ទីក្រុងហុងកុងៈ Dongfeng ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​លក់​ក្រុមហ៊ុន Stellantis ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​ពិភពលោក​ក្នុងតម្លៃ​ប្រហែល ៦០០ ​លាន​អឺរ៉ូ (៧១០ លាន​ដុល្លារ​) ដែល​ស្មើនឹង​ភាគហ៊ុន ១,១៥ ភាគរយ​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ផ្ញើ​ទៅកាន់​ផ្សារមូលប​ត្រ​ទីក្រុង​ហុងកុង ក្រុមហ៊ុន Dongfeng បាន​និយាយថា ខ្លួន​បាន​លក់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Stellantis ក្នុងតម្លៃ​ ៣៦,១ ​លាន​អឺរ៉ូ ដោយ​តម្លៃ​ ១៦,៦៥ ​អឺរ៉ូ​ក្នុង​មួយ​ហ៊ុន​។

ក្រុមហ៊ុន Stellantis ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​-​អឺរ៉ុប ដែល​ត្រូវបាន​បង្កើតឡើង​រួមគ្នា​រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​បារាំង Peugeot និង ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក-អ៊ីតាលី Fiat Chrysler កាលពី​ដើម​ឆ្នាំនេះ ដែល​រួមមាន Alfa Romeo, Jeep និង Maserati

ក្រុមហ៊ុន​ផលិត​រថយន្ត Dongfeng ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​វូហាន​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន ជា​អតីតៈ​វិនិយោគិន​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Peugeot របស់​បារាំង និង​ត្រូវបាន​តម្រូវ​ឲ្យ​លក់​នូវ​ភាគហ៊ុន​នៅ​ចុងឆ្នាំ​ ២០២២ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រួមបញ្ចូល​គ្នា​។

ក្រុមហ៊ុន​នេះ​នៅតែ​រក្សា​ភាគហ៊ុន​ប្រហែល​ ៤,៥ ​ភាគរយ​ក្នុង​ក្រុមហ៊ុន Stellantis​។

សេចក្តី​ថ្លែងការណ៍​មិនបាន​លើកឡើង​ថា​តើ​ក្រុមហ៊ុន​ណា​ដែលជា​អ្នកទិញ​ភាគហ៊ុន​ដែល​លក់​ចេញ​ដោយ Dongfeng នោះទេ​៕ RR