ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ក់ថា ក្រុម​នាវិក​នៃ​នាវា MT Strovolos​ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​អំពី​ការ​លួច​ប្រេងកាត​នៅលើ​នាវា​ចំនួន ២៩៥ ០០០​ បារ៉ែល​ គឺជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

​កាលពី​ថ្ងៃទី​ ២៥ ​ខែសីហា កង​នាវា​ប្រទេស​ឥណ្ឌូនេស៊ី បានឱ្យដឹងថា ខ្លួន​បាន​ចាប់​នាវា​ដឹក​ប្រេង ប្រធាន​ក្រុម​នាវា ជា​ជនជាតិ​បង់​ក្លា​ដែ​ស និង​សមាជិក​នាវិក ​១៨​ នាក់​ផ្សេងទៀត​។ កង​នាវា​ប្រទេស​ឥណ្ឌូនេស៊ី។ អាជ្ញាធរ​នាវាចរ​បាន​ឱ្យដឹងថា​ នាវា​ដឹក​ប្រេង​មួយ​នេះ ផ្ទុក​ប្រេង​ចំនួន ​២៩៧ ៦៨៦ ៥១៨ ​បារ៉ែល (​ជិត​ ៤៧,៣៣ ​លាន​លីត្រ​) ហើយ​ធ្វើដំណើរ​ចេញពី​ប្រទេស​ថៃ ទៅកាន់​កោះ​Batam​។​

​យោងតាម​សេចក្ដី​ជួន​ដំណឹង​ដោយ​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃទី​ ៣០ ​ខែកញ្ញា «​រាជរដ្ឋាភិបាល​កម្ពុជា បានឃើញ​ព័ត៌មាន និងការអះអាង​មិន​ពិត​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​លើ​ប្រេងកាត​ក្នុង​សេចក្តីថ្លែងការណ៍​មួយចំនួន​របស់​ម្ចាស់​នាវា និង​អ្នកគ្រប់គ្រង​នាវា MT Strovolos ដែល​ចាំបាច់​ត្រូវ​កែតម្រូវ​។ ប្រេងកាត​ទាំងអស់ គឺជា​ទ្រព្យសម្បត្តិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​គ្រប់ពេលវេលា​ទាំងអស់​។ ការ​លួច ឬការរំលោភបំពាន​កម្ម​សិទ្ធិ​លើ​ប្រេងកាត​ដោយ​ម្ចាស់​នាវា អ្នកគ្រប់គ្រង និង​ក្រុម​នាវិក​នៃ​នាវា MT Strovolos និង​បក្ខពួក​របស់គេ គឺជា​បទល្មើស​ក្រោម​ច្បាប់​កម្ពុជា​»៕​