ទីក្រុងប៉េកាំងៈ ទិន្នន័យ​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បង្ហាញថា នីហរ័ណ​ និង​អាហរ័ណ​របស់​ចិន​រីករាយ​ជាមួយ​កំណើន​ដូច​ការព្យាករ​ក្នុង​ខែសីហា ដោយមាន​តម្រូវការ​រថយន្ត គ្រឿង​អេឡិចត្រូនិក និង​ទំនិញប្រើប្រាស់​កើនឡើង ខណៈ​ការងើប​ឡើងវិញ​វីរុស​កូរ៉ូណា​ត្រូវបាន​ទាញ​ទម្លាក់​មកវិញ​។

ព័ត៌មាន​នេះ​បាន​កើតឡើង បន្ទាប់ពី​តួលេខ​ថ្មីៗ​ដែល​ខ្សោយ​ដែល​បាន​បង្ហាញថា ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ ២ របស់​ពិភពលោក​នេះ​បាន​ធ្លាក់ចុះ​ ដោយសារ​តែ​ការកើនឡើង​នៃ​វីរុស​បំប្លែង Delta ដែល​បាន​បង្ខំ​ឱ្យ​ប្រទេស​ខ្លះ​ដាក់ចេញ​វិធានការ​ទប់ស្កាត់​តឹងរ៉ឹង​ និង​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកប្រើប្រាស់​។

តួលេខ​នេះ​ក៏​កើតឡើង​ទោះបី​ជា​មាន​ការបិទ​កំពង់ផែ​ធំៗ​បណ្តាល​មកពី​ការផ្ទុះ​ឡើង​វីរុស ដែល​អ្នក​អង្កេត​ការណ៍​បាន​រំពឹង​ប៉ះពាល់​ដល់​ការនាំចេញ​។

យោងតាម​រដ្ឋបាល​គយ តួលេខ​នីហរ័ណ​បាន​កើនឡើង​ ២៥,៦ ​ភាគរយ​ធៀប​នឹង​ខែសីហា​ឆ្នាំមុន ខណៈ​អាហរ័ណ​បាន​កើនឡើង​ ៣៣,១ ​ភាគរយ​។ តួលេខ​នោះបាន​បង្ហាញ​ពី​ការកើនឡើង​យ៉ាងខ្លាំង​ធៀប​ខែកក្កដា ហើយ​ប្រសើរ​ជាង​ការព្យាករ​ដែល​បាន​ស្ទង់​មតិ​ដោយ Bloomberg ដែលមាន​ត្រឹមតែ​ ១៧,៣ ​ភាគរយ និង ២៦,៩ ​ភាគរយ​តាម​លំដាប់​រៀង​គ្នា​។

តួលេខ​គួរឱ្យ​ចាប់អារម្មណ៍​ត្រូវបាន​បង្កើន​ដោយ​ការប្រៀបធៀប​កម្រិត​មូលដ្ឋានទាប​កាលពី​ឆ្នាំមុន នៅពេល​វីរុស​កំពុង​រីករាលដាល​យ៉ាង​ឆាប់រហ័ស​។

ខ្លឹមសារ​វិភាគ​របស់ Moody កាលពី​ថ្ងៃ​ចន្ទ​បាន​លើកឡើងថា នីហរ័ណ​ត្រូវបាន​ជួយ​ដោយ​ «​តម្រូវការ​អន្តរជាតិ​ប្រសើរឡើង​សម្រាប់​ទំនិញប្រើប្រាស់​»​។

Iris Pang ប្រធាន​អ្នកសេដ្ឋកិច្ច​ប្រចាំ​មហាយក្ស​ចិន​នៃ​ក្រុមហ៊ុន ING បាន​បន្ថែមថា ការកើនឡើង​យ៉ាងច្រើន​នៃ​ការនាំចេញ​រថយន្ត​ជា​ការសម្រេច​បាន​ដ៏អស្ចារ្យ សូម្បីតែ​ការខ្វះខាត​ឧបករណ៍​ពាក់កណ្តាល​ចម្លង​ជា​សកល​ដែល​បាន​ដាក់​ទម្ងន់​ទៅលើ​ឧស្សាហកម្ម​ផលិត​រថយន្ត​។

នាង Iris Pang និយាយថា​៖ «​វា​បង្ហាញថា​ចិន​មាន​សមត្ថភាព​ផលិតកម្ម​សម្រាប់​ឧបករណ៍​ពាក់កណ្តាល​ចម្លង​ និង​រថយន្ត​ផងដែរ ហើយ​ព្រោះ​ហេតុ​ដូច្នោះ​អាច​ធ្វើឲ្យ​ការនាំចេញ​របស់ខ្លួន​កើនឡើង​»​។

រដ្ឋបាល​គយ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការនាំចេញ​ផលិតផល​អេឡិចត្រូនិក​បាន​កើនឡើង​ជាង​ ៨ ​ខែ​។

ទន្ទឹមនឹង​នោះដែរ គយ​បាន​និយាយ​ថា ការនាំចូល​ត្រូវបាន​ជំរុញ​ដោយ​ការងើបឡើង​តម្លៃ​ផលិតផល​ប្រើប្រាស់​ដូចជា រ៉ែ​ដែក ប្រេង ធ្យូង ដែល​ទូទាត់​ការធ្លាក់ចុះ​នៃ​បរិមាណ​ទំនិញ​ចូលក្នុង​ប្រទេស​។

អតិរេក​ពាណិជ្ជកម្ម​ចិន​កើតមាន​ ៥៨,៣ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ២,២ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន និង​ខ្ពស់ជាង​ការរំពឹងទុក​ដែលមាន​តែ​ ៥៣,២ ​ពាន់​លាន​ដុល្លារ​៕ RR