ទីក្រុងឌូបៃៈ ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម បាន​ប្រកាស​ថា​ខ្លួន​នឹង​​បន្ត​ចេញ​ទិដ្ឋការ​ដល់​អ្នក​ទេសចរ​ទាំងអស់​ដែល​បាន​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ ១៩​ ចាប់​ពីថ្ងៃ​ចន្ទ​មួយ​ខែ​ មុន​ពេល​ទីក្រុង​ឌូបៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃពិព័រ​ណ៍ពាណិជ្ជកម្ម ២០២០។

​​ការសម្រេច​នេះ​​​កើតមាន​​ចំពេល​​មាន​ការ​ធ្លាក់​ចុះ​​ការ​ឆ្លង​​វីរុស​កូរ៉ូណា​​ក្នុង​ប្រទេសអ្នក​មាន​​ដោយសារ​ប្រេង​ បន្ទាប់​ពី​ខ្លួន​បានរាយការណ៍​​ពី​ការ​ឆ្លង​តិចជាង ​១ ០០០ ​នាក់ ​​ក្នុង​មួយថ្ងៃ​​​ជា​លើក​​ដំបូង ​​ក្នុងរយៈពេល​ជា​ច្រើន​ខែ​។​

​ភ្នាក់ងារ​ព័ត៌មាន WAM ​ផ្លូវការ​របស់​អារ៉ាប់រួម​បាន​រាយការណ៍​នៅថ្ងៃ​សៅរ៍​ថា​ ការ​សម្រេចចិត្ត​​របស់​រដ្ឋាភិបាល​អេមីរ៉ាត​អារ៉ាប់រួម ​ដើម្បី​​ទា្វរ​​របស់​ខ្លួន​ស្វាគមន៍​​ទេសចរ​​ពីគ្រប់​ប្រទេស​​ត្រូវ​​បាន​ចេញ​​ ដើម្បី​សម្រេច​បាន​​នូវការងើប​ឡើង​ប្រកប​ដោយ​និរន្តរភាព​​និង​កម្ចី​សេដ្ឋកិច្ច​។

​​អ្នក​ដែល​មាន​សិទ្ធិ​នឹង​ត្រូវ​ចាក់វ៉ាក់​សាំង​ការពារ​មួយ​ក្នុង​ចំណោម​វ៉ាក់សាំងកូវីដ ១៩ ដែល​បាន​អនុម័ត​ដោយ​អង្គការ​សុខភាព​​ពិភពលោក​ដែល​រួមមាន​ AstraZeneca, ​Johnson & Johnson, Moderna, Pfizer/BioNTech, Sinopharm និង Sinovac។

​សេចក្តី​រាយការណ៍​បា​ន​អះអាងថា៖ «​​ការ​សម្រេច​​នេះ​​ត្រូវ​អនុវត្ត​ចំពោះ​ប្រជាពល​រដ្ឋ​គ្រប់ប្រទេស​ទាំង​អស់​ រួម​ទាំង​អ្នក​ទាំងឡាយ​ដែល​មក​ពី​ប្រទេសដែល​បាន​ហាម​ឃាត់កាល​ពី​លើក​មុន»។

​សេចក្តី​រាយ​ការណ៍​បន្ថែមថា៖ «​​អ្នក​ដំណើរ​មក​ដល់​​ដោយ​​ទិដ្ឋាការ​​ទេសចរណ៍​​ ត្រូវ​តែ​ឆ្លង​កាត់​តេស្ត​រក​មេរោគ​​​នៅព្រលានយន្ត​ហោះ​ជាកំហិត»។

ខណៈដែល​​​ការ​រស់​​នៅ​ក្នុង​ប្រទេស​​ត្រឡប់​ទៅរក​ភាព​ធម្មតាវិញ​​ភាគច្រើន ចំពេល​ការីករាល​ដាល​កូវីដ ប្រទេសអារ៉ាប់រួម​​​អនុវត្ត​​កា​រគ្រប់​គ្រង​តឹងរ៉ឹង​​លើ​ការពាក់​ម៉ាស់​និង​​គម្លាតសង្គម។

ទីក្រុង​ឌូបៃ​​​កាល​ពីឆ្នាំ​មុន ​​​​​ដែល​ត្រូវ​រៀបចំ​​ពិព័រណ៍​ពាណិជ្ជកម្ម​​​​ឌូបៃ​​ ២០២០ រយៈពេល ​៦ ខែ បាន​ពន្យា​ពេល​១ឆ្នាំ​​ដោយ​សារ​វិបត្តិសុខភាព​ ហើ​យ​ពេល​នេះ​បាន​កំណត់​បើកដំណើរ​ការ​ពិព័រណ៍​នៅ​ក្នុងខែតុលា​​​​ ដើម្បីទាក់ទាញ​អ្នកទស្សនា​​រាប់​លាននាក់ និង​បង្កើន​​កំណើន​សេដ្ឋកិច្ច។

ដោយ​ពឹងផ្អែក​ខ្លាំង​​លើ​វិស័យ​ទេសចរណ៍ ប្រទេសអារ៉ាប់រួម​​​​ជា​ទិសដៅ​ដំបូង​បំផុត​១​ដែល​បើក​ទ្វារ​ប្រទេស​​ដល់​​អ្នក​ដំណើរ​​ ទទួល​ទេសចរ​​ក្នុង​ខែ​កក្កដា​ឆ្នាំ​មុន ​គឺប៉ុន្មាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ការីករាល​​បាន​ចាប់ផ្តើម៕ AFP/RR