
សណ្ឋាគារ Pan Pacific នៅក្នុងប្រទេសចិន។ រូបថត សហការី
ភ្នំពេញៈ ក្រុមហ៊ុន Pan Pacific Hotels Group (PPHG) ដែលជាសមាជិក UOL Group Limited ចុះបញ្ជីនៅសិង្ហបុរីមានផែនការបើកដំណើរការអចលនទ្រព្យថ្មីនៅកម្ពុជានៅត្រឹមឆ្នាំ ២០២៤ ក្នុងគោលបំណងដើម្បីពង្រីកផ្នែកសេវាកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់។
PPHG នឹងចូលមកក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា «Pan Pacific Phnom Penh» និងចូលទៅក្នុងទីក្រុងដ៏ល្បីល្បាញនៃបេតិកភណ្ឌពិភពលោកប្រាសាទអង្គរវត្តនៃអង្គការ យូណេស្កូ ជាមួយនឹង «Parkroyal Siem Reap»។
សណ្ឋាគារ Pan Pacific Phnom Penh នឹងមានបន្ទប់ចំនួន ២១២ បន្ទប់ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីព្រះនរោត្តម។ ចំណែកឯ Parkroyal Siem Reap មាន ១៣០ បន្ទប់នឹងត្រូវធ្វើដំណើររយៈពេល ១០ នាទីពីខ្លោងទ្វារប្រាសាទអង្គរវត្ត។
PPHG គ្រោងនឹងបើកដំណើរការអចលនទ្រព្យថ្មីចំនួន ១៣ នៅទូទាំងទីក្រុងសំខាន់ទាំង ១០ រួមមានទីក្រុងឡុងដ៍ ប្រទេសអង់គ្លេង ទីក្រុងហាណូយ ប្រទេសវៀតណាម និងទីក្រុងភ្នំពេញរបស់កម្ពុជានៅត្រឹមឆ្នាំ ២០២៤ ។
នៅត្រីមាសទី ៤ ឆ្នាំ ២០២២ PPHG គ្រោងនឹងបើកសណ្ឋាគារ Pan Pacific Orchard ត្រូវបានគេដាក់ឈ្មោះថា « សណ្ឋាគារគ្មានកាកសំណល់ដំបូងរបស់សិង្ហបុរី ឬក៏ “Singapore’s first zero-waste hotel”។
អចលនទ្រព្យនេះនឹងមានស្លឹកឈើគ្របដណ្តប់ជាង ៣០០ ភាគរយនៃផ្ទៃដីសណ្ឋាគារជាមួយសួនច្បារមេឃ (sky gardens) ចំនួន ៤។
សណ្ឋាគារដែលមានបន្ទប់ចំនួន ៣៥០ នេះនឹងប្រើប្រព័ន្ធប្រមូលទឹកភ្លៀងប្រព័ន្ធទឹកដែលអាចកែច្នៃឡើងវិញបាននិងម៉ាស៊ីនបំលែងកាកសំណល់អាហារទៅជាទឹកសារធាតុចិញ្ចឹមសម្រាប់សួនច្បារ sky gardens របស់សណ្ឋាគារ។
នៅឆ្នាំ ២០២២ Parkroyal Serviced Suites Hanoi ក៏នឹងបើកដំណើរការនៅតំបន់ Westlake ដែលមានបន្ទប់ចំនួន ១២៦ ដែលមានទេសភាពបឹងដ៏ស្រស់ស្អាត៕