
ឥឡូវនេះទោះមិនចេញពីផ្ទះ ក៏អតិថិជននៅខេត្តសៀមរាប អាចទិញទំនិញប្រកបដោយសុវត្ថិភាពតាមរយៈស្មាតហ្វូន ហើយមិនគិតថ្លៃសេវាបន្ថែមនោះឡើយ!
បន្ទាប់ពីទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ ឥឡូវនេះ វីងម៉ល បានដាក់ឱ្យដំណើរការសេវាកម្មរបស់ខ្លួនមកកាន់ខេត្តសៀមរាប ដោយអនុញ្ញាតឲ្យអតិថិជនអាចបញ្ជាទិញម្ហូបអាហារនិងទំនិញផ្សេងៗពីហាងរាប់រយកន្លែងតាមរយៈស្មាតហ្វូនរបស់ពួកគេដោយមិនចាំបាច់ចាកចេញពីផ្ទះហើយមិនមានគិតថ្លៃសេវាបន្ថែមនោះឡើយ។
ការបើកដំណើរការនេះមិនត្រឹមតែនាំមកនូវភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ ជំនួសដោយការទូទាត់មិនប្រើក្រដាសប្រាក់ និងឱកាសទិញទំនិញផ្សេងៗផងដែរ។
កាលពីឆ្នាំមុន វីង បានណែនាំ វីងម៉ល ដែលជាសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និង គ្រឿងទេស ដាក់ក្នុងកម្មវិធីស្មាតហ្វូនវីង ខណៈដែលប្រជាជនកម្ពុជាកាន់តែមាននិន្នាការទៅរកការទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិកក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។
ដើម្បីអបអរសាទរ ការសម្ពោធវីងម៉ល នៅខេត្តសៀមរាប និង ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីការទិញទំនិញប្រកបសុវត្ថិភាពក្នុងពេលមានជំងឺរាតត្បាតនេះ អ្នកឧកញ៉ាគិតម៉េងបានប្តូរសម្លៀកបំពាក់ការងារប្រចាំថ្ងៃរបស់គាត់ ហើយបានពាក់មួកសុវត្ថិភាព និង ឯកសណ្ឋានរបស់វីងម៉ល ក៏ដូចជាម៉ាស់សុវត្ថិភាព បើកបរម៉ូតូធម្មតាដោយដាក់នូវប្រអប់ឥវ៉ាននៅពីក្រោយហើយដឹកជញ្ជូនអាហារនៅតាមដងផ្លូវ។
អ្នកឧកញ្ញា គិត ម៉េង ដែលជាប្រធាននិងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (RGC) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាស៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកដឹកជញ្ជូនរបស់យើងនៅក្នុងគ្រាលំបាកនេះខ្ញុំគិតថាវាចាំបាច់ណាស់ដែលខ្ញុំបង្ហាញការគាំទ្រចំពោះពួកគេដោយសាកល្បងធ្វើការងាររបស់ពួកគេឱ្យបានម្តងនៅថ្ងៃណាមួយ។
ការខិតខំប្រឹងប្រែងរបស់ពួកគេពិតជាមានឥទ្ធិពលជាវិជ្ជមានដល់អាជីវកម្ម និង ជីវិតរបស់ប្រជាជនកម្ពុជាដែលពឹងផ្អែកលើពួកគេក្នុងការចែកចាយផលិតផលនិងជំរុញពាណិជ្ជកម្មក្នុងពេលមានជំងឺរាតត្បាតនេះមិនថាហាលថ្ងៃក្តៅ ឬ ភ្លៀងក៏ដោយ»។

វីងម៉ល កំពុងផ្តល់ជូនអតិថិជននៅខេត្តសៀមរាបនូវការដឹកជញ្ជូនដោយឥតគិតថ្លៃរាល់ការបញ្ជាទិញទាំងអស់ ត្បិតថាក្រុមហ៊ុននេះចង់ជួយដៃគូអាជីវកម្មទាំងអស់ឱ្យស្តារអាជីវកម្មរបស់ពួកគេឡើងវិញក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតនេះ។
អាជីវកម្មរាប់ពាន់កន្លែងដែលពេញនិយមនៅក្នុងខេត្តសៀមរាបបានចុះឈ្មោះនៅក្នុង វីងម៉លនិងកំពុងលក់ទំនិញរាប់ពាន់មុខរាប់ចាប់ពីម្ហូបអាហារភេសជ្ជៈគ្រឿងទេសនិងរបស់របរជាច្រើនមុខទៀត។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុន វីង បានមានប្រសាសន៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់អ្នករាល់គ្នាឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និង គោរពការណែនាំរបស់សម្តេចតេជោហ៊ុន សែន ដើម្បីការពារខ្លួននិងក្រុមគ្រួសាររបស់ពួកគេពីការឆ្លងកូវីដ ១៩ នេះ។ វាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តគោលការណ៍ ៣ កុំ និង ៣ ការពារជារៀងរាល់ថ្ងៃហើយការទិញទំនិញតាមអនឡាញ គឺជាវិធីងាយស្រួល ដើម្បីជៀសវាងការចេញទៅក្រៅដោយមិនចាំបាច់»។
ដើម្បីធ្វើការបញ្ជាទិញអ្នកប្រើត្រូវបើកកម្មវិធីស្មាតហ្វូនវីង ចុចលើរូបតំណាង«វីងម៉ល» ដើម្បីរកមើលហាងជាច្រើន និងធ្វើការបញ្ជាទិញ។
បន្ទាប់ពីបញ្ជាទិញរួចហើយអតិថិជននឹងអាចរីករាយជាមួយនឹងការទទួលបាននូវអាហារនិងផលិតផលដែលពួកគេត្រូវការដឹកជូនដោយឥតគិតថ្លៃសេវា។ វីងម៉ល ផ្តល់ជូនអតិថិជននៅខេត្ត សៀមរាប នូវការបញ្ចុះតម្លៃរហូតដល់ ៥ ដុល្លារសម្រាប់ការបញ្ចូលលេខកូដ«HELLOSR» ហើយអតិថិជននៅភ្នំពេញសូមបញ្ចូលលេខកូដ «HELLOPP» ដើម្បីទទួលបាននូវការបញ្ចុះតម្លៃរហូតដល់ ៥ ដុល្លារដូចគ្នាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៤ ខែសីហា។

អតិថិជននឹងអាចតាមដានការបញ្ជាទិញនៅលើស្មាតហ្វូនរបស់ពួកគេ ព្រមទាំងទូទាត់ដោយសុវត្ថិភាពនិងរហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើប។ អាជីវករទាំងឡាយត្រូវបានលើកទឹកចិត្តឱ្យទាក់ទងទៅវីងម៉ល បានគ្រប់ពេលវេលា ដើម្បីអាចដាក់លក់ផលិតផលរបស់ខ្លួនដល់អតិថិជនរាប់លានអ្នកដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង។
សាធារណៈជនដែលមិនបានចុះឈ្មោះប្រើប្រាស់កម្មវិធីស្មានហ្វូនវីងឬគ្មានគណនីវីងត្រូវបានលើកទឹកចិត្តឱ្យទាញយកកម្មវិធីស្មាតហ្វូនវីងហើយចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងក៏បាន។ ប្រសិនបើពួកគេត្រូវការជំនួយដើម្បីបើកគណនីវីងពួកគេអាចស្នើសុំណាត់ជួបជាមួយអ្នកតំណាងវីងដោយប្រើតំណនេះ https://myoffice.wingmoney.com/p/appointment
វីងម៉ល ទទួលយកការទូទាត់តាមកម្មវិធីស្មាតហ្វូនវីង ព្រមទាំងទទួលយកសាច់ប្រាក់ផ្ទាល់នៅពេលដឹកជញ្ជូនដល់កន្លែងក៏បាន។ អតិថិជនវីងក៏អាចផ្ទេរប្រាក់ដោយផ្ទាល់ពីធនាគារដៃគូរបស់វីងឬតាមរយៈកាបូបបាគង ចូលគណនីវីងរបស់ពួកគេផ្ទាល់ដើម្បីទិញទំនិញផងដែរ។ អតិថិជនក៏អាចដាក់ប្រាក់ដោយផ្ទាល់តាមរយៈភ្នាក់ងារវីងដែលនៅក្បែរពួកគេផងដែរ។
ដើម្បីទទួលបានព័ត៌មានពីការផ្តល់ជូនពិសេសប្រចាំថ្ងៃ អតិថិជននៅសៀមរាបអាចចូលរួមTelegram របស់វីងម៉លសៀមរាបដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅ រាជធានីភ្នំពេញអាចប្រើតំណភ្ជាប់ https://t.me/WingMall បាន៕