ទីក្រុង​តូក្យូៈ ​ក្រុមហ៊ុន​អាកាសចរណ៍​​ជប៉ុន (JAL) បាន​ឲ្យដឹង​នៅថ្ងៃព្រហស្បតិ៍​នេះ​​​ថា ខ្លួន​មានផែនការ​​បង្កើន​សាច់​ប្រាក់​​ប្រមាណ ​៣០០​ ពាន់​​លាន​យ៉េន (​២,៧​ ពាន់​លាន​ដុល្លារ​អាមេរិក) ​ជា​ការងារ​របស់ខ្លួន​ ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់​នៃ​ជំងឺ​រាតត្បាត​លើ​ហិរញ្ញវត្ថុ​របស់​ខ្លួន។

ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុងសេចក្តី​ថ្លែងការ​​ណ៍​ថា មូលនិធិ​​នឹង​ត្រូវ​បាន​បង្កើន​ឡើង​​តាម​រយៈ​វិធាន​ការ​​​ហិរញ្ញប្បទាន​​ រួម​ទាំងបា្រក់​​​​កម្ចី​​​​​ និង​ការលក់​បណ្ណ​បំណុល​​ ​ព្រម​ទាំង​បាន​បញ្ជាក់ថា ​ព័ត៌មាន​លម្អិត​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​​សុក្រ។​

​​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​បាន​និយាយថា៖ «​វា​មិន​មែន​ជា​វិធានការ​​​បន្ទាន់​ ឬ​ក៏​​​​​​ប្រុង​ប្រៀប​នឹងកើន​ឡើង​នោះទេ»។

​អ្នក​នាំ​ពាក្យ​បន្ត៖ «​​វា​ជា​វិធានការ​បង្ការ​ទុកជា​មុន​ ដើម្បី​ពង្រឹង​មូលដ្ឋាន​ហិរញ្ញ​វត្ថុ​របស់​យើង»​។

​ការសម្រេច​​កើត​មាន​ឡើង​​​ បន្ទាប់​ក្រុមហ៊ុន​អាកាសចរន៍​​​បាន​បង្កើន​សាច់​ប្រាក់​​​ចំនួន​ ១៨០ ​​​​​ពាន់​លាន​យ៉េន​​ ក្នុងការ​លក់​​ភាគហ៊ុន​ថ្មី​​​កាល​ពីចុង​ឆ្នាំ​មុន។

​​ក្រុមហ៊ុន​ Japan Airlines ​បាន​កត់ត្រា​​នូវ​​ការ​ខាតបង់​សុទ្ធ​​ ២៨៦,៧​​ ពាន់​លាន​យ៉េន ​​​រយៈពេល​មួយ​ឆ្នាំ​គិត​ត្រឹម​ខែ​​​មីនា​ ដែល​​លទ្ធផល​​ពេញ​ ១​ ឆ្នាំដំបូង​ក្រោម​បន្ទាត់​ក្រហម​ ​ចាប់តាំង​ពី​​ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​ផ្សារហ៊ុន​ជាថ្មី​ក្នុង​ឆ្នាំ ​២០១២។​

​​ប៉ុន្តែ​ ក្រុមហ៊ុន​​ JAL បាន​កាត់​បន្ថយការ​ខាតបង់​ជិត​ពាក់​កណ្តាល​ក្នុង​កំឡុង​ខែ​មេសា-មិថុនា​ ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​​ចំណាយ​​ថ្លៃ​ដើម​។

សារ​ព័ត៌មាន​ Nikkei ​បាន​និយាយ​ថា​ JAL បាន​​សន្និដ្ឋាន​​ថា​​ខ្លួន​​ត្រូវការ​សតិ​បណ្ដោះអាសន្ន​សាច់​ប្រាក់​បន្ថែម​ដោយសារ​ជំងឺរាតត្បាត​មាន​រយៈពេល​យូរ​ជាង​ការរំពឹង​ទុក៕ AFP/RR