ទីក្រុងប្រ៊ុចសែលៈ សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ចន្ទ​បាន​ផ្តល់យោបល់​ឲ្យ​រដ្ឋ​ជា​សមាជិក​របស់ខ្លួន​ដាក់​ការរឹតបន្តឹង​ជាថ្មី​លើ​ការធ្វើដំណើរ​ចំពោះ​អ្នកទេសចរ​អាមេរិក ដោយ​បារម្ភ​ចំពោះ​ការឆ្លង​កូវីដ​ដែល​កើន​ក្នុងប្រទេស​នេះ​។

ក្រុមប្រឹក្សា​អឺរ៉ុប​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ ២៧ ​ប្រទេស​របស់​ប្លុក​នេះ​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ជម្រើស​ដែនដី​ ៦ ​ពី​បញ្ជី​នៃ​ទីតាំង​ដែល​បាន​លើកលែង​ពី​ការរឹតត្បិត​លើ​ការធ្វើដំណើរ​មិនចាំបាច់ អំឡុងពេល​នៃ​ការរីករាលដាល​វីរុស​កូរ៉ូណា​។

សេចក្តី​ថ្លែងការណ៍​បាន​និយាយថា​៖ «​ប្រទេស​អ៊ីស្រាអែល កូសូវ៉ូ លីបង់ ម៉ុងតេណេក្រូ សាធារណៈរដ្ឋ​ម៉ាសេដូនៀ​ខាងជើង និង សហរដ្ឋអាមេរិក​ត្រូវបាន​ដក​ចេញពី​បញ្ជី​របស់ខ្លួន​។

ការសម្រេច​ថ្មី​នេះ​មិនមាន​កាតព្វកិច្ច​លើ​រដ្ឋធានី​របស់​ប្រទេស​ដែល​អាច​ជ្រើសរើស​អនុញ្ញាត​ឱ្យ​អ្នកទេសចរ​អាមេរិក​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ចូល​ទស្សនា​ទេ ទោះបីជា​មាន​ការព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ករណី​កូវីដ​នៅក្នុង​ប្រទេស​នោះ​ក៏ដោយ​។

ប៉ុន្តែ​សមាជិក​អឺរ៉ុប​ភាគច្រើន​បាន​ធ្វើតាម​ការណែនាំ​ការធ្វើដំណើរ​របស់​ទីក្រុង​ប្រ៊ុចសែល អំឡុងពេល​មាន​វិបត្តិ​រហូតដល់​ពេលនេះ​។

សេចក្តី​ថ្លែងការណ៍​បាន​លើកឡើង​ថា៖ «​នេះ​គ្មាន​ការរើសអើង​ចំពោះ​លទ្ធភាព​សម្រាប់​ប្រទេស​ជា​សមាជិក​ក្នុង​ការដក​ការរឹតបន្តឹង​បណ្តោះអាសន្ន​លើ​ការធ្វើដំណើរ​ដែល​មិនចាំបាច់​ទៅកាន់​សហភាព​អឺរ៉ុប​សម្រាប់​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​»​។

ការធ្វើដំណើរ​មិនចាំបាច់​ទៅកាន់​តំបន់​នេះ​ពី​ប្រទេស​ខាងក្រៅ​សហភាព​អឺរ៉ុប​ និង​ប្រទេស​មាន​ទំនាក់ទំនង ​៨ ​ផ្សេងទៀត ដូចជា អ៊ីស្លង់ (Iceland),​លីចតេនសៀន (Lichtenstein), ន័រវែស (Norway), ស្វីស (Switzerland), អង់ដូរ៉ា​ (Andorra), ម៉ូណាកូ (Monaco), សាន់ ម៉ារីណូ​ ( San Marino) និង បុរីវ៉ាទីកង់ (Vatican) ត្រូវបាន​រឹតត្បិត​។

ទោះបីជា​បែបណា ប្រទេស​មួយចំនួន និង​ដែនដី​អធិបតេយ្យ​ខ្លះទៀត​បាន​លើកលែង​ពី​បញ្ជី​រឹតត្បិត​នេះ ប៉ុន្តែ​ចំនួន​អ្នកដំណើរ​ធ្លាក់ចុះ​ក្នុង​ខែ​ថ្មីៗ​នេះ ហើយ​ឥឡូវនេះ​រួមមាន​សមាជិក​ ១៧ ​ប៉ុណ្ណោះ បូក​ប្រទេស​ចិន​ ប្រសិន​ទីក្រុង​ប៉េកាំង​យល់ព្រម​ទៅវិញទៅមក​។

សហភាព​អឺរ៉ុប​បានផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋ​ជា​សមាជិក​របស់ខ្លួន​លើកលែង​ការរិតត្បិត​លើ​ការធ្វើដំណើរ​មិនចាំបាច់​ពី​អាមេរិក​ក្នុង​ខែមិថុនា នៅមុខ​រដូវ​កើនឡើង​ភ្ញៀវទេសចរ​ក្នុង​រដូវក្តៅ​។

ការសម្រេចចិត្ត​នោះបាន​កើតមានឡើង​ពេល​សហរដ្ឋអាមេរិក កំពុង​បោះជំហាន​ធំ​មួយ​ជាមួយ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់ខ្លួន​។

ចំនួន​ករណី​ឆ្លង​ក្នុងប្រទេស​ចាប់តាំងពី​នោះមក​បាន​កើនឡើង​ពេលដែល​វីរុស​បំប្លែង​ថ្មី​ឆ្លង​រហ័ស Delta បាន​រីករាលដាល​យ៉ាង​លឿន​ហើយ​ប្រជាជន​មួយចំនួនធំ​បាន​បដិសេធ​មិន​ទទួល​ថ្នាំ​បង្ការ​។

ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​របស់​អាមេរិក​បាន​ថ្កោលទោស​ចំពោះ​ការសម្រេច​ចុងក្រោយ​ពី​ទីក្រុង​ប្រ៊ុចសែល ដោយ​ទទួច​ថា ខ្លួន​រក្សា​គោលជំហរ​ជជែក​ជាមួយ​រដ្ឋ​ជា​សមាជិក​ដើម្បី​ធ្វើ​អាទិភាព​សុវត្ថិ​ និង​សុខុមាលភាព​សម្រាប់​អ្នកដំណើរ​ទាំងអស់​៕ RR