ទីក្រុងប៉េកាំងៈ ធនាគារ Goldman achs នៅ​ថ្ងៃ​អង្គារ​បាន​បន្ទាប​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​ខ្លួន​ សម្រាប់​ប្រទេស​ចិន​ដោយសារ​ការដាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​ប្រទេស​បាន​បំផ្លាញ​ផ្ទះ​រាប់លាន​ខ្នង​ និង​បញ្ឈប់​ការផលិត​នៅតាម​រោងចក្រ​រួមទាំង​ការផ្គត់ផ្គង់​ខ្លះ​ដល់ Apple និង​ Tesla ។

យ៉ាងហោចណាស់​ខេត្ត​ និង​តំបន់​នានា​ទាំងអស់​ ១៧ ដែលមាន​ប្រហែល​ ៦៦ ​ភាគរយ​នៃ​ការប្រើប្រាស់​សរុប​ទូទាំង​ប្រទេស​បាន​ប្រកាស​ពី​ការកាត់ផ្តាច់​ភ្លើង​ក្នុង​ខែ​ថ្មីៗ​នេះ ភាគច្រើន​នៅ​តំបន់​ប្រមូលផ្តុំ​ឧស្សាហកម្ម​ធនធ្ងន់​។ នេះ​បើតាម​ការអង្កេត​តាមដាន​របស់ Bloomberg​។

ជិត​ ៦០ ​ភាគរយ​នៃ​សេដ្ឋកិច្ច​ចិន​ត្រូវបាន​ដំណើរការ​ដោយ​ថាមពល​ធ្យូងថ្ម ប៉ុន្តែ​ការផ្គត់ផ្គង់​ធ្យូងថ្ម​ត្រូវបាន​រំខាន​ ដោយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ដាក់​ក្រោម​សម្ពាធ​បញ្ចេញ​ឧស្ម័ន​តឹងរ៉ឹង​ និង​ការធ្លាក់ចុះ​នៃ​ការនាំចូល​ធ្យូងថ្ម ចំពេល​មាន​ភាពតានតឹង​ពាណិជ្ជកម្ម​ជាមួយ​អូស្ត្រាលី​។

កាលពី​ដើមខែ​នេះ តម្លៃ​ធ្យូងថ្ម​បាន​ឡើង​ដល់​កម្រិត​ខ្ពស់បំផុត ជាមួយ​ការរឹតត្បិត​ដាក់​លើ​អាជីវកម្ម និង​លំនៅឋាន ចំពេល​មាន​ការធ្លាក់ចុះ​ការផ្គត់ផ្គង់​។

ទោះបី​យ៉ាងណា តម្រូវការ​ថាមពល​របស់​ចិន​ក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំនេះ​លើស​កម្រិត​មុន​ការរីករាលដាល​ជំងឺ​ទៅទៀត​។ នេះ​បើ​យោងតាម​រដ្ឋបាល​ថាមពល​ជាតិ​។

ធនាគារ Goldman Sachs បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ៍​ថា ខ្លួន​រំពឹងថា កំណើន​សេដ្ឋកិច្ច​ចិន​នឹង​ធ្លាក់​ចុះមក​នៅត្រឹម​ ៧,៨ ​ភាគយ​ពី​ចំនួន​ ៨,២ ​ភាគរយ​ដែល​បាន​ព្យាករ​កន្លង​មក ដោយ​បាន​លើកឡើង​ពី​ការកាត់ផ្តាច់​ថាមពល​អគ្គិសនី នៅតាម​ឧស្សាហកម្ម​ធនធ្ងន់ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ផលិតកម្ម ដែល​ធ្វើឲ្យ​មាន​សម្ពាធ​ធ្លាក់ចុះ​។

នេះ​ជា​ធនាគារ​ទី​ ២ ​ដែល​ទម្លាក់​ការព្យាករ​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​។

អ្នកវិភាគ​នៅ​ក្រុមហ៊ុន Nomura បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចំនួន​រោងចក្រ​កាន់តែច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​ ដោយសារ​អំណាច​របស់​រដ្ឋាភិបាល​ត្រូវបំពេញ​គោលដៅ​នៃ​ការបំភាយ​កាបូន ឬក៏​តម្លៃ​កើនឡើង​ និង​ការខ្វះខាត​ធ្យូងថ្ម​។

Nomura បាន​កាត់​ការព្យាករ​កំណើន GDP ប្រចាំឆ្នាំ​ចិន​ដល់​ចំនួន​ ៧,៧ ​ភាគរយ​៕ RR