ក្រុមហ៊ុន BPC មាន​មោទនភាព​យ៉ាង​ក្រៃលែង សូម​ធ្វើការ​ប្រកាស​ថា ធនាគារ ភីភីស៊ីប៊ែង ពិតជា​បាន​ដាក់ឱ្យ​ដំណើរការ​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី SmartVista ដើម្បី​ជា​ជំនួយ​ជំរុញ​ដល់​ការរីកចម្រើន​ទៅមុខទៀត​របស់ខ្លួន​។

ធនាគារ ភីភីស៊ីប៊ែង គឺជា​បុត្រសម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េខាងត្បូង​ឈ្មោះ JB Financial Group និង ក្រុមហ៊ុន OK Financial Group ដែល​បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​ ២០០៨ មក​ម្ល៉េះ​ក្នុង​ចក្ខុវិស័យ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការបង្កើត​គំនិត​ថ្មីៗ និង​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​មួយ​នេះ​។

បន្ទាប់ពី​ការអនុវត្ត​ដំណាក់កាល​បច្ចុប្បន្ន​ដោយ​ជោគជ័យ ក្នុង​ការប្រមូល​សាច់ប្រាក់​តាមរយៈ​ការចេញ​មូលបត្រ យើង​ឃើញថា ធនាគារ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ទៅលើ​ទ្រព្យសកម្ម និង​បង្កើត​បណ្ដាញ​របស់ខ្លួន​ដោយ​ផ្ដល់​សេវាកម្ម​ជូន​អតិថិជន​នៅតាម​តំបន់​យុទ្ធសាស្ត្រ​នានា ហើយ​កំពុង​អនុវត្ត​នូវ​ចក្ខុវិស័យ​របស់ខ្លួន ដើម្បី​ក្លាយ​ជា​អ្នកនាំ​មុខគេ និង​បង្កើត​ឥទ្ធិពល​នៅក្នុង​ព្រះរាជាណាចក្រ​មួយ​នេះ​។

ធនាគារ ភីភីស៊ីប៊ែង កំពុងតែ​បម្រើសេវា​ជូន​អតិថិជន​ទូទៅ ហើយ​ក៏​ផ្ដោត​ការយកចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​ការចាប់យក​អតិថិជន ដែលជា​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ផងដែរ ដែល​ជា​ចំណែក​មួយ​នៃ​ទីផ្សារ​មិន​ទទួលបាន​សេវា​ពេញលេញ ប៉ុន្តែ​មាន​ឥទ្ធិពល​ខ្លាំង​លើ​សេដ្ឋកិច្ច​។

ធនាគារ​បានជ្រើសរើស​យក SmartVista របស់​ក្រុមហ៊ុន BPC ដើម្បី​ជំរុញ​នូវ​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ និង​ធ្វើឱ្យ​កាន់តែ​មាន​ភាពងាយស្រួល​ដល់​អតិថិជន​របស់​ខ្លួន​នូវ​បទពិសោធ​នៃ​ការប្រើប្រាស់​សេវាកម្ម ហើយ​ក៏​បាន​ជ្រើសរើស​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយចំនួន​ពី​ SmartVista នេះ​ផងដែរ​។

• SmartVista បាន​ដំឡើង​បច្ចេកវិទ្យា​កណ្ដាល​ឱ្យ​ធនាគារ​នូវ​ប្រព័ន្ធគ្រប់គ្រង​ការទូទាត់​ប្រាក់ ពិនិត្យមើល​ម៉ាស៊ីន ATM និង បណ្ដាញ​ម៉ាស៊ីន POS របស់ខ្លួន​។

• SmartIssuer ត្រូវបាន​ប្រើ​សម្រាប់​គ្រប់គ្រង​ដំណើរការ​នៃ​ការបង្កើត​កាត​តាំងពីដើម​ដល់​ចប់ សម្រាប់​កាត​គ្រប់​ប្រភេទ ទាំង​កាត​ឥណ​ពន្ធ កាត​ឥណទាន និង កាត​បង់ប្រាក់​ជាមុន រួម​បញ្ជូល​ទាំង​ប្រព័ន្ធគ្រប់គ្រង​កាត​បញ្ជាក់​ការលើក​ទឹកចិត្ត​ដល់​អតិថិជន​ផងដែរ​។ ធនាគារ​បាន​ចេញ​នូវ​កាត​ជាច្រើន​ប្រភេទ ហើយ​ធនាគារ ភីភីស៊ីប៊ែង បាន​ក្លាយជា​អ្នក​ទី​ ១ ​ក្នុង​ការដាក់​ឱ្យ​ដំណើរការ​កាត DinersClub International ដល់​ពលរដ្ឋ​កម្ពុជា តាមរយៈ​ការចាប់​ដៃគូ​ជាមួយ​ប្រព័ន្ធ​កាត​មួយ​នេះ​។

• ធនាគារ​ក៏​កំពុងតែ​ឆ្លើយតប​ទៅ​នឹង​សម្ទុះ​កំណើន​អាជីវកម្ម​តាម​អនឡាញ​នៅក្នុង​ប្រទេស​ផងដែរ ហើយ​នឹង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ភ្នាក់ងារ​ពាណិជ្ជករ​របស់ SmartVista ដើម្បី​ផ្ដល់នូវ​ការទូទាត់​ចំណាយ​តាម​អនឡាញ​ឱ្យមាន​ភាពងាយស្រួល និង​ល្អប្រសើរ​បំផុត​។

• ជាមួយនឹង​បច្ចេកវិទ្យា API របស់ SmartVista ជា​កម្មវិធី​សម្រាប់​ភ្ជាប់​ជាមួយ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​ដែលជា​ភាគី​ទី​ ៣ ដោយ​រហ័ស​ និង​ងាយស្រួល​ និង​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អេកូឡូហ្ស៊ី​ដូចជា​សេវា​ធនាគារ​តាមរយៈ​ទូរស័ព្ទ​ចល័ត និង​សេវា​ធនាគារ​តាមរយៈ​អ៊ីនធឺណិត ព្រមទាំង​ងាយស្រួល​ក្នុង​ការភ្ជាប់​ប្រព័ន្ធ CRM និង ការទូទាត់​វិក្កយបត្រ ជាមួយ​គ្រប់​ចំណុច​ប៉ះ​ទាំងអស់​របស់​ធនាគារ​។

កម្មវិធី SmartVista របស់​ក្រុមហ៊ុន BPC អាចឱ្យ​ធនាគារ ភីភីស៊ីប៊ែង ផ្ដល់ឱ្យ​នូវ​ការប្រើប្រាស់​សេវា​ធនាគារ​កាន់តែ​មាន​ភាពងាយស្រួល រហ័ស ហើយ​ផ្ដល់​បទពិសោធ​ថ្មីៗ​ដល់​អតិថិជន​របស់​ខ្លួន​។ ធនាគារ​ទទួលបាន​នូវ​ភាពបត់បែន​រហ័ស និង មាន​សេរីភាព ដើម្បី​ភ្ជាប់​ការគ្រប់គ្រង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​របស់​អតិថិជន ជាមួយ​នឹង​លក្ខណពិសេស​នៃ​សេវា​ធនាគារ ដែលមាន​ដូចជា​ការលើក​ទឹកចិត្ត​ឱ្យ​ផ្លាស់​ទៅប្រើ​ប្រាស់​កាត​ស្កេន​ដោយ​ប្រយោល (Contactless Card) តាមរយៈ​ការផ្ដល់​ប្រាក់​លើកទឹកចិត្ត​ត្រឡប់​មកវិញ​នៅក្នុង​ដំណាក់កាល​នៃ​ការរីករាលដាល​ជំងឺ​កូវីត​នេះ ឬ​ការកត់ត្រា​ផែនការ​ដោយ​ចាប់​ដៃគូ​ជាមួយ​ប្រព័ន្ធ​កាត​ផ្សេងៗ ដោយ​មិនចាំបាច់​ពឹង​លើ​អ្នកលក់​ដំឡើង​ឱ្យ​ទៀត​ឡើយ​។

លោក Jongil Baek ប្រធាន​ធនាគារ​ភីភីស៊ីប៊ែង បាន​មាន​ប្រសាសន៍​ថា​៖ «​កម្ពុជា​កំពុងតែ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស ហើយ​យើងខ្ញុំ​ត្រូវតែ​នាំមុខគេ​នៅលើ​ទីផ្សារ សូម្បីតែ​នៅក្នុង​ថ្ងៃនេះ និង​នៅ​ម៉ោង​នេះ​។ សម្រាប់​មូលហេតុ​នេះ ដែល​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ក្នុង​ការជ្រើសរើស​ដៃគូ​របស់ខ្លួន ដែល​ត្រូវការ​ចែករំលែក​នូវ​ចក្ខុវិស័យ​របស់​យើង​ ដើម្បី​ផ្ដល់នូវ​ឧត្តមភាព និង​ការជឿ​ទុកចិត្ត​ជូន​អតិថិជន ហើយ​យើងខ្ញុំ​មិនដែល​រំពឹងថា បានទទួល​កាន់តែ​ច្រើនឡើង​បែបនេះ​ពី BPC ឡើយ​។

អតិថិជន​ពឹង​អាស្រ័យ​មកលើ​យើង​ចំពោះ​ហិរញ្ញវត្ថុ​របស់​ពួកគេ ហើយ​រឿង​ល្អប្រសើរ​បំផុត​ដែល​យើង​អាចធ្វើ​បាន គឺ​បម្រើសេវា​ជូន​ពួកគាត់​តាមរយៈ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ទៅតាម​ប្រភេទ​នៃ​បច្ចេកវិទ្យា​នោះ​។ យើងខ្ញុំ​ជឿជាក់ថា​ SmartVista នឹងធ្វើ​ឱ្យ​ជីវិត​របស់​អតិថិជន​យើងខ្ញុំ​កាន់តែ​ងាយស្រួល​ឡើង នៅពេល​ប្រើប្រាស់​សេវា​ធនាគារ នៅពេល​សន្សំ​ប្រាក់ នៅពេល​ចាយវាយ នៅពេល​ទូទាត់ ប្រាក់ ឬ​នៅពេល​ទទួល​ប្រាក់​»​។

លោក Veasna Nguon នាយក BPCCambodia បាន​មាន​ប្រសាសន៍​ថា​៖ «​កម្ពុជា​គឺជា​ប្រទេស មួយ​ក្នុងចំណោម​បណ្ដា​ប្រទេស​ដែល​រីកចម្រើន​បំផុត​នៅក្នុង​អាស៊ីបាស៊ីហ្វិច (APAC) ហើយ​យើងខ្ញុំ​ប្ដេជ្ញា​ចំពោះ​ព្រះរាជាណាចក្រ​មួយ​នេះ ដោយ​បង្កើត​ក្រុមការងារ​ក្នុង​ស្រុក​ដើម្បី​នៅក្បែរ ព្រមទាំង​ចុះ​ដល់​កន្លែង​ធនាគារ​ដែលជា​ដៃគូ​នីមួយៗ​ភ្លាម នៅពេល​ដែល​ពួកគាត់​ត្រូវការ​យើង​ជា​ជំនួយ​។

SmartVista នឹង​ផ្ដល់នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​នាំមុខគេ ដែល​ធនាគារ​ភីភីស៊ីប៊ែង កំពុង​ស្វែងរក​ដោយ​ផ្ដល់ជូន​ធនាគារ​នេះ​នូវ​គុណភាព​សេវាកម្ម​ដល់​អតិថិជន​របស់ខ្លួន​នៅ​គ្រប់​តម្រូវការ​ទាំងអស់​។ យើងខ្ញុំ​សង្ឃឹមថានឹង​បន្ត​កិច្ចសហប្រតិបត្តិការ​របស់​យើង​កាន់តែ​ជិតស្និទ្ធ​បន្តទៀត​ជាមួយ​នឹង​ធនាគារ​ ភីភីស៊ីប៊ែង ដោយ​ជួយ​លើកកម្ពស់​បទពិសោធ​នូវ​ភាពកាន់តែ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​សេវា​ធនាគារ ពី​សំណាក់​អតិថិជន​ខ្លួន និង​អាច​សម្រេច​ដោយ​ជោគជ័យ និង​រីកចម្រើន​តាម​យុទ្ធសាស្ត្រ​របស់​ខ្លួន​ផងដែរ​»៕

អំពី​ធនាគារ ភីភីស៊ីប៊ែង

ដោយបាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​នៅក្នុង​ខែ​កញ្ញា ឆ្នាំ​ ២០០៨ ធនាគារ​ ភីភីស៊ីប៊ែង គឺជា​ធនាគារ​ដែលមាន​ម្ចាស់​ជា​ជនជាតិ​កូរ៉េ ជា​បុត្រសម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ឈ្មោះ South Korean JB Financial Group និង ក្រុមហ៊ុន OK Financial Group​។ ធនាគារ ភីភីស៊ីប៊ែង ធ្វើ​ប្រតិបត្តិការ​នៅ​ទូទាំង​កម្ពុជា តាមរយៈ​សាខា​ទាំង​ ១៦ របស់ខ្លួន​នៅក្នុង​រាជធានី-ភ្នំពេញ និង សាខា​ចំនួន​ ៧ ​ទៀត​នៅតាម​បណ្ដា​ខេត្ត​ធំៗ ក្រៅពីនេះ​ធនាគារ​ក៏មាន​ទូ ATM របស់ខ្លួន​ចំនួន ៦៥ គ្រឿង​ផងដែរ​។

ធនាគារ​ ភីភីស៊ីប៊ែង ផ្ដល់នូវ​ផលិតផល​ធនាគារ និង​សេវា​ធនាគារ​ពេញលេញ​រាប់​ចាប់ពី​ការដាក់​ប្រាក់ ការផ្ដល់​កម្ចី​រហូត​ដល់​កម្មវិធី​ឌីជីថល​ទំនើប​លើ​ទូរស័ព្ទ​ចល័ត សេវា​សម្រាប់​ក្រុមហ៊ុន តាម​អ៊ីនធឺណិត «smartBiz» និង​សេវា «Mobile Teller» របស់ខ្លួន សម្រាប់​ការពិភាក្សា​យោបល់​នៅតាម​សាខា និង​ពី​ចម្ងាយ​ជាដើម​។​ល​។

នៅក្នុង​ឆ្នាំ​ ២០២០ ធនាគារ ភីភីស៊ីប៊ែង បាន​ចុះបញ្ជី​លក់​មូលបត្រ​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​។ ធនាគារ ភីភីស៊ីប៊ែង គាំទ្រ​យ៉ាងសកម្ម​ដល់​គំនិត​ផ្ដួចផ្ដើម CSR នានា ដោយ​ក្លាយជា​ធនាគារ​ទី​ ១ ​ដែល​ផ្ដល់នូវ​កម្លាំងចិត្ត​ដល់​ជនពិការ​ត្រចៀក តាមរយៈ​ភាពជា​ដៃគូ​របស់ខ្លួន​ជាមួយនឹង «Socials Coffee» ដែល​អាច​រកបាន​នៅតាម​សាខា​របស់​ធនាគារ ភីភីស៊ីប៊ែង​។ គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​ទៀត​មាន ដូចជា​ការគាំទ្រ​ការដោះមីន​ដោយ​អង្គការ NGO, APOPO និង​កម្មវិធី «HeroRATs» របស់ខ្លួន ដែល​យើង​ខិតខំ​ធ្វើ​សកម្មភាព​រួមគ្នា ដើម្បីឱ្យ​កម្ពុជា​គ្មាន​គ្រាប់មីន​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​មើល​លើ​វេបសាយ www.ppcbank.com.kh

អំពី BPC

ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​ ១៩៩៦, BPC បាន​អភិវឌ្ឍ​ខ្លួន​ឥតឈប់ឈរ​ទៅតាម​ពេលវេលា​ក្នុង​ការផ្ដល់​នូវ​ដំណោះស្រាយ​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត និង​ល្អ​ជាងគេ​ក្នុងចំណោម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ជាប់​ចំណាត់ថ្នាក់​នានា ដើម្បី​ឆ្លើយតប​ទៅនឹង​របៀបរបប​រស់​នៅ​របស់​អតិថិជន ក្នុងសម័យ​បច្ចុប្បន្ននេះ នៅពេល​ប្រើប្រាស់​សេវា​ធនាគារ ពេល​ទិញ​អីវ៉ាន់ ឬក៏​ពេល​ផ្លាស់​លំនៅ​ទាំង​នៅក្នុង​ទីក្រុង និង​នៅ​តំបន់​ជនបទ​ជាដើម ដោយ​វា​អាច​ផ្សារភ្ជាប់​ជាមួយ​នឹង​ជីវិត​ពិត និង​ពិភព​ឌីជីថល​បាន​ភ្លាមៗ​។

ជាមួយ​នឹង​អតិថិជន​ចំនួន ៣៥០ ​ស្ថាប័ន នៅក្នុង​ចំណោម​ប្រទេស​ចំនួន​ ៩៥ នៅលើ​សាកលលោក BPC បានធ្វើ​សហប្រតិបត្តិការ​ជាមួយនឹង​តួអង្គ​ការពារ​បរិស្ថាន​សំខាន់ៗ​ជាច្រើន​រាប់​ចាប់តាំងពី ធនាគារ​ស្រទាប់​ទីមួយ​រហូត​ដល់​ធនាគារ​តាម​អនឡាញ​ពី​អ្នកផ្ដល់​សេវា​ទូទាត់​ប្រាក់ (PSPs) រហូតដល់​អ្នក​ទូទាត់​ប្រាក់​ធំៗ​ពី​ក្រុមហ៊ុន​យក្ស​ខាង​ធ្វើ​ពាណិជ្ជកម្ម​តាម​អនឡាញ​ទៅ​អ្នកជំនួញ​ថ្មីថ្មោង និង​ពី​ស្ថាប័ន​គ្រប់គ្រង​ទៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​ក្នុងស្រុក ជាដើម​។​ល​។

ក្រៅពីនេះ ថ្នាល​បច្ចេកវិទ្យា SmartVista របស់ BPC ក៏មាន​ផ្ទុក​នូវ​សេវា​ធនាគារ​ទំនើបៗ កិច្ចការ​ពាណិជ្ជកម្ម និង​ដំណោះស្រាយ​ចល័ត​នានា​ផងដែរ រួមមាន​សេវា​ធនាគារ​តាម​ប្រព័ន្ធ​ឌីជីថល សេវា ATM & switching ការទូទាត់​ប្រាក់ ការគ្រប់គ្រង​កាត និង​ការទប់ទល់​នឹង​ការបោកប្រាស់ ការផ្ដល់សេវា​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​សម្រាប់​អាជីវករ​តូចតាច ការដឹកជញ្ជូន និង​ដំណោះស្រាយ​សម្រាប់​ទីក្រុង​ឆ្លាត​វៃ​៕

សូម​ចូល​មើល​វែបសាយ www.bpcbt.com