ទីក្រុងម៉ានីលៈ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្រម​មាន​អំពី «​ភាពប្រេះស្រាំ​យូរអង្វែង​» ដោយសារ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ខណៈ​ដែល​ខ្លួន​បាន​កាត់បន្ថយ​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២១ របស់​ខ្លួន សម្រាប់​តំបន់​អាស៊ី​ដែល​កំពុងអភិវឌ្ឍន៍ ដោយសារ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​យឺត ការកើនឡើង​នៃ​ការឆ្លង និង​ការបិទខ្ទប់​។

ស្ថាប័ន​ផ្តល់ប្រាក់​កម្ចី​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការខ្វះ​ចំនួន​វ៉ាក់សាំង​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ផ្តល់​វ៉ាក់សាំង​ដល់​តំបន់​ភាគច្រើន ដែល​កាត់ផ្តាច់​ចាប់ពី​តំបន់​កោះ Cook នៅ​ប៉ាស៊ីហ្វិក​រហូត​ដល់​កាហ្សាក់ស្ថាន​នៅ​អាស៊ី​កណ្តាល​អាច​កាន់តែ​អាក្រក់​ទៅៗ ដោយសារ​ភស្តុតាង​នៃ​ការការពារ​វ៉ាក់សាំង​ដែល​ធ្លាក់ចុះ​បង្កើន​តម្រូវការ​សម្រាប់​ការចាក់​ដូស​ជំរុញ​។

ធនាគារ ADB ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន​ព្យាករ​កំណើន ៧,១ ​ភាគរយ ប្រៀបធៀប​ជាមួយ​ការព្យាករណ៍​លើក​មុន​កាលពី​ខែមេសា​ដែលមាន​ចំនួន​ ៧,៣ ​ភាគរយ និង​ធ្លាក់ចុះ​បន្តិច​ក្នុង​ឆ្នាំ​ ២០២០ ប៉ុន្តែ​បាន​និយាយថា ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ «​នៅតែ​ផុយស្រួយ​»​។

ស្ថាប័ន​ផ្តល់ប្រាក់​កម្ចី​នេះ​បានលើកឡើង​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ទស្សនៈវិស័យ​អភិវឌ្ឍន៍អាស៊ី​ថា អត្រា​ផ្តល់​វ៉ាក់សាំង​មិន​រលូន​ល្អ​ទូទាំង​តំបន់​ដែល​តិចជាង​ ១ ​ភាគ​ ៣ ​នៃ​ប្រជាជន​ត្រូវបាន​ចាក់​វ៉ាក់សាំង​ការពារ​ពេញលេញ​ប្រឆាំង​កូវីដ​ ១៩ នៅត្រឹម​ចុងខែ​សីហា​។

នោះ​ប្រៀបធៀប​ជាមួយ​ការគ្រប់​ដណ្តប់​ជាង​ ៥០ ​ភាគរយ​ក្នុង​សហរដ្ឋអាមេរិក និង​ជិត​ ៦០ ​ភាគរយ​ក្នុង​សហភាព​អឺរ៉ុប​។

ធនាគារ ADB បាន​ព្រមាន​ថា ការចែកចាយ​វ៉ាកសាំង​យឺត​ និង​ការកើតឡើង​នៃ​វីរុស​បំប្លែង​ថ្មី​ជា​ហានិភ័យ​ធំៗ​ចំពោះ​ការព្យាករណ៍ និង​អាចមាន​ផលវិបាក​ខូចខាត​រយៈពេល​វែង​។

ធនាគារ ADB បាន​និយាយថា​៖ «​ការបាត់បង់​ប្រាក់ចំណូល​បណ្តាល​មកពី​ការរីករាលដាល​ជំងឺឆ្លង​ជាក់ស្តែង​ណាស់​បាន​គំរាមកំហែង​ដល់​ការបន្សល់​ស្លាកស្នាម​រយៈពេល​វែង​ និង​មាន​ផលប៉ះពាល់​ច្រើនបែប​យ៉ាង​លើ​សេដ្ឋកិច្ច​តំបន់​»​។

ការរីកចម្រើន​លើ​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី​បាន​ដើរ​ថយក្រោយ​វិញ «​យ៉ាងហោចណាស់​ ២ ​ឆ្នាំ​» និង ការបិទ​សាលារៀន​ដែល​ពន្យាពេល​នឹង​នាំឲ្យ​ការបាត់បង់​ការរៀនសូត្រ​ និង​ការរកចំណូល​ខ្ពស់ជាង​ការរំពឹងទុក​។

ខណៈពេល​ដែល​សេដ្ឋកិច្ច​តំបន់​ត្រូវបាន​គេ​រំពឹងថា​រីកលូតលាស់​នៅ​ឆ្នាំនេះ​ និង​ឆ្នាំក្រោយ ការងើប​ឡើងវិញ​បាន​ដល់​ផ្លូវបំបែក​ក្នុង​ឆមាស​ដំបូង​ឆ្នាំ​ ២០២១ នៅពេល​ដែល​វីរុស​បំប្លែង​ថ្មី និង​ឆ្លង​លឿន Delta បាន​រាលដាល​ដល់​ប្រទេស​ខ្លះ​។

ធនាគារ ADB បាន​ឲ្យ​ដឹងថា ២ ​ភាគ​ ៣ ​នៃ​សេដ្ឋកិច្ច​ប្រទេស​កំពុង​អភិវឌ្ឍន៍​តំបន់​អាស៊ី ចំណែក​នៃ​ប្រជាជន​ដែល​ត្រូវ​បានផ្តល់​វ៉ាក់សាំង​ពេញលេញ​គឺមាន​តែ​ ៣០ ​ភាគរយ​ ឬក៏​ទាប​ជាង​នេះ​៕ RR