The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ថៃ​បារម្ភ​រឿង​ទីផ្សារ​ទុរេន​នៅ​ចិន​ ដោយសារ​ម៉ាឡេស៊ី​ទទួលបាន​សិទ្ធិ​នាំចេញ​ទុរេន​បង្កក




ថៃ​បារម្ភ​រឿង​ទីផ្សារ​ទុរេន​នៅ​ចិន​ ដោយសារ​ម៉ាឡេស៊ី​ទទួលបាន​សិទ្ធិ​នាំចេញ​ទុរេន​បង្កក

Content image - Phnom Penh Post
រូបភាព​រចនា​បញ្ចូល​គ្នា​មាន​ទង់ជាតិ​ចិន​ និង​រូប​ទុរេន។ The Nation

ថៃ​បារម្ភ​រឿង​ទីផ្សារ​ទុរេន​នៅ​ចិន​ ដោយសារ​ម៉ាឡេស៊ី​ទទួលបាន​សិទ្ធិ​នាំចេញ​ទុរេន​បង្កក

ទីក្រុងបាងកក: ការប្រកួតប្រជែង​ពី​ទុរេន​កក​ម៉ាឡេស៊ី​ធ្វើឱ្យ​ការនាំចេញ​ទុរេន​របស់​ថៃ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់។ សមាគម​ទុរេន​ថៃ​បាន​ឲ្យ​ដឹងថា ការលក់​ទុរេន​ថៃ​បាន​ឈានចូល​ទៅក្នុង​សម្ពាធ​ពី​ការប្រកួតប្រជែង​យ៉ាងខ្លាំងក្លា បន្ទាប់ពី​ប្រទេស​ចិនថ្មីៗ​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ម៉ាឡេស៊ី​ដែល​អនុញ្ញាត​ឱ្យ​នាំចូល​ទុរេន​ក្លាសេ។

សមាគម​លើកឡើង​ថា÷ "ការប្រកួតប្រជែង​ពី​ទុរេន​កក​ម៉ាឡេស៊ី​ធ្វើឱ្យ​ការនាំចេញ​របស់​ថៃ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដោយ​ថ្មីៗ​នេះ​ប្រទេស​ចិន​អនុញ្ញាត​ឱ្យ​នាំចូល​ទុរេន​ស្រស់​ពី​ប្រទេស​ថៃ​តែប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ​ទុរេន​ក្លាសេ​អាច​នាំចូល​ពី​ថៃ​ ឬ​ម៉ាឡេស៊ី​ដែល​នឹង​ក្លាយជា​គូប្រជែង​ខ្លាំង​របស់​យើង​នៅក្នុង​ទីផ្សារ​ស្តេច​ផ្លែឈើ"។

ទុរេន​ក្លាសេ​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ចិន​ទាំង​បក​ស្រស់ ឬ​ទាំងមូល។

សមាគម​និយាយ​ថា÷ “តាម​ការស្ទង់មតិ​របស់​យើង ម៉ាឡេស៊ី​មាន​រោងចក្រ​ចំនួន ១៦ ដែល​អាច​បង្កក​ផ្លែឈើ​ទាំងមូល​សម្រាប់​នាំចេញ។

សមាគម​នេះ​បាន​និយាយថា​លើសពីនេះ​ហ្វីលីពីន ឡាវ និង​វៀតណាម​កំពុង​ស្វែងរក​វិធី​ ដើម្បី​វាយលុក​ទីផ្សារ​ប្រទេស​ចិន ទោះបីជា​ពួកគេ​មិនទាន់​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល​ចិន​ក៏ដោយ។

សមាគម​បញ្ជាក់ថា÷ "កាន់តែ​អាក្រក់​ទៅៗ យើង​បានទទួល​របាយការណ៍​ថា​ខេត្ត​ហៃណាន​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​បានទទួល​ជោគជ័យ​ក្នុង​ការដាំដុះ​ទុរេន​ម៉ុនថុង (Mon Thong) របស់​ប្រទេស​ថៃ​ និង​ផ្លែ​ទុរេន Musang King របស់​ម៉ាឡេស៊ី​ដោយ​ប្រើ​បច្ចេកទេស​កសិកម្ម​ទំនើប។ នាពេល​អនាគត​ទុរេន​ដែល​ដាំ​ក្នុងស្រុក​ទាំងនេះ​ក៏​អាច​ក្លាយជា​ដៃគូ​ប្រកួតប្រជែង​ថ្មី​របស់​យើង​ផងដែរ។

សមាគម​នេះ​បាន​និយាយថា÷ “ដោយមាន​ទំហំ​ប្រជាជន​សរុប​ប្រមាណ​ជា ១,៤ ពាន់​លាន​នាក់​ចិន​គឺជា​ទីផ្សារ​នាំចេញ​ផ្លែឈើ​ធំ​បំផុត​របស់​ថៃ​ដែលមាន​ផ្លែឈើ​ថៃ​រហូតដល់​ទៅ ២២ មុខ ត្រូវបាន​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​ចិន។

សមាគម​បាន​បន្ថែមថា “ទុរេន​ស្ថិត​ក្នុងចំណោម​ជម្រើស​កំពូលៗ ដោយ​អ្នកប្រើប្រាស់​ចិន​ហើយ​ភោជនីយដ្ឋាន​ជាច្រើន​បាន​បញ្ចូល​ទុរេន​នៅក្នុង​បញ្ជី​មុខម្ហូប​ថ្មី​របស់​ពួកគេ​ដូចជា​ភីហ្សា​ទុរេន និង​នំ​ធុរេន​ជាដើម”៕ The Nation (Thailand)-ANN/RR

អត្ថបទគួរចាប់អារម្មណ៍