ព្រីនស៍ហូលឌីងគ្រុប (ព្រីនស៍គ្រុប) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេនិងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា មានមោទនភាពសូមប្រកាសថា អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi-陈志公爵) ជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់ថា ជាសហគ្រិនឆ្នើមក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំនៅក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិប្រចាំឆ្នាំ ២០២១។
អ្នកឧកញ៉ា ចេន ហ្ស៊ី គឺជាសហគ្រិនតែម្នាក់គត់ដែលមានកិត្តិយសនៅក្នុងប្រភេទពានរង្វាន់មួយ ដែលត្រូវបានរៀបចំឡើងក្នុងការអបអរសាទរចំពោះថ្នាក់ដឹកនាំ ដែលគ្រប់គ្រងអាជីវកម្មក្នុងពហុវិស័យ។ អ្នកឧកញ៉ា ចេន ហ្ស៊ី គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំទាំង ៣ នៅតំបន់អាស៊ី ដែលត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនក្នុងវិស័យផ្សេងៗប្រកបដោយសក្តានុភាព ក្នុងអំឡុងពេលដែលមានការប្រឈមខ្លាំងបំផុតនៅរយៈពេលប៉ុន្មានឆ្នាំមកនេះក្នុងភាពជាអ្នកដឹកនាំនៃសាជីវកម្ម។
លើសពីនេះទៅទៀត សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុបក៏បានឈ្នះពានរង្វាន់សំរិទ្ធនៅក្នុងប្រភេទនៃការឆ្លើយតបរបស់សាជីវកម្មដែលមានតម្លៃបំផុតទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ នៅរយៈពេល ៣ ខែ បន្ទាប់ពីបានធានាមុននូវការទទួលបានជយលាភីក្នុងការឆ្លើយតបល្អបំផុតរបស់សាជីវកម្មទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ នៅក្នុងកម្មវិធីពានរង្វាន់ Asia-Pacific Stevie Awards ប្រចាំឆ្នាំលើកទី ៨ នាខែឧសភា។
ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ ២០២១ ទទួលបានការចូលរួមជាង ៣ ៨០០ ដែលមកពីអង្គការនានានៅក្នុងប្រទេសចំនួន ៦៣។ ពានរង្វាន់ Gold Stevie Award របស់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះភាពជាសហគ្រិនក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ និងពានរង្វាន់ Bronze Stevie Award របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅក្នុងប្រភេទនៃការឆ្លើយតបរបស់សាជីវកម្មដែលមានតម្លៃបំផុត ត្រូវបានបញ្ចប់រួចរាល់ បន្ទាប់ពីមានការបោះឆ្នោតអស់រយៈពេល ២ ខែ ដោយមានកិច្ចពិភាក្សាពីក្រុមអ្នកជំនាញ និងអ្នកធ្វើសេចក្តីសម្រេចសំខាន់ៗចំនួន ២៦០ រូបមកពីទូទាំងពិភពលោក។
ក្នុងខែមីនា អ្នកឧកញ៉ា ចេន ហ្ស៊ី បានបរិច្ចាគថវិការចំនួន ៣ លានដុល្លារសហរដ្ឋអាមេរិក ជូនដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់មក កាលពីខែធ្នូ ក៏បានបរិច្ចាគថវិកាលើកដំបូងចំនួន ៣ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ១ លានដូសផងដែរ។
ថ្មីៗនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី បានចុះហត្ថលេខាទៅលើភាពជាដៃគូក្នុងរយៈពេលវែងជាមួយអង្គការ Caring For Cambodia ដែលជាអង្គការសប្បុរសធម៌ឈានមុខគេខាងវិស័យអប់រំផ្តោតលើសិស្សក្រីក្រ ដើម្បីជួយ តម្រែតម្រង់ទិសដៅដល់សិស្សានុសិស្សប្រមាណ ៣ ០០០នាក់ ។
អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានអនុវត្តនូវទិសដៅឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការនូវទីក្រុងរាមដែលជាគម្រោងអភិវឌ្ឍន៍លើឆ្នេរសមុទ្រដែលមានទំហំដី ៨៣៤ ហិកតា ហើយត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍អចលនទ្រព្យប្រកបដោយចីរភាព៕