The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ក្រុង​ហាណូយ​ជំរុញ​ការអនុវត្ត​បច្ចេកវិទ្យា​ក្នុង​កម្មវិធី «​ឃុំ​ ១ ផលិតផល​ ១»




អាជ្ញាធរ​ក្រុង​ហាណូយ​ជំរុញ​ការអនុវត្ត​បច្ចេកវិទ្យា​ក្នុង​កម្មវិធី «​ឃុំ​ ១ ផលិតផល​ ១»

Content image - Phnom Penh Post
អាជ្ញាធរ​ក្រុង​ហាណូយ​លើកស្ទួយ​ផលិតផល​ក្នុងស្រុក​តាមរយៈ​កម្មវិធី OCOP​។ VNS

អាជ្ញាធរ​ក្រុង​ហាណូយ​ជំរុញ​ការអនុវត្ត​បច្ចេកវិទ្យា​ក្នុង​កម្មវិធី «​ឃុំ​ ១ ផលិតផល​ ១»

ទីក្រុងហាណូយៈ ក្រោម​កម្មវិធី «​ឃុំ​ ១ ផលិតផល​ ១ (OCOP)» ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជា​គន្លឹះ​សំខាន់​ចំពោះ​ភាពប្រសើរឡើង​ទាំង​គុណភាព​ផលិតផល​ និង​ប្រសិទ្ធភាព​ផលិតកម្ម​។ នេះ​បើ​យោងតាម​គណៈកម្មាធិការ​ប្រជាជន​នៃ​ទីក្រុង​ហាណូយ ដែល​បានរៀបចំ​លើកស្ទួយ​ការផ្សព្វផ្សាយ​តាម​បច្ចេកវិទ្យា​។

ទំនិញ​ដែល​ដាក់លក់​តាម​កម្មវិធី OCOP ត្រូវតែ​ជា​ផលិតផល​ដែល​ដាំដុះ និង​ផលិត​នៅតាម​តំបន់​ផ្សេងៗ​គ្នា ជាពិសេស​អាហារ​ដែល​មាន​ប្រភពពី​តំបន់​ជាក់លាក់​។

ក្នុង​រយៈពេល​ថ្មីៗ​នេះ អាជីវកម្ម OCOP ក្នុង​ទីក្រុង​ហាណូយ​បាន​ប្រឹងប្រែង​វិនិយោគ​បច្ចេកវិទ្យា​ក្នុង​ផលិតកម្ម ដែល​ជួយ​ធ្វើឱ្យ​ស្តង់ដារ​ផលិតផល​ប្រសើរឡើង និង​បង្កើន​គុណភាព​ផលិតផល ក្រោម​កម្មវិធី OCOP​។

ផលិតផល​ ៤៧ ​មុខ​ពី​ស្រុក Ba Vì ត្រូវបាន​វាយតម្លៃ​ និង​ទទួលបាន​ចំណាត់​ថ្នាក់ខ្ពស់​ក្នុង​កម្មវិធី OCOP​។ ក្នុងចំណោម​ផលិតផល​ទាំងនោះ ផលិតផល​ ៣៤ ​មុខ ទទួលបាន​ចំណាត់ថ្នាក់​ផ្កាយ​ ៤ ជា​ផលិតផល​មាន​គុណភាព ដូចជា ផលិតផល​ទឹកដោះគោ សាច់ក្រក និង​ផលិតផល​អាហារ​បួស​ជាដើម​។ អាជីវកម្ម​នៅក្នុង​ស្រុក​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការបង្កាត់​ពូជ​ និង​កែច្នៃ​។

លោកស្រី Nguyen Thi Mai អគ្គនាយក​នៃ​ក្រុមហ៊ុន​កសិដ្ឋាន​ទឹកដោះគោ Ba Vì បាន​និយាយថា ក្រុមហ៊ុន​របស់​លោកស្រី​បាន​ធ្វើ​ការងារ​ជាមួយ​គ្រួសារ​កសិករ​ចិញ្ចឹម​គោ​ ២០ ក្នុងស្រុក Ba Vì​។ ដើម្បី​ធានា​គុណភាព​ទឹកដោះគោ ក្រុមហ៊ុន​ និង​កសិករ​ចិញ្ចឹម​គោ​យក​ទឹកដោះ គោ​បាន​បង្កើត​ប្រព័ន្ធ​អនាម័យ​បំពាក់​ដោយ​ប្រព័ន្ធ​យក​ទឹកដោះគោ​ស្វ័យប្រវត្តិ​។

ក្រុមហ៊ុន​ក៏បាន​វិនិយោគ​ប្រព័ន្ធ​ផលិតកម្ម​ឈានមុខ ដើម្បី​ធានា​ផលិតផល​ទឹកដោះគោ​គុណភាព​ខ្ពស់​។ ជា​លទ្ធផល​ ១០ ​ក្នុង​ចំណោម​ ២០ ​ប្រភេទ ត្រូវបាន​ទទួលស្គាល់​ជា​ផលិតផល​មាន​គុណភាព​ខ្ពស់​ដោយ​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ​។ ផលិតផល​ទឹកដោះគោ​របស់​ក្រុមហ៊ុន ត្រូវ​បាន​លក់​ក្នុង​ទីក្រុង​ហាណូយ ព្រមទាំង​ខេត្ត​ជិតខាង​ផងដែរ​៕ VNS-ANN/RR

អត្ថបទគួរចាប់អារម្មណ៍