The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សកម្មភាព​រោងចក្រ​ប្រទេស​ចិន ​ថមថយ​ល្បឿន​កាល​ពី​ខែ​កក្កដា​ រង​ផល​ប៉ះពាល់​ខ្លាំង​ដោយ​អាកាសធាតុ




សកម្មភាព​រោងចក្រ​ប្រទេស​ចិន ​ថមថយ​ល្បឿន​កាល​ពី​ខែ​កក្កដា​ រង​ផល​ប៉ះពាល់​ខ្លាំង​ដោយ​អាកាសធាតុ

Content image - Phnom Penh Post
កម្មករកំពុងធ្វើការនៅរោងចក្ររថយន្តមួយក្នុងប្រទេសចិន នាពេលកន្លងមក។ រូបភាព AFP

សកម្មភាព​រោងចក្រ​ប្រទេស​ចិន ​ថមថយ​ល្បឿន​កាល​ពី​ខែ​កក្កដា​ រង​ផល​ប៉ះពាល់​ខ្លាំង​ដោយ​អាកាសធាតុ

ទីក្រុងប៉េកាំង: ទិន្នន័យ​បាន​បង្ហាញ​កាល​ពីថ្ងៃ​សៅរ៍ថា សកម្ម​ភាព​រោងចក្រ​របស់​ប្រទេស​ចិន​បានចុះខ្សោយ​កាល​ពីខែ​កក្កដា​ មកនៅត្រឹម​កម្រិតទាប​បំ​ផុត​របស់ខ្លួន​ ចាប់តាំងពី​ការ​ចាប់​ផ្ដើម​ការរីករាល​ដាលវីរុសកូរ៉ូណា​ ខណៈដែល​ផលិ​តកម្ម​ត្រូវបាន​រងផល​ប៉ះពាល់ដោយ​តម្រូវការ​យឺត​ ការនាំចេញ​ខ្សោយ​​និង​អាកាស​ធាតុ​ធ្ងន់ធ្ងរ​។

ការិយាល័យជាតិ​ស្ថិតិ​បាន​ឲ្យដឹងថា សន្ទស្សន៍​អ្នក​គ្រប់គ្រង​ការទិញ​ (PMI)​ ដែលជា​ការវាស់វែងដ៏សំខាន់​មួយ​នៃ​សកម្ម​ភាព​​ផលិត​កម្ម​នៅក្នុង​​ប្រទេស​មានសេដ្ឋ​កិច្ចឈាន​មុខគេទី​២របស់​ពិ​ភព​លោក​មួយនេះ បានធ្លាក់ចុះ​មក​នៅត្រឹម​​៥០,​៤​ កាល​ពីខែ​កក្កដា​ ធៀបនឹង​៥០,៩​កាល​ពីខែ​មិថុនា​។

ការបង្ហាញ​ PMI លើសពីn៥០​ ចង្អុល​បង្ហាញ​ការ​កើនឡើង ខណៈដែល​នៅ​ក្រោម​តួលេខនេះ បង្ហាញ​ការធ្លាក់ចុះ​។​

​ក្រុមអ្នកវិភាគ​ឲ្យដឹងថា តួលេខនេះ​បង្ហាញកម្រិតថេរនៅចន្លោះ​ខែមេសា ដល់ខែមិថុនា ហើយខែ​កក្កដាបង្ហាញ​ការធ្លាក់ចុះ​គួរ​ឲ្យកត់សម្គាល់ជា​លើកដំបូង​ ដែលបង្ហាញ​ថា វា​ជាតួលេខPMI ដែល​មានកម្រិតទាប​បំ​ផុត​ចាប់តាំងពី​ខែ​កុម្ភៈ ​ឆ្នាំ ២០២០​។​

ខណៈដែលតួលេខ​នេះ​អាក្រក់ខ្លាំង​ជាងការ​ព្យាករជាច្រើន​​ វា​នៅតែ​ស្ថិត​នៅលើ​គំនូសសម្គាល់​ ៥០ចំណុច​ដែល​បំបែកកំណើន​ពីការធ្លាក់ចុះ​។​

ការស្ទុះងើប​ឡើង​វិញ​នៃសេដ្ឋ​កិច្ច​ដែលផុយស្រួយ​របស់​ប្រទេសចិ​ន ត្រូវបាន​គំរាម​កំហែង​ដោយ​ការផ្ទុះឡើងជាថ្មីនៅពេលថ្មីនៃ​វិរុសវ៉ារ្យង់ Delta នៃ​វីរុសកូរ៉ូណា​ដែល​កំពុង​គំរាម​កំហែង ក្នុងការកាត់ប​ន្ថយការប្រើប្រាស់​នៅថ្ងៃឈប់សម្រាក​នៅ​រដូវ​ក្ដៅនេះ​។​

លោក Zhao Qinghe សេដ្ឋវិទូ​នៅក្រុម​ហ៊ុន ​NBS បាន​ថ្លែងថា៖ «ជាទូទៅ សេដ្ឋ​កិច្ចរបស់​ប្រទេសចិន​ បន្ត​រក្សា​សន្ទុះកើនឡើង​ ប៉ុន្តែ​ល្បឿន​បានថមថយ​»។​​

លោក​បន្តថា៖ «​កាល​ពីខែ​កក្កដា ​ក្រុម​ហ៊ុន​មួយចំនួន​បាន​ចូល​ក្នុងអំឡុងពេល​ថែទាំ​ឧបករណ៍ ដែល​ប​ន្ថែម​លើ​​ផលប៉ះពាល់​ដោយ​សារតែអាកាស​ធាតុ​ធ្ងន់ធ្ងរ​ ដូចជា​កម្ដៅខ្លាំងតាមតំបន់​ ទឹកជំនន់​ និងគ្រោះថ្នា្កក់​ធម្មជាតិ​ ដែល​បានបណ្ដាល​មកពីកំណើន​​ផលិត​កម្ម​ចុះខ្សោយ បើធៀបនឹង​​ខែ​ចុងក្រោយនេះ»។​​

ទោះបីជា​​លោក Zhao មិន​បានសំដៅដល់​​ព្រឹត្តិការណ៍​អាកាស​ធ្ងន់ធ្ងរ​ជាក់លាក់ក៏ដោយ ក៏​ទឹកជំនន់ដែល​បណ្ដាល​​ឲ្យ​មានមនុស្សស្លាប់​នៅ​ក្នុងខេត្ត​ហេណាន់ភាគកណ្ដាល​ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង​​៧០នាក់​ស្លាប់​ និង​ការខូចខាត​មានតម្លៃ​រាប់ពាន់លានយន់​នៅខែនេះ។ ហេណាន់ គឺជា​កន្លែង​រោងចក្រ​ Foxconn សំខាន់ៗ ដែល​ផលិត​ទូរស័ព្ទ iPhones របស់​ក្រុម​ហ៊ុន ​Apple ។​

ជារួម​ សន្ទស្សន៍ការនាំចេញ និងការនាំចូល​ បានធ្លាក់ចុះ​នៅខែនេះ បន្ទាប់ពី​ការបិទកំពង់ផែ​ដ៏សំខាន់​មួយ​ នៅក្នុង​រយៈពេល​៣សប្ដាហ៍​ជាលើកដំបូង​នៅខែ​មិថុនា​ បានរារាំង​ការធ្វើពាណិជ្ជ​កម្មអន្តរជាតិ​ នៅ​ចំណុចសំខាន់មួយនៅក្នុងបណ្ដាញដឹកជញ្ជូន​លើ​ពិភព​លោក​។​

PMI ដែល​មិន​មែន​ផលិតក​ម្ម​របស់​ប្រទេស​ចិនក៏​បាន​ធ្លាក់ចុះ​បន្តិច​​ ០,២​ ភាគរយ​មកនៅត្រឹម​ ៥៣,២​ នៅខែ​នេះ ទោះបីជា​វា​នៅតែ​ធ្វើ​ឲ្យកំណើន​យឺតក៏ដោយ​។​​

ទោះយ៉ាងណា ឧស្សាហ​កម្មសេវា​បានស្ទុះងើបឡើងវិញ​តិចតួច ជាមួយនឹងវិស័យដែល​កើនឡើង​ រួម​មាន​អាកាសចរណ៍ ការផ្ដល់ម្ហូបអាហារ និង​ការស្នាក់នៅ​៕​AFP/LA​

អត្ថបទគួរចាប់អារម្មណ៍