ទីក្រុងប៉េកាំងៈ ទិន្នន័យ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ៍​នេះ បង្ហាញ​ឲ្យ​ឃើញថា វិស័យ​សេវាកម្ម​របស់​ប្រទេស​ចិន​ធ្លាក់ចុះ​ក្នុង​ខែសីហា ដែលជា​ការធ្លាក់ចុះ​លើកដំបូង​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការរីករាលដាល ខណៈ​ដែល​សកម្មភាព​របស់​រោងចក្រ​ធ្លាក់ចុះ​យឺត​បន្ថែមទៀត ពេល​ដែល​ការទប់ស្កាត់​ការធ្វើដំណើរ​បណ្តាល​មកពី​វីរុស​កូរ៉ូណា​ក្នុងប្រទេស​បាន​វាយប្រហារ​តម្រូវការ​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ និង​ទេសចរណ៍​។

ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS) បាន​និយាយ​ថា​សន្ទស្សន៍​អ្នកគ្រប់គ្រង​ការទិញ​ (PMI) មិនមែន​ផលិតកម្ម​ដែល​ជា​រង្វាស់​សំខាន់​នៃ​សកម្មភាព​នៅក្នុង​វិស័យ​សេវាកម្ម​ និង​សំណង់​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះមក​ត្រឹម​ ៤៧,៥ ក្នុង​ខែសីហា​ពី​ចំនួន ៥៣,៣ កាលពី​ខែកក្កដា​។

សន្ទស្សន៍​គ្រប់គ្រង​ការទិញ​ផ្នែក​កម្មន្តសាល ការវាស់វែង​សកម្មភាព​រោងចក្រ​ធ្លាក់​មក​នៅត្រឹម​ ៥០,១ ក្នុង​ខែសីហា​ពី​ ៥០,៤ ​កាលពី​ខែកក្កដា​។ ការវាស់វែង​មាន​កម្រិត​លើ​ ៥០ បង្ហាញ​ពី​ការកើនឡើង ខណៈ​ដែល​ក្រោម​នោះ​ជា​តួលេខ​ធ្លាក់ចុះ​។

ការងើប​ឡើងវិញ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវបាន​ប្រឈម​ការស្រុតចុះ​នៅ​រដូវក្តៅ​ ដោយសារ​ការផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​ដ៏ធំ​បំផុត​នៅក្នុង​ប្រទេស​ចិន​អស់​រយៈពេល​ជាច្រើន​ខែ ដោយសារ​អាជ្ញាធរ​បាន​បិទ​ការធ្វើដំណើរ​រាប់លាន​នាក់​ និង​ទប់ស្កាត់​ការធ្វើដំណើរ​ក្នុង​កំឡុងពេល​ទេសចរណ៍​រដូវក្តៅ​។

លោក Zhao Qinghe អ្នក​ស្ថិតិ​ជាន់ខ្ពស់​នៃ NBS បាន​និយាយថា ខណៈពេល​ដែល​សកម្មភាព​សាងសង់​កើនឡើង​ល្បឿន​ក្នុង​ខែសីហា វិស័យ​សេវាកម្ម​បាន​ធ្លាក់​ចុះក្រោម​កម្រិត​មធ្យម​ភាគ​។

នេះ​ជា​ការធ្លាក់ចុះ​វិស័យ​មិនមែន​កម្មន្តសាល​លើកដំបូង​ដែល​បាន​កត់ត្រា ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ​ ២០២០ ពេលដែល​ការបិទខ្ទប់​ដោយសារ​កូវីដ​ ១៩ ធ្វើឱ្យ​សេដ្ឋកិច្ច​ទី​ ២ ​របស់​ពិភពលោក​ធ្លាក់ចុះ​។

លោក Zhao បាន​និយាយថា​៖ «​ការរីករាលដាល​បាន​ទាញ​ទម្លាក់​តម្រូវការ​ចំពោះ​ឧស្សាហកម្ម​សេវា​ដែល​ទាក់ទង​ការប្រាស្រ័យ​ទាក់ទង​គ្នា​ និង​ការជួបជុំ​»​។ លោក បន្ថែមថា វា​បាន​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ជាច្រើន រួមទាំង​ការដឹកជញ្ជូន ភោជនីយដ្ឋាន​ចល័ត វប្បធម៌ និង ការកំសាន្ត​។

អ្នកនាង And Liu Peiqian នៃ​ក្រុមហ៊ុន Natwest Markets បាន​និយាយថា ជាថ្មី​ម្តងទៀត ទិន្នន័យ​ឆ្លុះបញ្ចាំង​ពី​ភាពតក់ស្លុត​ខ្លាំង​លើ​វិស័យ​សេវាកម្ម​ពី​ការរឹតត្បិត​ទាក់ទង​នឹង​កូវីដ​»​។

អ្នកនាង​និយាយថា ខណៈពេល​ដែល​តួលេខ​ឆ្លង​ថ្មី​ទាំង​ត្រូវបាន​គ្រប់គ្រង​បាន ការកើនឡើង​ថ្មី​បែបនេះ​ក្នុង​ពេលអនាគត​ទំនង​ប៉ះពាល់​ដល់​វិស័យ​សេវាកម្ម​៕ RR