ទីក្រុងហាណូយៈ សមាគម​ផលិត​រថយន្ត​វៀតណាម (VAMA) បានដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ក្នុងប្រទេស​វៀតណាម ខណៈដែល​និន្នាការ​រីក​ច្រើន​នៃ​តម្រូវការ​មាន​កម្រិត​ខ្ពស់​សម្រាប់​រថយន្ត​អគ្គិសនី​។

ផែនការ​ដើម្បី​សិក្សា​ពី​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​វៀតណាម ត្រូវ​បាន​ពិភាក្សា​អំឡុងពេល​សន្និសីទ​តាម​អនឡាញ​រៀបចំ​ ដោយសារ​ព័ត៌មាន​ដឹកជញ្ជូន​ក្នុង​ប្រទេស​វៀតណាម​ក្នុង​កិច្ចសហការ​ជាមួយ​សមាគម​ផលិត​រថយន្ត​វៀតណាម​(VAMA) និង សមាគម​ផលិត​ម៉ូតូ​វៀតណាម​ (VAMM)​។

គោលនយោបាយ​រថយន្ត​អគ្គិសនី​របស់​វៀតណាម​ដើរ​យឺត​ជាង​ប្រទេស​ផ្សេងៗ​មួយចំនួន​ក្នុង​តំបន់​ដូចជា ប្រទេស​ថៃ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី​។ ទោះជា​បែបណា ការផ្លាស់ប្តូរ​ដ៏យឺត ប៉ុន្តែ​ប្រាកដ​ណាស់​វា​នឹង​កើតមានឡើង​ក្នុងប្រទេស​នេះ​។

លោក Dao Cong Quyt តំណាង​សមាគម VAMA បាន​និយាយថា ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី​របស់​វៀតណាម ប្រហែល​មិន​រួចរាល់​ក្នុងពេល​ឆាប់ៗ​នេះ​ទេ​។ ស្ថានីយ៍​សាក​អាគុយ​ក៏មាន​ការខ្វះខាត​។ បច្ចុប្បន្ននេះ ស្ទើរតែ​គ្មាន​ស្ថានីយ៍​សាក​អាគុយ​សម្រាប់​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​វៀតណាម​។ ផលិតកម្ម​ថាមពល​ និង​ការផ្គត់ផ្គង់​ក៏មាន​បញ្ហា​សម្រាប់​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី​ផងដែរ​។

គ្រួសារ​ភាគច្រើន​នៅ​ប្រទេស​វៀតណាម មិនអាច​មានលទ្ធភាព​ដំឡើង​កន្លែង​បញ្ចូល​អាគុយ​នៅតាម​ផ្ទះ​បានទេ ខណៈ​រឿងនេះ​សាមញ្ញ​សម្រាប់​ប្រទេស​ជាច្រើន​ទៅហើយ​។

ជាងនេះទៅទៀត ការផ្លាស់ប្តូរ​ពី​ការផលិត​រថយន្ត​បែប​ប្រពៃណី​ជាមួយ​ម៉ាស៊ីន​ប្រើប្រាស់​ប្រេងឥន្ធនៈ ទៅជា​រថយន្ត​អគ្គិសនី​នឹង​នាំទៅដល់​ការបញ្ឈប់​ផលិតកម្ម​នៃ​ផ្នែក​រថយន្ត​ដែល​លែង​ប្រើប្រាស់​។ ព្រោះ​ហេតុ​ដូច្នោះ ការផ្លាស់ប្តូរ​ពិតប្រាកដ​ត្រូវបាន​គេ​តម្រូវ ខណៈពេល​ដែល​រថយន្ត​អគ្គិសនី និង​រថយន្ត​បំភាយ​ឧស្ម័ន​ទាប គួរ​ត្រូវបាន​អភិវឌ្ឍ​អំឡុងពេល​ផ្លាស់ប្តូរ​នេះ​។

សមាគម​ផលិត​រថយន្ត​វៀតណាម​មាន​ផែនការ​អភិវឌ្ឍ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ក្នុង​ ៣ ​ដំណាក់កាល​ដូចខាងក្រោម​នេះ​។

នៅ​ចន្លោះ​ឆ្នាំ ២០២១-២០៣០ ឧស្សាហកម្ម​យានយន្ត​របស់​វៀតណាម​នឹង​កំណត់​ទិសដៅ​ផលិត​រថយន្ត​ប្រហែល​មួយ​លាន​គ្រឿង​គ្រប់​ប្រភេទ​ និង​ម៉ាស៊ីន​ចំហេះ​ខាងក្នុង (ICE) ។ ទោះយ៉ាងណា​ចំនួន​យានយន្ត​អគ្គិសនី​ក៏​នឹង​កើនឡើង​ជា​លំដាប់​ផងដែរ​។

រវាង​ឆ្នាំ​ ២០៣០ ​ដល់​ ២០៤០ ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី​នឹង​ឃើញ​កំណើន​កាន់តែខ្លាំង ដោយមាន​សមត្ថភាព​ផលិត​ ៣,៥ ​លាន​គ្រឿងក្នុង​រយៈពេល​នោះ​។

ចាប់ពី​ឆ្នាំ ២០៤០ ដល់​ឆ្នាំ ២០៥០ ឧស្សាហកម្ម​យានយន្ត​ក្នុងស្រុក​នឹង​មើលឃើញ​ការអភិវឌ្ឍ stable ប្រកប​ដោយ​ស្ថិរភាព​ហើយ​បន្ទាប់​មកវា​នឹង​ពោរពេញ​ទៅដោយ​សមត្ថភាព​ផលិត​ពី ៤ ​ទៅ​ ៤,៥ លាន​គ្រឿង​៕ VNS-ANN/RR