The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារ ព្រីនស៍ បានឈ្នះ​ពានរង្វាន់​អន្តរជាតិ​ថ្មីៗ​ចំនួន​ ០២ ពី​ស្ថាប័ន​អន្តរជាតិ International Banker




ធនាគារ ព្រីនស៍ បានឈ្នះ​ពានរង្វាន់​អន្តរជាតិ​ថ្មីៗ​ចំនួន​ ០២ ពី​ស្ថាប័ន​អន្តរជាតិ International Banker

Content image - Phnom Penh Post

ធនាគារ ព្រីនស៍ បានឈ្នះ​ពានរង្វាន់​អន្តរជាតិ​ថ្មីៗ​ចំនួន​ ០២ ពី​ស្ថាប័ន​អន្តរជាតិ International Banker

ធនាគារ ព្រីនស៍ ថ្មីៗ​នេះ​បាន​ទទួល​ពានរង្វាន់​ជា​ធនាគារពាណិជ្ជ​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ​ ២០២១ និង​ជា​ធនាគារ​ដែល​មាន​ភាពច្នៃប្រឌិត​ល្អ​បំផុត​លើ​ផ្នែក​សេវា​ធនាគារ​បុគ្គល​នៅ​កម្ពុជា​ឆ្នាំ​ ២០២១​។ នេះ​គឺជា​ឆ្នាំ​ទី​ ២ របស់​ធនាគារ ព្រីនស៍ ហើយ​ដែល​ទទួលបាន​ពានរង្វាន់​ជា​ធនាគារ​ពាណិជ្ជ​ឆ្នើម​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​។

យោងតាម​ប្រសាសន៍​របស់​លោក ហ៊ន់ សុរចនា ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រីនស៍ ម.ក បាន​លើកឡើង​ថា​៖ «​យើង​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ខ្លាំងណាស់ ដែល​ធនាគារ ព្រីនស៍ ទទួលបាន​ការតែងតាំង និង​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ដ៏មាន​កិត្យានុភាព​ចំនួន ២ ​នេះ​ពី​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​។ យើង​ពិតជា​មាន​កិត្តិយស​ក្រៃលែង​ដែល​ទទួលបាន​ពានរង្វាន់​ទាំង​ ២ ​នេះ ដែល​វា​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ទៅកាន់​អតិថិជន​របស់​យើង​។ ដូច្នេះ​ពានរង្វាន់​ទាំង​ ២ ​នេះ​គឺជា​គុណតម្លៃ​របស់​អតិថិជន ដៃគូ​អាជីវកម្ម និង​បុគ្គលិក​នៅក្នុង​ធនាគារ ព្រីនស៍​ទាំងអស់​ដែលជា​ផ្នែក​មួយ​ធ្វើឱ្យ​ធនាគារ ព្រីនស៍ សម្រេចបាន​នូវ​គោលដៅ​ដូច​សព្វថ្ងៃ​។ ខ្ញុំ​ពិតជា​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ណាស់ អ្នក​ទាំងអស់​គ្នា​គឺជា​កម្លាំង​ជំរុញ​ដែល​ធ្វើឱ្យ​ធនាគារ​របស់​យើង​មាន​ភាពកាន់តែ​ប្រសើរ​ជាង​មុន​»​។

Content image - Phnom Penh Post
លោក ហ៊ន់ សុរចនា ប្រធាន​នាយកប្រតិបត្តិ​នៃ​ធនាគារ ព្រីនស៍​។

លោក ហ៊ន់ សុរចនា បាន​បន្ថែមទៀតថា​ចាប់តាំងពី​យើង​បានក្លាយ​ខ្លួន​ជា​ធនាគារពាណិជ្ជ​កាលពី​ ៣ ​ឆ្នាំមុន​រហូតមកដល់​បច្ចុប្បន្ន យើង​តែងតែ​មាន​ការប្តេជ្ញាចិត្ត ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ដល់​អតិថិជន​ជានិច្ច​។

ដោយ​ទទួល​បាន​ការជំរុញ​ពី​អតិថិជន​យើង​ក្នុង​ន័យនេះ​ធនាគារ​មិនមែន​គ្រាន់តែ​ជា​កន្លែង​ដែល​អតិថិជន​មក​ធ្វើ​ប្រតិបត្តិការ​មួយ​មុខ​នោះទេ ប៉ុន្តែ​វា​គឺជា​ការធ្វើដំណើរ​រួមគ្នា​ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ​របស់​អតិថិជន ហើយ​យើង​ក៏បាន​បន្ត​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដែល​ផ្តោត​សំខាន់​លើ​អតិថិជន​តាំងពី​ពេលនោះ​មក ដើម្បី​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​។

ឧទាហរណ៍ កាលពី​ពេល​ថ្មីៗ​នេះ យើង​បាន​ដាក់ចេញ​នូវ​កម្មវិធី PRINCE MobileBiz និង​កម្មវិធី PRINCE Merchants ដែល​ត្រូវបាន​បង្កើត និង​ផ្តល់ជូន​ជាពិសេស​ដល់​អតិថិជន​អាជីវកម្ម​របស់​យើង​បន្ថែម​ពីលើ​កម្មវិធី PRINCE Mobile ជា​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដែលមាន​ការរីកចម្រើន​ជា​រៀងរាល់ឆ្នាំ ហើយ​សមិទ្ធផល​នេះ​បានមកពី​ការប្រែប្រួល​នៃ​ប្រព័ន្ធ​ឌីជីថល ដែល​ជា​កត្តា​អាចឱ្យ​យើង​បញ្ចូល​បច្ចេកវិទ្យា​ទាំងនោះ​ទៅក្នុង​ជីវភាព​រស់នៅ​អតិថិជន​របស់​យើង​បាន​ប្រសើរ​ជាង​មុន​។

Content image - Phnom Penh Post

ក្នុងនោះ​ផងដែរ អតិថិជន​របស់​យើង​បាន​ទទួលស្គាល់ថា វា​ពិតជា​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុង​ការធ្វើឱ្យ​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​មាន​ភាពប្រសើរឡើង ជាពិសេស​ក្នុង​ការធ្វើ​អាជីវកម្ម​ប្រភេទ​ឌីជីថល​ដែល​វា​ពិតជា​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​នេះ​។ កម្មវិធី​នេះ​ផងដែរ​នឹងធ្វើ​ឱ្យ​អាជីវករ​ទាំងអស់​អាច​ផ្តោតអារម្មណ៍​លើ​បញ្ហា​ផ្សេងទៀត ដើម្បី​ទ្រទ្រង់ ឬ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​បន្ថែមទៀត​ផងដែរ​។

Content image - Phnom Penh Post

យុទ្ធសាស្ត្រ​ដែល​ផ្តោត​សំខាន់​លើ​អតិថិជន​ដែល​ធនាគារ ព្រីនស៍ បាន​អនុវត្ត​តាំងពី​ដំបូង​មក​បាន​ធ្វើឱ្យ​យើង​អាចបង្កើត​ទៅជា​ពាក្យស្លោក​ថ្មី​មួយ​សម្រាប់​ធនាគារ​របស់​យើង​គឺ​ «​យើង​ប្រឹងប្រែង​ដើម្បី​អ្នក​» ហើយ​ពាក្យស្លោក​ថ្មី​នេះ ត្រូវបាន​យកទៅ​អនុវត្ត​នៅ​គ្រប់​ប្រតិបត្តិការ​របស់​ធនាគារ​ទាំងអស់​ដែលមាន​ដូចជា ការអភិវឌ្ឍ​ផលិតផល សេវាកម្ម​អតិថិជន ការទំនាក់ទំនង និង​ផ្សព្វផ្សាយ -​ល​-។

បុគ្គលិក​នៃ​ធនាគារ ព្រីនស៍ គ្រប់គ្នា​ត្រូវ​ធានាបាន​ថា គ្រប់​តម្រូវការ​របស់​អតិថិជន​គឺ​ត្រូវបាន​បំពេញ​យ៉ាង​ល្អឥតខ្ចោះ ហើយ​យើង​ជឿជាក់ថា តាមរយៈ​ការអនុវត្ត​បែប​នេះ គឺ​ដើម្បី​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​បំពេញ​តម្រូវការ​ជូន​ដល់​អតិថិជន ក៏ដូចជា​ដើម្បី​បំពេញ​តម្រូវការ​សម្រាប់​ការរីកលូតលាស់​នៃ​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​យើង​ផងដែរ​។

ជា​ចុងបញ្ចប់ លោក ហ៊ន់ សុរចនា បាន​បន្ថែមថា ជាមួយ​ការជំរុញ និង​ការទទួលស្គាល់​តាមរយៈ​ពានរង្វាន់​អន្តរជាតិ​ទាំង​ ២ ​នេះ ធនាគារ ព្រីនស៍ នឹង​បន្ត​ខិតខំ​ដើម្បី​ក្លាយជា​ធនាគារ​ដ៏ល្អ​បំផុត​មួយ​សម្រាប់​អតិថិជន ដែល​ផ្តល់ជូន​នូវ​សេវាកម្ម​ក៏ដូចជា​ផលិតផល​កាន់តែ​ប្រសើរឡើង​។

សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ដ៏មាន​តម្លៃ​ និង​ដៃគូ​សហការ​ទាំងអស់ សម្រាប់​ការផ្តល់​ឱកាស​ដល់​ធនាគារ ព្រីនស៍ ក្នុង​ការបំពេញ​សេវាកម្ម និង​ជា​ធនាគារ​ជម្រើស​ទី​ ១ របស់លោក​អ្នក ហើយក៏​សូម​អរគុណ​សម្រាប់​ការគាំទ្រ​របស់លោក​អ្នក​៕

អត្ថបទគួរចាប់អារម្មណ៍