The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​ធុរជន​ ត្រូវ​អនុលោម​តាម​ច្បាប់​ថ្មី




មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​ធុរជន​ ត្រូវ​អនុលោម​តាម​ច្បាប់​ថ្មី

Content image - Phnom Penh Post

មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​ធុរជន​ ត្រូវ​អនុលោម​តាម​ច្បាប់​ថ្មី

ភ្នំពេញៈ រដ្ឋមន្រ្តី ក្រសួង ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន អំពាវ នាវ ដល់ ធុរជន ត្រូវ បំពេញ កាតព្វកិច្ច ការពារ អ្នក ប្រើ ប្រាស់ ឱ្យ ស្របច្បាប់ និង បទ ប្បញ្ញត្តិ ជា ធរមាន ដើម្បី រួម ចំណែក ក្នុងការ កសាង សុខ ដុមនីយកម្ម និង អភិវឌ្ឍន៍ ប្រកប ដោយ និរន្ត រភាព ។

ការ អំពាវនាវ របស់ លោករដ្ឋមន្រ្តី ត្រូវ បានធ្វើ ឡើង នៅ ក្នុង សិក្ខា សាលា ថ្នាក់ ជាតិ ស្តីពី ការ ផ្សព្វ ផ្សាយ ច្បាប់ ស្តី ពី កិច្ច ការពារ អ្នក ប្រើ ប្រាស់ ក្រោម ប្រធាន បទ «ការ ធ្វើ ធុរ កិច្ច ប្រកប ដោយ ក្រមសីល ធម៌ ៖ សុខុមាល ភាព របស់ អតិថិជន និង ធុរកិច្ច របស់ លោក អ្នក »កាលពី ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១។

សិក្ខា សាលានេះ រៀបចំ ដោយ ក្រសួងពាណិជ្ជកម្ម សហការជាមួយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ទាំង តាមប្រព័ន្ធអនឡាញ និង ដោយ ផ្ទាល់ ដែល មាន អ្នក ចូល រួមពីវិស័យ ឯកជន និង ដៃគូអភិវឌ្ឍន៍ សរុប ប្រមាណ ១៥០ នាក់ ។

សិក្ខាសាលានេះ ធ្វើ ឡើង ក្នុងគោលបំណង ដើម្បី ចែក រំលែក ក្រម សីល ធម៌ ធុរកិច្ច តាម ប្រព័ន្ធ អនឡាញ សម្រាប់ អាស៊ាន ដែល បាន បង្កើត ឡើង ដើម្បី លើក ទឹក ចិត្ត ដល់ ការ អនុវត្ត ធុរកិច្ច ដោយ ត្រឹម ត្រូវ នៅ ក្នុង បរិយា កាស ពាណិជ្ជ កម្ម អេឡិច ត្រូនិក ដែល កំពុង វិវ ត្តទៅ មុខ ឥតឈប់ ឈរ។

លោក ប៉ាន សូរស័ក្តិ បាន ថ្លែង ក្នុង សិក្ខាសាលា នេះថា អ្នក ធ្វើ ធុរកិច្ច ទាំង ឡាយ ដែល មិន ទាន់ បាន អនុវត្ត នូវ កាត ព្វ កិច្ច ការពារ អ្នក ប្រើប្រាស់ត្រូវ យក ចិត្ត ទុក ដាក់ អនុវត្ត ឱ្យ ស្របតាម ច្បាប់ និង បទ ប្បញ្ញត្តិ ជា ធរមាន ដើម្បី រួម ចំណែក ជាមួយ ស្ថាប័ន មាន សមត្ថ កិច្ច និង អ្នក ប្រើ ប្រាស់ ។

ក្នុង ឱកាស នេះ លោក រដ្ឋមន្រ្តី ក៏ បាន លើក ទឹក ចិត្ត ដល់ អ្នក ប្រើប្រាស់ ឱ្យ ធ្វើ សេចក្តី រាយការណ៍ ពី ធុរជន ទាំង ឡាយ ណា ដែល ប្រព្រឹត្ត សកម្ម ភាព មិន សុចរិត ក្នុង ធុរកិច្ច មក កាន់ ក្រសួង ពាណិជ្ជ កម្ម ឬ គណៈ កម្មាធិការ ជាតិ ការ ពារ អ្នក ប្រើប្រាស់ តាម រយៈ អគ្គ នាយក ដ្ឋាន ការពារ អ្នក ប្រើប្រាស់ កិច្ច ការ ប្រកួត ប្រជែង និង បង្ក្រាប ការ ក្លែង បន្លំ (ក.ប.ប.) ដើម្បី ស្វែង រក ដំណោះ ស្រាយ បញ្ហា រួម គ្នា ឱ្យ បាន ទាន់ ពេល វេលា។

លោក ថា៖ «ការ ការពារ អ្នក ប្រើ ប្រាស់ ប្រកប ដោយ ប្រសិទ្ធ ភាពតម្រូវ ឱ្យ អាជីវកម្ម ទទួល បាន ការ ជូន ដំណឹង អំពី កាតព្វ កិច្ច របស់ ខ្លួន ចំពោះ អ្នក ប្រើប្រាស់ និង ចៀស វាង សកម្ម ភាព ណាមួយ ដែល អាច ភូត កុហក ពង្វាង ការពិត ឬ ធ្វើ ឱ្យ ខូច ប្រយោជន៍ ដល់ អ្នក ប្រើប្រាស់ ទាំង ក្នុង ប្រតិបត្តិការ ជា ទម្លាប់ ប្រពៃណី ឬ ក្នុង ពាណិជ្ជ កម្ម អេឡិច ត្រូនិក ។ ការ ការ ពារ ផល ប្រយោជន៍ និង សិទ្ធិ របស់ អ្នក ប្រើប្រាស់ មិន គួរ ត្រូវ បាន ចាត់ ទុក ថា ជាឧ បសគ្គ ដល់ អាជីវ កម្ម ឡើយ។ ផ្ទុយ ទៅ វិញ អាជីវកម្ម ដែល លក់ ផលិត ផល ឬ សេវា កម្ម ទៀង ត្រង់ និង បម្រើ អតិថិជន របស់ ពួក គេ ដោយ ស្មើ ភាព»។

លោក គិត ម៉េង ប្រធាន សភា ពាណិជ្ជ កម្ម កម្ពុជា ដែល ចូល រួម សិក្ខា សាលា នេះបាន លើក ឡើងថា ច្បាប់ នេះ នឹង ជួយ បញ្ជ្រាប ការ យល់ ដឹង និង ការ ពារ ដល់ ធុរជន អ្នក ប្រើប្រាស់នៅ ក្នុង ប្រទេស កម្ពុជា ក្នុងអំឡុង ពេល ដែល កម្ពុជា នឹង ធ្វើ ជា ប្រធាន អាស៊ាន នៅ ឆ្នាំ ក្រោយ។

លោកថាតាម រយៈច្បាប់នេះ កម្ពុជា និង ប្រទេស ជា សមាជិក អាស៊ាន និង សកល លោកនឹង មាន ការ ទំនាក់ ទំនង គ្នាដើម្បី បង្កើន ការ ទាក់ ទាញ អ្នក វិនិយោគ ធុរជន ជាតិ -អន្តរជាតិមក ធ្វើ ធុរកិច្ច និង វិនិយោគ ក្នុងប្រទេស កម្ពុជា »។

លោក Frank Jattke ប្រធាន ក្រុម ការងារ អាស៊ាននៃ GIZ ប្រចាំ កម្ពុជា បាន លើក ឡើង ថា ការ ធ្វើ ធុរកិច្ច ប្រកប ដោយ សុចរិត យុត្តិ ធម៌ ដែល ជា កត្តា សំខាន់ ដើម្បី ជំរុញ ភាព ជោគ ជ័យ ក្នុង ធុរកិច្ច ដោយ សារ ក្រុម ហ៊ុន ដែល ទទួល បាន ការ ពេញ ចិត្ត ពេញ ថ្លើម ពី សំណាក់ អតិថិជន ឬ អ្នក ប្រើប្រាស់ អាច ពង្រីក មូល ដ្ឋាន អតិថិជន របស់ ខ្លួន បាន កាន់ តែ ទូលំ ទូលាយ ។

លោកថា៖ «ក្រម សីលធម៌ នេះ ត្រូវ បាន គេ រំពឹង ថា នឹង ត្រូវ យក ទៅ ផ្សព្វ ផ្សាយ នៅ ទូទាំង ប្រទេស ជា សមាជិក អាស៊ាន ទាំង អស់ ហើយ វា ក៏ ជា ផ្នែក មួយ នៃ កិច្ច ខិត ខំ ប្រឹង ប្រែង ស្តារ ប្រទេស ឡើង វិញ ក្រោយ ពី វិបត្តិ នៃ ជំងឺ កូវីដ ១៩ »។

ច្បាប់ ស្តីពី កិច្ច ការពារ អ្នក ប្រើប្រាស់ ត្រូវបាន ប្រកាស ឱ្យ ប្រើ កាល ពី ថ្ងៃ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។ ច្បាប់ ស្តី ពី កិច្ច ការពារ អ្នក ប្រើ ប្រាស់ មាន ១១ ជំពូក និង ៥១ មាត្រា មាន គោល បំណង ធានា ការពារ អ្នក ប្រើ ប្រាស់ និង លើក កម្ពស់ ការ ប្រកួត ប្រជែង ដោយ សុចរិត ៕

អត្ថបទគួរចាប់អារម្មណ៍