ទីក្រុងហូជីមីញ៖ ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​អាស៊ាន​ប្រចាំ​ឆ្នាំ​ដែល​រៀប​ចំ​ឡើង Business Media Group បាន​ប្រកាស​ឈ្មោះ​អ្នក​ឈ្នះ​ជា​ផ្លូវ​ការ​ហើយ។ លោក Darren Yaw Foo Hoe មក​ពី​ក្រុមហ៊ុន Guardian Toys ដែល​ផលិត​ប្រដាប់​ក្មេង​លេង​បែប​អប់រំ​ផ្តោត​សំខាន់​លើ​មុខ​វិជ្ជា STEM ត្រូវ​បាន​តែង​តាំង​ជា​អ្ន​កឈ្នះ​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ប្រចាំ​ឆ្នាំ ២០២១ ប្រចាំ​ អាស៊ាន។​

កម្មវិធី​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​នេះ​ទទួល​ស្គាល់​អ្នក​ដឹក​នាំ​អាជីវកម្ម​វ័យ​ក្មេង​ឆ្នើមៗ ជាច្រើន​ដែល​មាន​ចក្ខុ​វិស័យ​គំនិត​ច្នៃ​ប្រឌិត​និង​ការ​បង្កើត​ថ្មី​ របស់​ពួកគេ​មាន​ឥទ្ធិពល​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ​កន្លង​មក។

លោក Darren Yaw Foo Hoe ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណៈ​វិនិច្ឆ័យ​ឯករាជ្យ​ច្រើន​រូបមក​ពី​វិស័យ​ផ្សេងៗ​គ្នា​រួម​មាន​វិស័យ​ហិរញ្ញ​វត្ថុ​ធុរកិច្ច​សហគ្រាស​សង្គម​ និង​ស្ថាប័ន​មិន​រក​ប្រាក់​ចំណេញ​ជា​ដើម។ ម្ចាស់​ជ័យ​លាភី​ទាំងអស់​នឹង​ត្រូវ​ប្រកាស​ឈ្មោះ​ជា​ផ្លូវ​ការ​តាម​រយៈកម្មវិធី​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ខែ​កញ្ញា ឆ្នាំ ២០២១ ខាង​មុខ​នេះ។ ក្នុង​នោះ​ដែរ លោក Darren Yaw Foo Hoe នឹង​ក្លាយ​ជា​សមាជិក​មួយ​រូប​ពេញ​មួយ​ជីវិត​របស់​ក្រុម​បុគ្គល​ឆ្នើម​ដែល​ជា​ម្ចាស់​ជ័យលាភី​ឆ្នាំ​មុនៗ​ផ្សេង​ទៀត​មក​ពី​ជុំ​វិញ​តំបន់។

លោក Darren Yaw Foo Hoe ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Guardian Toys បាន​មាន​ប្រសាសន៍​ថា៖ «ការ​ជាប់​ឈ្មោះ​ជា​សហគ្រិន​វ័យក្មេង​ប្រចាំ​ឆ្នាំ ២០២១ នេះ​ស​បញ្ជាក់​ពី​ការ​លះបង់​របស់​ក្រុម​ការងារ Guardian ទាំង​មូល»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «បេសកកម្ម​របស់​យើង​តែង​តែ​ចង់​បង្កើត​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ជីវិត​របស់​កុមារ​តាម​រយៈ​ការ​បង្កើត​ប្រដាប់​ក្មេង​លេង​ដែល​ជួយ​ជំរុញ​ដល់​ការ​អប់រំ​របស់​ពួកគេ។ ហើយ​យើង​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​ជោគ​ជ័យ​ការងារ​របស់​យើង​កន្លង​មក​ត្រូវ​បាន​ទទួល​ស្គាល់​តាម​រយៈ​ការ​តែង​តាំង​សម្រាប់​ពាន​រង្វាន់​ដ៏​មាន​តម្លៃ​មួយ​នេះ»។

កម្មវិធី​សហគ្រិន​អាស៊ាន​ប្រចាំ​ឆ្នាំ ២០២១ គឺជា​ការ​ប្រកួត​ប្រជែង​ថ្នាក់​តំបន់​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​សហគ្រិន​និង​អ្នក​ដឹក​នាំ​អាជីវកម្ម​លេច​ធ្លោ​ថ្មីៗ។ លក្ខខណ្ឌ​ទាំង​ប្រាំ​មួយ​សម្រាប់​វិនិច្ឆ័យ​បេក្ខជន​ជាប់​ឈ្មោះ​រួម​មាន៖ ភាព​ជា​អ្នក​ដឹក​នាំ​ការ​គ្រប់គ្រង​គំនិត​ច្នៃ​ប្រឌិត និង​ការ​បង្កើត​ថ្មី​លទ្ធផល​ហិរញ្ញ​វត្ថុ​ការ​បម្រើ​ប្រយោជន៍​សង្គម​ការ​គ្រប់​គ្រង​និង​ការ​អភិវឌ្ឍ​ស្ថាប័ន​ និង​ជា​ចុង​ក្រោយ គឺ​ផែន​ការ​អនាគត​សម្រាប់​ការ​រីក​លូត​លាស់។

ចាប់​តាំង​ពី​ការ​បង្កើត​មក​កម្មវិធី​នេះ​បាន​ពង្រីក​ការ​ជ្រើស​រើស​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ចំនួន ២៥ ក្នុង​ចំណោម ៥ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ រួម​មាន​ប្រទេស សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង វៀតណាម។ អ្នក​ឈ្នះ​ពាន​រង្វាន់​ថ្នាក់​ជាតិ​នឹង​ត្រូវ​បាន​ចាត់​ចូល​ដោយ​ស្វ័យ​ប្រវត្តិ​ជា​បេក្ខជន​សម្រាប់​ពាន​រង្វាន់​សហគ្រិន​អាស៊ាន​ប្រចាំ​ឆ្នាំ ២០២១។

ទន្ទឹម​នឹង​នេះ លោក Darren Yaw Foo Hoe កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​កម្មវិធី​សហគ្រិន​វ័យ​ក្មេង​អាស៊ី​ដំបូង​គេ​នៅ​ឆ្នាំ ២០២២ ខាង​មុខ​នេះ។

លោក Martin Carvalho នាយក​ប្រតិបត្តិ​នៃ Business Media Group បាន​មាន​ប្រសាសន៍​ថា៖«ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ពាន​រង្វាន់​សហគ្រិន​អាស៊ាន​ប្រចាំ​ឆ្នាំ ២០២១ នេះ ទទួល​បាន​ជោគ​ជ័យ​កាន់​តែ​ខ្លាំង​ឡើង។ ហើយ​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ការ​កើន​ឡើង​នៃ​រលក​ទេពកោសល្យ​ថ្មី​ចេញ​ពី​តំបន់ [អាស៊ាន] ជា​រៀង​រាល់​ឆ្នាំ។ យើង​ខ្ញុំ​មាន​កិត្តិយស​ក្នុង​ការ​សាទរ​អ្នក​មាន​ទេពកោសល្យ​ខ្ពស់​ដូច​ជា លោក Darren Yaw Foo Hoe និង​សូម​ស្វាគមន៍​ក្រុម​អ្នក​ផ្លាស់​ប្តូរ​ជំនាន់​ថ្មី​ក៏​ដូចជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ទាំង​អស់​ចូល​មក​ក្នុង​កម្មវិធី​យើង»។

លោក Darren Yaw Foo Hoe ជឿ​ជាក់​ថា«អារម្មណ៍​របស់​កុមារ​គឺ​សំខាន់»។ ហេតុនេះ ក្រុមហ៊ុន​របស់​លោក​បាន​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​ជំរុញ​ភាព​ច្នៃ​ប្រឌិត​និង​ការ​បង្កើត​ថ្មីៗ​សម្រាប់​កុមារ។ ការ​ប្តេជ្ញាចិត្ត​ឥត​ឈប់​ឈរ​និង​ចក្ខុវិស័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់​របស់​លោក Darren Yaw Foo Hoe បាន​ធ្វើ​ឱ្យ​គាត់​មើល​ឃើញ​ពី​តម្រូវ​ការ​ឧបករណ៍​អប់រំ​ដែល​ប្រសើរ​លំដាប់​ថ្នាក់​ពិភព​លោក​សម្រាប់​កុមារ​ថ្នាក់​បឋម​សិក្សា​សម្រាប់​មុខ​វិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា) ។

ក្នុង​នាម​ជា​ឪពុក​ម្តាយ​វ័យ​ក្មេង​មួយ​គូ​ លោក Darren Yaw Foo Hoe និង​ភរិយា​របស់​ខ្លួន​បាន​ចាប់​ផ្តើម​បង្កើត​សម្ភារ​លេង​របស់​កុមារ​ឈ្មោះ​ថា Guardian Toys នៅ​ឆ្នាំ ២០១៧ ក្រោយ​ពី​ពួកគេ​បាន​មើល​ឃើញ​ដោយ​ផ្ទាល់​ពី​ចន្លោះ​ខ្វះ​ខាត​​នៅ​ក្នុង​ទីផ្សារ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ពួកគាត់​បាន​ពង្រីក​ក្រុមហ៊ុន​របស់​ខ្លួន​ផ្តើម​ពី​ការ​មាន​បុគ្គលិក​ត្រឹម​តែ ៣ នាក់​រហូត​ទៅ​ដល់ ២០ នាក់។ ម្ចាស់​ក្រុមហ៊ុន​រូបនេះ​បាន​បង្កើត​អាជីវកម្ម​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សហគមន៍​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​បុគ្គលិក​គ្រប់​រូប​ដៃគូ​សហការ​និង​អតិថិជន​របស់​ខ្លួន។

ហេតុនេះ លោក Darren Yaw Foo Hoe បាន​បង្កើត​ក្រុម​ការងារ​ដែល​មាន​ភាព​ចម្រុះ​និង​ភាព​ជា​អ្នក​ដឹកនាំ​ខ្ពស់​ ជា​ពិសេស មាន​គោលដៅ​រួម​ក្នុង​ការ​ផលិត​ប្រដាប់​ប្រដារ​ក្មេង​លេង​ដែល​មាន​គុណភាព​ខ្ពស់​ប្រកប​ដោយ​សុចរិតភាព ដើម្បី​គុណភាព​និង​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ។

កាល​ពី​ឆ្នាំ ២០២០ កន្លង​មក​នេះ នៅ​ពេល​ដែល​មាន​ជំងឺ​ឆ្លង​រាតត្បាត​ជា​សកល​បាន​វាយ​លុក​នៅ​ក្នុង​តំបន់​ក្រុមហ៊ុន​របស់​លោក​បាន​សម្រេច​ចិត្ត​បើក​សេវាកម្ម​ជាវ​ប្រចាំ​ខែ​ជា​កម្មវិធី​ផ្តោត​លើ​សកម្មភាព​ច្នៃ​ប្រឌិត​ដែល​ទាក់​ទង​នឹង​ប្រធាន​បទ STEM សម្រាប់​កុមារ​ចាប់​ពី​អាយុ ៣ ឆ្នាំ​ដល់ ១២ ឆ្នាំ។

លោក Darren Yaw Foo Hoe ពន្យល់​អំពី​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ថា៖«ការ​លើក​ទឹក​ចិត្ត​ឱ្យ​កុមារ​មាន​ការ​ចូលរួម​និង​លេង​ជាមួយ​ឧបករណ៍​ដែល​លំនាំ​តាម​ឧបករណ៍​វិទ្យាសាស្ត្រ​ពិត​ប្រាកដ​អាច​ជួយ​ឱ្យ​ពួកគេ​មាន​គំនិត​ចង់​ដឹង​ចង់​យល់​ពី​វិស័យ​ផ្សេង​ទៀត​ដូចជា​មនុស្ស​យន្ត​ជាដើម»។

សេវាកម្ម​នៃ​​ការ​ជាវ​ជា​ប្រចាំខែ​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ការ​លក់​តាម​រយៈអនឡាញ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​និង​លក់​តាម​បណ្តាញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិកត្រូនិក​ផ្សេង​ទៀត​​ធ្វើ​ឱ្យ​ការ​លក់​កើន​ឡើង​រហូត​ដល់ ៤០% ក្នុង​រយៈពេល​មួយ​ឆ្នាំ។

«កំណើន​នៃ​ការ​លក់​នេះ​បាន​ធ្វើ​ឱ្យ​យើង​ដឹង​កាន់​ច្បាស់​ថា​ពួកយើង​មាន​ឱកាស​ក្នុង​ការ​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ឪពុក​ម្តាយ​និង​កុមារ។ ហើយ​យើង​មាន​សំណាង​ណាស់​ដែល​ផលិតផល​របស់​យើង​អាច​បាន​ផ្តល់​ជា​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់»។

ក្រុមហ៊ុន​មួយ​នេះ​មាន​គម្រោង​នឹង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និង កម្ពុជា នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ជាចុងក្រោយ លោក Darren Yaw Foo Hoe នាយក​ប្រតិបត្តិ​នៃ Guardian Toys បាន​បញ្ជាក់​ទៀត​ថា៖ «យើង​ធានា​ថា រាល់​ផលិត​របស់​យើង​គឺ​បង្ហាញ​ពី​ជំនឿ​ជឿ​ជាក់​និង​ការ​ប្រកាន់​ខ្ជាប់​នូវ​ស្តង់ដារ​គុណភាព​ផលិតផល​ខ្ពស់។ សេវាកម្ម​អតិថិជន​តែង​តែ​ជា​អាទិភាព​ទី​មួយ​របស់​យើង។ សម្ធិផល​ទាំង​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​រួម​គ្នា​ប៉ុណ្ណោះ​ហើយ​នៅ​មាន​អ្វី​ពិសេសៗ ជាច្រើន​ទៀត​ដែល​យើង​នឹង​ផ្តល់​ជូន​នៅ​ថ្ងៃ​ខាងមុខ»៕

អំពីក្រុមហ៊ុន

Guardian Toys ជា​ក្រុមហ៊ុន​មាន​ទីតាំង​នៅ​ទីក្រុង ហូជីមិញ ផលិត​ប្រដាប់​ក្មេង​លេង​បែប​អប់រំ​ដែល​បង្កើត​ឡើង​ដោយ​លោក Darren Yaw Foo Hoe ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

Nariox Marketing

ចូល​ទៅ​កាន់ https://galarpragency.weebly.com/

អ៊ីម៉ែល៖galaragency@cloudemails.org