ទីក្រុងប៉ារីសៈ ក្រោយ​សហរដ្ឋអាមេរិក​ប្រកាស​បិទបញ្ចប់​ជំនួយ​គាំទ្រ​ពី​រដ្ឋ​សម្រាប់​ឧបត្ថម្ភ​អាជីវកម្ម​ និង​បុគ្គល ប្រទេស​បារាំង​ក៏​បញ្ចេញ​ផែនការ​នេះ​ដោយ​បង្វែរ​មូនិធិ​សម្រាប់​វិស័យ​ដែល​ចាំបាច់​បំផុត​។

ប្រធាន​គណនេយ្យ​របស់​រដ្ឋាភិបាល​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា ប្រទេស​បារាំង​នឹង​បិទ​ជំនួយ​ ដើម្បី​ជួយ​អាជីវកម្ម​តាមរយៈ​ជំនួយ​ដែល​បាន​ដាក់ចេញ​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ដោយ​ជំនួស​មកវិញ​ដោយ​មូលនិធិ​ផ្ទាល់​សំដៅ​ដល់​វិស័យ​ដែល​ត្រូវការ​បំផុត​។

លោក Olivier Dussopt រដ្ឋមន្ត្រី​ទទួលបន្ទុក​គណនី​សាធារណៈ​បាន​ព្រមាន​ថា​៖ «​វា​ជា​ការបញ្ចប់​នូវ​អ្វីដែល​វា​ត្រូវការ​»​។

រដ្ឋាភិបាល​ចង់​៖ «​មើល​អ្វីដែល​ពិតជា​បាត់បង់​ជា​ជាង​អ្វីដែល​ត្រូវបាន​គេ​កំពុងនិយាយ​»​។

លោក​បាន​បន្ថែមថា មិនមែន​គ្រប់​ឧស្សាហកម្ម​ ឬ​តំបន់​ទាំងអស់​សុទ្ធតែ​រងគ្រោះ​ដូចៗ​គ្នា​នោះទេ​ហើយ​សូម្បីតែ​នៅក្នុង​វិស័យ​ដែល​រង​ផលប៉ះពាល់​ដោយ​កូវីដ​ក៏ដោយ​ក៏មាន​អាជីវកម្ម​ដែល​កំពុង​រីកចម្រើន​ដែរ​។

លោក Dussopt បាន​ប្រាប់​វិទ្យុ​ J មុនពេល​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​មកពី​ឧស្សាហកម្ម​ដែល​កំពុង​រងគ្រោះ​ ដោយសារ​ជំងឺ​រាតត្បាត​រួមទាំង​ទេសចរណ៍​អាជីវកម្ម​ខ្នាតតូច​ និង​វប្បធម៌​ថា​៖ យើង​ត្រៀម​រួចរាល់​ដើម្បី​ជួយ​វិស័យ​ទាំងឡាយ​ដែល​ពិតជា​ត្រូវការ​វា​»​។

លោក​បាន​និយាយថា ជំនួយ​ណាមួយ​នឹង​ក្លាយជា​វិធីសាស្ត្រ​អន្តរកាល ដែល​ផ្តោតលើ​វិស័យ​ដែល​ត្រូវការ​យ៉ាងខ្លាំង​។

ឧទាហរណ៍​លោក Dussopt បានលើកឡើង​ពី​ពាណិជ្ជកម្ម​ភោជនីយដ្ឋាន​ថា​៖ «​នៅ​តំបន់​ខ្លះ​ចំនួន​អ្នកទស្សនា​គឺ​ដូច​ពីមុន​វា​ខ្ពស់ជាង​នៅ​ខែកក្កដា​ និង​សីហា ២០២០ ដែលជា​ខែ​ដែល​មិនមាន​ផលប៉ះពាល់​»​។

លោក​បន្តថា ក្រុមហ៊ុន​ជាច្រើន​ក៏ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​ និង​សម្រាប់​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​ពួកគេ​។

លោក​បាន​និយាយថា ជំនួស​ឱ្យ​ការត្អូញត្អែរ​ជា​ហូរហែរ​អំពី​ការលំបាក​ដែល​ពួកគេ​ប្រឈមមុខ​នឹង​ការជួល​បុគ្គលិក និយោជក​មាន​ចំណាប់អារម្មណ៍​ក្នុងការ​ធ្វើឱ្យ​អាជីព​ដែល​ពួកគេ​ផ្តល់ជូន​នូវ​ភាពទាក់ទាញ​ជាង​មុន ជា​ឧទាហរណ៍​តាមរយៈ​ការដំឡើង​ប្រាក់ខែ​។

លោក​បាន​មានប្រសាសន៍​ថា​រដ្ឋ​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់​ទៅហើយ​។

ជាងនេះទៅទៀត​កំណើន​សេដ្ឋកិច្ច​ត្រូវបាន​ព្យាករណ៍​ថា​មាន​ចំនួន​ ៦ ​ភាគរយ​នៅ​ឆ្នាំនេះ​ ដោយ​រដ្ឋាភិបាល​សង្ឃឹមថា​នឹង​ទទួលបាន​ ៤ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២​។

រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយថា​ឱនភាព​របស់​រដ្ឋាភិបាល​បាន​កើនឡើង​ដល់​ ៩,២ ​ភាគរយ​នៅ​ឆ្នាំ ២០២០ ហើយនឹង​ធ្លាក់​ចុះក្រោម​ ៩ ​ភាគរយ​សម្រាប់​ឆ្នាំ​ ២០២១​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​ទោះបី​ចំណាយ​សម្រាប់​វិបត្តិ​ថ្វីបើ​ចំណាយ​លើ​ផែនការ​ស្តារឡើងវិញ​ក៏ដោយ​» ​យើង​អាច​បន្ថែម​គោលដៅ​ប្រហែល​ ៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២ អាស្រ័យ​លើ​កំណើន​ជាក់ស្តែង​៕ RR