The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​ប្រេងឆៅ Brent ​ហក់​ឡើង​លើស​ ៨០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃ​អង្គារ៍




តម្លៃ​ប្រេងឆៅ Brent ​ហក់​ឡើង​លើស​ ៨០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃ​អង្គារ៍

Content image - Phnom Penh Post
កន្លែង​សន្និធិ​ប្រេង​របស់​អាមេរិក​នៅ​តំបន់ Cushing រដ្ឋ Oklahoma សហរដ្ឋអាមេរិក​។ AFP

តម្លៃ​ប្រេងឆៅ Brent ​ហក់​ឡើង​លើស​ ៨០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃ​អង្គារ៍

ទីក្រុងហុងកុងៈ តម្លៃ​ប្រេងឆៅ​ម៉ាក Brent ដែល​ប្រើប្រាស់​នៅ​តំបន់​អឺរ៉ុប​នៅ​ថ្ងៃ​អង្គារ៍​បាន​ហក់​ឡើង​ខ្ពស់​ជាង​ ៨០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ លើ​ការរំពឹង​សម្រាប់​តម្រូវការ​កើនឡើង និង​ក្តីកង្វល់​អំពី​ការផ្គត់ផ្គង់ ពេល​ពិភពលោក​ងើបឡើង​យឺតៗ​ពី​វិបត្តិ​ជំងឺ​រីករាលដាល​។

ជាមួយ​ការផ្តល់​ការចាក់​វ៉ាក់សាំង​ និង​ការបន្ធួរបន្ថយ​ការបិទខ្ទប់​នៅ​ឆ្នាំនេះ ការប្រជែង​តម្រូវការ​សម្រាប់​មាស​ខ្មៅ (​ប្រេង​) បាន​កើនឡើង ខណៈ​ការធ្លាក់ចុះ​ថាមពល​នៅ​អឌ្ឍគោល​ខាងជើង​បាន​បណ្តាល​ឲ្យ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ ៧ ​ឆ្នាំ​ ដែល​នាំឱ្យ​មាន​ឥទ្ធិពល​លើ​ទីផ្សារ​ប្រេង​។

នៅពេល​ជាមួយ​គ្នា​នោះ ការសន្និធិ​ប្រេងឆៅ​បាន​ធ្លាក់ចុះ ខណៈ​ការបង្កើន​ទិន្នផល​ដោយ​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង OPEC និង​ប្រទេស​ផលិត​ប្រេង​សំខាន់ៗ​ផ្សេងទៀត​រួមទាំង​រុស្ស៊ី មិនអាច​ទប់ទល់​នឹង​ការកើនឡើង​នៃ​ថ្លៃទំនិញ​នោះទេ​។

តម្លៃ​ប្រេង​ម៉ាក Brent ​ហក់​ឡើង​ ០,៩ ​ភាគរយ​ក្នុងពេល​ជួញដូរ​ក្នុង​ទីផ្សារ​អាស៊ី​នៅវេលា​ព្រឹក ដល់​តម្លៃ​ ៨០,២៤ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល ដែលជា​កម្រិត​ខ្ពស់បំផុត​របស់ខ្លួន​ចាប់តាំងពី​ខែតុលា​ឆ្នាំ​ ២០១៨ ប្រេងឆៅ​ម៉ាក WTI របស់​អាមេរិក​ទទួល​កំណើន​ ០,៩ ​ភាគរយ​ដល់​តម្លៃ​ ៧៦,០៧ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។

ភាពប្រសើរ​ឡើង​បាន​កើតមានឡើង​សូម្បី​ដោយសារ​ការងើប​ឡើងវិញ​សេដ្ឋកិច្ច​សកល​បង្ហាញ​សញ្ញា​នៃ​ការយឺតយ៉ាវ​ ដោយសារ​បញ្ហា​ច្រវ៉ាក់​ផ្គត់ផ្គង់​ និង​ក្តី​ព្រួយបារម្ភ​អំពី​វីរុស​បំប្លែង​ថ្មី Delta ដែល​នាំឲ្យ​កើនឡើង​ការឆ្លង​ក្នុងប្រទេស​ជាច្រើន​។

តម្លៃ​ប្រេង​ក៏​ហក់​ឡើង​ពី​ពេលវេលា​ដ៏ខ្មៅ​ងងឹត​កាលពី​ដើម​ឆ្នាំមុន ពេលដែល​ការបិទខ្ទប់​កើតមានឡើង​នៅ​ជុំវិញ​ពិភពលោក​នាំឲ្យ​ប៉ះពាល់​ដល់​តម្រូវការ និង​ឃើញ​តម្លៃ​ប្រេង Brent ធ្លាក់ចុះ​ទាប​ដល់​ ១៦ ​ដុល្លារ​ និង​ប្រេង WTI ធ្លាក់​ក្រោម​តម្លៃ​ផលិតកម្ម​៕ RR

អត្ថបទគួរចាប់អារម្មណ៍