ទីក្រុងម៉ានីលៈ អាកាសចរណ៍​ហ្វីលីពីន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​ថា ខ្លួន​បានដាក់​ពាក្យ​ប្រកាស​ក្ស័យធន​នៅ​សហរដ្ឋអាមេរិក ដើម្បី​កាត់បន្ថយ​បំណុល ២ ពាន់​លាន​ដុល្លារ ពេល​ដែល​ខ្លួន​ព្យាយាម​បន្តជីវិត​អាជីវកម្ម​ ដែល​លេប​ត្របាក់​ដោយ​ការរីករាលដាល​វីរុស​កូរ៉ូណា។

អាកាសចរណ៍​ជាតិ​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា ការដាក់​ពាក្យ​នឹង​អនុញ្ញាត​ឲ្យ​ខ្លួន​រៀបចំ​កិច្ចសន្យា​ឡើងវិញ និង​កាត់​បំណុល​យ៉ាងហោច ២ ពាន់​លាន​ដុល្លារ ខណៈពេល​ដែល​ដែល​ទទួលបាន​មូលនិធិ​ថ្មី​ចំនួន ៦៥៥ លាន​ដុល្លារ ពេលដែល​ខ្លួន​រួមបញ្ចូល​គ្នា​ពី​ដំណើរការ ១១ ជំពូក។

អាកាសចរណ៍​ហ្វីលីពីន​ក៏​នឹង​ទម្លាក់​ជើងហោះហើរ​ដែល​ធ្លាប់មាន​ត្រឹម ២៥ ភាគរយ និង​កិច្ចសន្យា​ចរចា​ឡើងវិញ ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ការជួល។

លោក Nilo Thaddeus Rodriguez អនុ​ប​ប្រធាន​ជាន់ខ្ពស់ និង​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​នេះ បាន​និយាយ​ថា៖‍ «អាកាសចរណ៍​ហ្វីលីពីន​នឹង​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​ធម្មតា ខណៈ​បញ្ចប់​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​បណ្តាញ​ជើងហោះហើរ និង​អង្គការ​លេខ​របស់​យើង»។

លោក Rodriguez បាននិយាយ​ថា ជាផ្នែក ១​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​សម្រេច​ជាមួយ​អ្នក​ផ្គត់ផ្គង់ អ្នកផ្តល់​ប្រាក់​កម្ចី និង​អ្នកជួល ក្រុមហ៊ុន​នេះ​នឹង​ធានា​បាន​នូវ​ទឹកប្រាក់ ៥០៥ លាន​ដុល្លារ​ ដើម្បី​ប្រតិបត្តិការ​ផែនការ​ស្តារ​ឡើងវិញ។ ទឹកប្រាក់​នឹង​ប្រែក្លាយ​ទៅ​ជា​ភាគហ៊ុន​របស់​ក្រុមហ៊ុន និង​កម្ចី​រយៈពេល​វែង។

លោក Rodriguez បាន​និយាយថា ក្រុមហ៊ុន​ក៏នឹង​ទទួល​បាន​ផងដែរ​នូវ​ទឹកប្រាក់​ ១៥០ លាន​ដុល្លារ​ជា​មូលនិធិ​បំណុល បន្ទាប់ពី​ខ្លួន​បាន​បញ្ចូល​គ្នា​ពី​ដំណើរការ​ររៀបចំ​ឡើងវិញ «ក្នុង​រយៈពេល​ប៉ុន្មាន​ខែ»។

លោក Gilbert Santa Maria ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន បាន​និយាយ​ថា ទំហំ​នៃ​ការធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​បាន​ធ្លាក់ចុះ​រហូត​ដល់ ៧៥ ភាគរយ​ពី​អ្នកដំណើរ​ប្រហែល ៣០ លាននាក់​ក្នុង​ឆ្នាំ ២០១៩ មក​នៅ​ត្រឹម​តែ ៧ លាននាក់​កាលពី​ឆ្នាំ​មុន ដោយសារ​ការរឹតត្បិត​ដោយសារ​ការរីករាលដាល​ជំងឺ​ឆ្លង។

ក្រុមហ៊ុន​នេះ​បាន​លុបចោល​ការហោះហើរ​ជាង ៨០ ០០០ ជើង ដែល​បាត់បង់​ចំណូល ២ ពាន់លាន​ដុល្លារ និង​កាត់បន្ថយ​បុគ្គលិក ២ ៣០០ នាក់។

ភាគហ៊ុនិក​ធំ​បំផុត​របស់​ក្រុមហ៊ុន​បាន​ចាក់បញ្ចូល​សាច់ប្រាក់​ជាង ១៣០ លានដុល្លារ​ជា​សន្ទនីយភាព​គ្រាអាសន្ន និង​ទ្រព្យសម្បត្តិ​មិនស្ថិត​នៅក្នុង​ចំណុច​យុទ្ធសាស្រ្ត​ត្រូវ​បាន​លក់​បាន​ជាង ៧០ លាន​ដុល្លារ។

លោក Santa Maria បាននិយាយថា ក្រុមហ៊ុន​អាកាសចរណ៍​ពេលនេះ​ប្រតិបត្តិការ​ការហោះហើរ​តឹ្រមតែ ២១ ភាគរយ​ធៀបនឹង​ការហោះហើរ​នៅ​កម្រិត​មុន​ការរីករាលដាល​ដល់ ៧០ ភាគរយ​នៃ​គោលដៅ​ហោះហើរ​ធម្មតា៕ RR