កំពុង​រីក​លូតលាស់​។ ទន្ទឹម​នឹង​នេះ បទពិសោធ​​ផ្នែក​ធនាគារ​លក្ខណៈ​បុគ្គល​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត និង​បត់បែន​ខ្ពស់​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង ដូច្នេះ​យើង​ត្រូវ​បាន​ចាត់​ទុកជា​ធនាគារ​ដែល​អាច​ធានា​បាន​នូវ​ចំណែក​ដ៏​មាន​តម្លៃ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា​»៕