ទីក្រុងហ្សូរិច: UBS ជា​ធនាគារ​ដ៏ធំ​របស់​ប្រទេស​ស្វ៊ីស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ប្រាក់ចំណេញ​នៅ​ត្រីមាស​ទី​ ២ ​របស់ខ្លួន​បាន​កើនឡើង​ ៦៣ ភាគរយ​ដោយសារ​ដំណើរការ​ល្អ​របស់​ផ្នែក​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់ខ្លួន​។

ប្រាក់ចំណេញ​សុទ្ធ​មាន​ចំនួន​ ២ ​ពាន់​លាន​ដុល្លារ (១,៧ ពាន់​លាន​អឺរ៉ូ​) គឺ​ខ្ពស់ជាង​ ១,៤ ពាន់​លាន​ដុល្លារ​ដែលរ​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ AWP របស់​ប្រទេស​ស្វ៊ីស​។

ធនាគារ UBS បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ប្រាក់ចំណូល​ប្រតិបត្តិការ​ដែល​ស្មើនឹង​ប្រាក់ចំណូល​បាន​កើនឡើង ២១ ​ភាគរយ​ដល់ ៨,៩ ពាន់​លាន​ដុល្លារ​។

ប្រាក់ចំណេញ​មុន​ពន្ធ​លើ​អាជីវកម្ម​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់ខ្លួន​បាន​កើនឡើង​ ៤៧ ​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដល់​ ១,២ ​ពាន់​លាន​ដុល្លារ ដែល​ជំរុញ​ដោយ​ដំណើរការ​ល្អ​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​ និង​ការកើនឡើង​នៃ​កម្រៃ​ជើងសារ​។

ផ្នែក​នេះ​ទទួល​បាន​ប្រាក់ចំណូល​ថ្មី​ចំនួន ២៥ ពាន់​លាន​ដុល្លារ​។ ធនាគារ​វិនិយោគ​របស់ខ្លួន​ក៏បាន​មើលឃើញ​ពី​ប្រាក់ចំណេញ​មុន​ពន្ធ​កើនឡើង ៩ ​ភាគរយ​ដល់​ ៦៨៨ លាន​ដុល្លារ​។

នាយក​ប្រតិបត្តិ UBS លោក Ralph Hamers បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា​÷ "​ការលូតលាស់​របស់​យើង​នៅក្នុង​ត្រីមាស​ទី​ ២ ត្រូវបាន​គាំទ្រ​ដោយ​ទំនាក់ទំនង​ដែល យើង​បាន​កសាង​ និង​ពង្រឹង​អំឡុងពេល​ផ្ទុះ​ជំងឺ​រាតត្បាត និង​ដោយ​ការជឿទុកចិត្ត​របស់​អតិថិជន​របស់​យើង​ចំពោះ​បុគ្គលិក​ និង​ក្រុមហ៊ុន​របស់​យើង​" ៕ RR