ទីក្រុងមុយនិចៈ ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុមហ៊ុន​ហ៊ីយុនដា កំពុង​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​អ៊ីដ្រូសែន និង​មាន​ផែនការ​ផ្តល់​ម៉ាស៊ីន​ដើរ​ដោយ​ថាមពល​នេះ សម្រាប់​គ្រប់​រថយន្ត​ពាណិជ្ជកម្ម​របស់ខ្លួន ពី​ឆ្នាំ​ ២០២៨​។

ក្រុមហ៊ុន​ពហុផលិតផល​កូរ៉េខាងត្បូង​នេះ​ដែល​ផ្តល់​សារៈសំខាន់​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​អ៊ីដ្រូសែន ជាមួយ​រថយន្ត​ប្រភេទ Nexo SUV របស់ខ្លួន និង​ជា​រថយន្ត​ទំនិញ​ធន់​ធ្ងន់​លើកដំបូង​នៅលើ​ដងវិថី​របស់​អឺរ៉ុប កំពុង​សន្យា​ផលិត​រថយន្ត​ប្រើ​កោសិកា​ថាមពល នៅ​ប្រើ​អគ្គិសនី តម្លៃ​រថយន្ត​ពី​ឆ្នាំ ២០៣០​។

ចាប់ពី​ឆ្នាំ​ ២០២៣ កោសិកា​ឥន្ធនៈ​ជំនាន់​ទី​ ៣ របស់​ក្រុមហ៊ុន​ ហ៊ីយុនដាយ ​នឹង​មាន​តម្លៃថោក​ជាង​ពាក់កណ្តាល​ដែល​មាន​ទំហំ​តូច​ជាង​ និង​មាន​ថាមពល​ខ្លាំង​ជាង​រថយន្ត​មុនៗ​ទៅទៀត​។

លោក Euisun Chung ប្រធាន​ក្រុមហ៊ុន​ ហ៊ីយុនដាយ បាន​និយាយថា​៖ «​គោលបំណង​គឺ​ធ្វើ​ថាមពល​អ៊ីដ្រូសែន​រួចរាល់​ប្រើប្រាស់​សម្រាប់​គ្រប់គ្នា គ្រប់​អ្វីៗ និង គ្រប់​ទីកន្លែង​»​។

លោក​បន្តថា​៖ «​យើង​មានបំណង​ជួយ​ពន្លឿន​សង្គម​អ៊ីដ្រូសែន​នៅ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​ ២០៤០»​។

ក្រុមហ៊ុន​ ហ៊ីយ៉ាន់ដាយ ​ក៏បាន​បង្ហាញ​ផ្នត់គំនិត​រថយន្ត​កីឡា​ផងដែរ​។

ខណៈពេល​ដែល​ឧស្សាហកម្ម​រថយន្ត​ភាគច្រើន​កំពុង​ផ្តោតលើ​ការអភិវឌ្ឍ​នៃ​រថយន្ត​ដើរ​ដោយ​អគ្គិសនី​អាគុយ ជា​ប្រភព​ថាមពល​កកើត​ឡើងវិញ ក្រុមហ៊ុន​ ហ៊ីយុនដាយ និង​តូយ៉ូតា ដែល​ដៃគូ​ប្រកួតប្រជែង​ធំ​ជាងគេ​កំពុង​គាំទ្រ​ដល់​បច្ចេកវិទ្យា​អ៊ីដ្រូសែន​នេះ​៕ RR