The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ប្រកាស​គាំទ្រ​តៃវ៉ាន់​ចូលជាសមាជិក CPTPP និង​ជំរុញ​ចិន​ឈប់​ដាក់សម្ពាធ​លើ​តៃវ៉ាន់​




អាមេរិក​ប្រកាស​គាំទ្រ​តៃវ៉ាន់​ចូលជាសមាជិក CPTPP និង​ជំរុញ​ចិន​ឈប់​ដាក់សម្ពាធ​លើ​តៃវ៉ាន់​

Content image - Phnom Penh Post
រូបភាព​​បង្ហាញ​ពី​ទង់ជាតិ​តៃវ៉ាន់​នៅមុខ​ប្រវិបត្តិប្រធានាធិបតេយ្យ​របស់តៃ​វ៉ាន់។ AFP

អាមេរិក​ប្រកាស​គាំទ្រ​តៃវ៉ាន់​ចូលជាសមាជិក CPTPP និង​ជំរុញ​ចិន​ឈប់​ដាក់សម្ពាធ​លើ​តៃវ៉ាន់​

ទីកុ្រង​វ៉ាស៊ីនតោនៈ សហរដ្ឋអាមេរិក​​​​កាល​ពី​ថ្ងៃ​សុក្រ​​ បាន​កោត​សរសើរ​​ការដាក់​ពាក្យ​​​របស់​តៃ​វ៉ាន់​​ជា​បេក្ខ​ភាព​​​ចូលរួម​​​កិច្ច​ព្រម​ព្រៀង​​​​​ពាណិជ្ជកម្ម​​​​អន្តរប៉ាស៊ីហ្វិក ​​​និង​បាន​រិះគន់​​​​ទីក្រុង​ប៉េកាំង​​​ចំពោះ​ការ​​បង្កើន​ការ​លុក​លុយ​យន្តហោះ​នៅ​ក្បែរ​កោះ​នេះ។​

​​តៃវ៉ាន់​​ ដែល​ជា​ដែន​កោះ​ប្រជាធិបតេយ្យ​​គ្រប់គ្រង់​ដោយខ្លួន​ឯង​​ដែល​ទាម​ទារ​​ដោយ​​ទីក្រុង​ប៉េកាំង​​​​ ​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​​​​កន្លងទៅ​ បាន​​​​ស្វែង​​រក​​ចូលរួម​​​កិច្ច​ព្រម​ព្រៀង​​​គ្រប់ជ្រុង​ជ្រោយ​​និង​រីកចម្រើន​​​សម្រាប់​ភាព​ជាដៃគូ​​​អន្តរប៉ាស៊ីហ្វិក​ (CPTPP) ​បន្ទាប់​ពី​​រយៈពេល​ច្រើន​ឆ្នាំ​នៃ​​ការ​បញ្ចុះ​បញ្ចូល​​​តាម​​ពី​ក្រោយ​ការ​ដាក់​ពាក្យ​​របស់​ចិន​​កុម្មុយនីស​​​សម្រាប់​សមាជិក​ភាព​។

​​កតិកា​សញ្ញា​ពាណិជ្ជ​កម្ម​ដ៏ធំ​នេះ​គឺជាអ្នកបន្ត​វេន​ពី​ភាព​ជាដៃ​គូ​អន្តរ​ប៉ា​ស៊ីហ្វិក​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​រហូត​ដល់​អតីត​ប្រធានា​ធិបតី ​ដូណាល់ ​ត្រាំ​ ដក​ខ្លួន​នៅ​ឆ្នាំ ​២០១៧ ដោយ​ហៅវា​ថា​មិនល្អ​។

រដ្ឋបាល​លោក​​ប្រធានាធិបតី​​ ចូ បៃដិន ​ដែល​ជិតស្និទ្ធ​ទៅ​នឹង​អ្នករៀប​ចំ​ បាន​ធ្វើឲ្យ​ប្រាកដ​ថា ខ្លួន​​មិន​រុសរាន់​​ដើម្បី​ចូលរួម​​​ ហើយក្រសួងពាណិជ្ជកម្ម​អាមេរិក​ទទួលស្កាល់​ថា ​ខ្លួន​មិន​​បាន​និយាយ​ជាផ្លូវការ​​​នៅ​ក្នុង​ពាក្យសុំ​របស់​​ចិន​ឬ​តៃ​វ៉ាន់​នោះទេ។

​Ned Price អ្នក​នាំ​ពាក្យ​​​ក្រសួងពាណិជ្ជកម្ម​អាមេរិក បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «​នោះ​បាន​និយាយថា យើង​​រំពឹង​ថា​​​ កំណត់ត្រា​របស់​តៃវ៉ាន់​ជា​សមាជិក​ប្រកប​ដោយ​ការទទួល​ខុស​​ត្រូវ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និង​ការ​ប្រកាន់​យក​នូវ​តម្លៃ​ប្រជាធិបតេយ្យ​ដ៏រឹង​មាំ​របស់​តៃវ៉ាន់​ នឹង​នាំ​ឱ្យ​មាន​ការវាយ​តម្លៃ​របស់​ភាគី CPTPP អំពី​តៃវ៉ាន់​ថា​ជាបេក្ខជន​សក្តានុពល​ក្នុង​ការ​ចូល​ជា​សមាជិក»។

លោកបាន​និយាយថា៖ «​​​យើង​​ជំរុញ​​ឲ្យ​​ទីក្រុងប៉េកាំង​​​ឈប់​ដាក់​សម្ពាធ​​យោធា ​ការទូត ​និង​សេដ្ឋកិច្ច​​ប្រឆាំ​ង​តៃវ៉ាន់​ និង​​​ជំនួស​មកវិញ​នូវ​​កិច្ច​ពិភាក្សា​​ប្រកប​ដោយ​អត្ថន័យ​​​ជាមួយ​​តៃវ៉ាន់»។

​​តៃ​វ៉ាន​បាន​និយាយ​ថា យន្តហោះ​​ ២៤ ​គ្រឿង​​របស់​ចិន​​​រួម​ទាំង​យន្តហោះ​ចម្បាំង​​ ១៨ ​គ្រឿង ​​និង​​យន្ត​​ហោះ​​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​​​ ២​ គ្រឿង​​​ បាន​ហោះ​​ឆ្លង​កាត់​ចូល​​តំបន់​​ដែនការ​ពារ​​អាកាស​​​របស់​តៃ​វ៉ាន់​នៅថ្ងៃ​ដែល​ខ្លួន​ប្រកាស​​​ចូលជាសមាជិក៕ AFP/RR

អត្ថបទគួរចាប់អារម្មណ៍