អតិថិជន​នៅ​សៀមរាប​នៅ​តំបន់​ក្រហម និង​តំបន់​លឿងទុំ អាច​បន្ត​ទិញ​អាហារ និង​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​ពី​វីងម៉ល​ជាមួយ​ការដឹកជញ្ជូន​ឥតគិតថ្លៃ​​វីងម៉ល​បន្ត​ប្រតិបត្តិការ​របស់ខ្លួន

ក្នុង​ការផ្ដល់​សេវា​ដល់​សហគមន៍​នៅ​ខេត្ត​សៀមរាប ដោយ​រួមទាំង​អ្នក​រស់​នៅក្នុង​តំបន់​ក្រហម និង​តំបន់​លឿងទុំ​ដើម្បី​ធានា​ឱ្យបាន​ថា ពួកគេ​អាច​ទិញ​ម្ហូបអាហារ និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ ដោយ​អនុលោម​ទៅតាម​ការណែនាំ​របស់​អាជ្ញាធរ​។ ដើម្បី​បន្ធូរបន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​វីងម៉ល​ផ្តល់ជូន​ការដឹកជញ្ជូន​អាហារ និង​គ្រឿងទេស​ផ្សេងៗ​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​ទាំងអស់​។ អតិថិជន​នៅ​ខេត្តសៀមរាប​ក៏​អាច​បន្ត​រីករាយ​ជាមួយ​ការផ្តល់ជូន​ដ៏ពិសេសៗ​ជាច្រើន​ដែល​វីងម៉ល​បាន​ដំណើរការ​តាំងពីដើម​មក​។

លោក ហាសហ៊ីម អាលកាហ្វ ដែល​ជា​នាយក​គ្រប់គ្រង​ទូទាត់​អាជីវកម្ម​អេឡិចត្រូនិក​នៃ​វីង​បាន​មាន​ប្រសាសន៍​ថា​៖ «​អ្នក​ដឹកជញ្ជូន​របស់​យើង​ទាំងអស់​សុទ្ធតែ​បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ ១៩ ទាំងអស់ ហើយ​ឥឡូវនេះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើការ​ផ្តល់​សេវា​ដឹកជញ្ជូន​ដល់​សហគមន៍​ហើយ​។ យើង​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ចូលរួម​កាត់បន្ថយ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​សហគមន៍​របស់​យើង​កំពុង​ជួបប្រទះ​តាមរយៈ​ការធានា​ថា​ពួកគេ​អាច​ទទួលបាន​ផលិតផល​ដែលជា​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​ប្រកប​ដោយ​សុវត្ថិភាព និង​ឆាប់រហ័ស​ក្នុង​អំឡុងពេល​ដ៏លំបាក​នេះ​។”

អ្នក​ដឹកជញ្ជូន​របស់​វីងម៉ល​ត្រូវបាន​ធ្វើតេស្ត​រក​មេរោគ​កូវីដ​ ១៩ កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ ដើម្បី​ឱ្យ​ពួកគេ​អាច​ផ្តល់​សេវា​ដឹកជញ្ជូន​ដល់​អតិថិជន​នៅ​តំបន់​ក្រហម និង​លឿងទុំ នៅក្នុង​ខេត្ត​សៀមរាប​ប្រកប​ដោយ​សុវត្ថិភាព​បាន​។

វីងម៉ល​កំពុង​ធ្វើការ​ជាមួយ​ក្រុម​អ្នកស្ម័គ្រចិត្ត​នៅ​ខេត្ត​សៀមរាប​ដែល​មាន​ឈ្មោះថា​ «​តោះ​ទៅលេង សៀមរាប​» ដើម្បី​ទទួល​បណ្ណ​ធ្វើដំណើរ​សម្រាប់​អ្នក​ដឹកជញ្ជូន​ដែល​កំពុងផ្តល់​សេវា​នៅ​តំបន់​ក្រហម និង​តំបន់​លឿងទុំ​។ បណ្ណ​ធ្វើដំណើរ​ទាំងនេះ​ត្រូវបាន​អនុញ្ញាត​ដោយ​អាជ្ញាធរ​ខេត្តសៀមរាប ដើម្បី​ធានាថា​មានតែ​អ្នក​ដឹកជញ្ជូន​ដែល​ត្រូវបាន​ធ្វើតេស្ត​អវិជ្ជមាន​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យបំពេញ​ការងារ​។

អ្នក​ដឹកជញ្ជូន​វីងម៉ល​នៅ​ខេត្តសៀមរាប​​ទទួល​បណ្ណ​សម្រាប់​ដឹកជញ្ជូន​។

វីងម៉ល​លើក​ទឹកចិត្ត​អ្នក​រាល់គ្នា​ឱ្យធ្វើតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​គោរព​តាម​ការណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ការពារ​ខ្លួន និង​ក្រុមគ្រួសារ​ពី​ការឆ្លង​នៃ​ជំងឺ​នេះ​។

លោក ហាសហ៊ីម អាលកាហ្វ បាន​មានប្រសាសន៍​ថា​៖ «​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការអនុវត្ត​នូវ​វិធានការ ៣កុំ និង​៣ការពារ ជា​រៀងរាល់ថ្ងៃ​ និង​ចៀសវាង​ការចេញ​ទៅខាង​ក្រៅ​ផ្ទះ​ដោយ​មិនចាំបាច់​»​។

ដើម្បី​ធ្វើការ​បញ្ជាទិញ​អតិថិជន​គ្រាន់តែ​បើក​កម្មវិធី​ស្មាតហ្វូន​វីង រួច​ចុច​លើ​រូប​សញ្ញា​ «​វីងម៉ល​» រកមើល​ទំនិញ​ដែល​ត្រូវការ និង​ធ្វើការ​បញ្ជា ទិញ​ជា​ការស្រេច​។ បន្ទាប់ពី​ធ្វើ​ការបញ្ជាទិញ អតិថិជន​នឹង​អាច​រីករាយ​ជាមួយ​អាហារ និង​ផលិតផល​ដែល​ពួកគេ​ចូលចិត្ត​ដោយ​ឥតគិតថ្លៃ​ដឹកជញ្ជូន​។

ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ ក៏​ដូចជា​ការផ្តល់​ជូន​ពិសេស​ជា​រៀងរាល់ថ្ងៃ​ពី​វីងម៉ល​អតិថិជន​នៅ​ខេត្ត​សៀមរាប​អាច​ចូលក្នុង​ឆានែល​តេលេក្រាម​របស់​វីងម៉ល​សៀមរាប​ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ​ https://t.me/WingMallSR ហើយ​អតិថិជន​នៅ​ភ្នំពេញ​អាច​ប្រើ​តំណភ្ជាប់​មួយ​នេះ​ https://t.me/WingMall ផងដែរ​។

អាជីវកម្ម​ដែល​មាន​ប្រជាប្រិយភាព​ជាច្រើន​នៅ​សៀមរាប និង​ភ្នំពេញ​កំពុង​លក់ទំនិញ​ដែល​រួមមាន​ទាំង​ម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់ គ្រឿង​អេឡិចត្រូនិក ផលិតផល​សម្រាប់​ទារក សុខភាព និង​សម្រស់​ព្រមទាំង​ទំនិញ​ជាច្រើន​ប្រភេទ​ផ្សេងទៀត​នៅលើ​វីងម៉ល​។ សម្រាប់​អាជីវករ​ដែល​ចង់​លក់​ផលិតផល​ដល់​សហគមន៍​របស់​ពួកគេ​តាមរយៈ​វីងម៉ល​អាចទាក់ទង​៖

+(៨៥៥) - ០៧៨ ៣១១ ៣១១ ៕