ទីក្រុងសេអ៊ូលៈ ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ក្រុមហ៊ុន​អាកាសចរណ៍ Korean Air បាន​ដំណើរការ​ជើងហោះហើរ​ដឹក​អ្នកដំណើរ​តែ ១០ ០០០ នាក់​គិត​ត្រឹម​ថ្ងៃអាទិត្យ ខណៈ​ដែល​វា​បានបង្ហាញ​ពី​អាជីវកម្ម​ដឹកទំនិញ ចំពេល​មាន​ការធ្លាក់ចុះ​នៃ​តម្រូវការ​ធ្វើដំណើរ​តាម​យន្តហោះ​ក្នុងកំឡុងពេល​មាន​ជំងឺ​រាតត្បាត។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ហោះហើរ​ដំបូង​ដឹកទំនិញ​ដែលមាន​អ្នកដំណើរ​តែ​ម្នាក់​គត់​រវាងផ្លូវ​ហោះហើរ «ព្រលានយន្តហោះ Incheon-Ho Chi Minh» កាលពី​ខែមីនា​ឆ្នាំមុន។ ចាប់តាំងពី​ពេលនោះ​មក​ក្រុមហ៊ុន​បាន​ដំណើរការ​ជើងហោះហើរ​បែបនេះ​ចំនួន ៦៥ លើក​ទៅកាន់​អាមេរិក​ខាងជើង អឺរ៉ុប អាស៊ីអាគ្នេយ៍ ចិន និង​ជប៉ុន ដោយ​ដឹកទំនិញ​បាន ៤០ ម៉ឺន​តោន​នៅ​ជុំវិញ​ពិភពលោក។

ក្រុមហ៊ុន​អាកាសចរណ៍​បាន​ពន្យល់ថា ទំនិញ​ប្រមាណ ៤០ តោន​ត្រូវបាន​ដឹកជញ្ជូន​រាល់​ការធ្វើដំណើរ​ទៅមក​ក្នុង​មួយ​លើក។

តួលេខ​នេះ​ត្រូវ​លាតត្រដាង នៅពេល​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air បានចាប់ផ្តើម​ប្រើប្រាស់​យន្តហោះ​ដឹក​អ្នកដំណើរ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ បន្ទាប់ពី​ជើងហោះហើរ​ភាគច្រើន​ត្រូវបាន​ផ្អាក​ បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩។

យោងតាម​ប្រតិបត្តិការ​បច្ចុប្បន្ន​របស់​ខ្លួន ក្រុមហ៊ុន​បានចាប់ផ្តើម​ជើងហោះហើរ​មានតែ​ចំនួន ៣៨ កាលពី​ខែមីនា​ឆ្នាំមុន ហើយ​ឥឡូវនេះ​បាន​កើន​ឡើងដល់ ៨០០ ជើង​ក្នុង​មួយខែ ដែល​ជួយ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្តល់ប្រាក់​ចំណេញ​ប្រតិបត្តិការ​សម្រាប់​ត្រីមាស​ទីជាប់ៗ​គ្នា​ចាប់ពី​ត្រីមាស​ទី ២ ឆ្នាំ ២០២០ ដល់​ត្រីមាស​ទី ១ ឆ្នាំ ២០២១។

ការកើនឡើង​នៃ​ចំនួន​នេះ​គឺអាច​ធ្វើទៅបាន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹកជញ្ជូន​ និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​ក៏ដូចជា​ការកែប្រែ​កន្លែង​មនុស្ស​ជិះ​ទៅជា «កន្លែង​ដាក់​ទំនិញ» ដែលជា​ឧបករណ៍​សុវត្ថិភាព​ដែល​អាច​ផ្ទុកទំនិញ​នៅលើ​កៅអី​អ្នកដំណើរ។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​បន្ថែមថា ការដក​កៅអី​ចេញ​ក៏​អាចជួយ​បើក​ការផ្ទុក​ទំនិញ​បានដែរ។

អ្នកតំណាង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​អ៊ែរ បាន​និយាយ​ថា៖ «យើង​រំពឹងថា​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដែលមាន​តែ​ទំនិញ នឹង​ដើរតួ​យ៉ាងសំខាន់​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំនេះ​នៅពេលដែល​បរិមាណ​នៃ​ការនាំ​ចូល​ និង​នាំចេញ​ទំនិញ​កើនឡើង​ជាធម្មតា»។

តំណាង​ក្រុមហ៊ុន​និយាយថា៖ «ជា​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ ក្រុមហ៊ុន Korean Air នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​បង្កើត​បរិយាកាស​ដឹកជញ្ជូន​ទំនិញ​ឲ្យ​មាន​ស្ថិរភាព​សម្រាប់​ការនាំ​ចូល​ និង​នាំចេញ​ដោយ​ធានា​សមត្ថភាព​ទំនិញ»។

យោងតាម​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air បរិមាណ​ទំនិញ​របស់ខ្លួន​ដែល​ដឹកជញ្ជូន ដែល​ដឹក​ដោយ​យន្តហោះ​ដឹក​អ្នកដំណើរ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​មក​ត្រឹម ១៦ ០០០ តោន​ក្នុង​មួយខែ បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ១៩ កាលពី​ឆ្នាំមុន។ ទោះយ៉ាងណា នៅ​ឆ្នាំ ២០២១ តួលេខ​នេះ​បាន​ស្ទុះ​ងើបឡើង​វិញ​ដល់​ជាង ៤ ម៉ឺន​តោន​ក្នុង​មួយខែ​ពោលគឺ​ជិត​ដល់​កម្រិត​មុន​ជំងឺ​រាតត្បាត៕ Korea Herald-ANN/RR