​ពិតណាស់ ការផ្តល់សេវា​អប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​ស្របតាម​ស្តង់ដារ​ជាតិ​ និង​អន្តរជាតិ​ គឺជា​កត្តា​ដ៏​សំខាន់ សម្រាប់​សាលារៀន ដែលមាន​ចក្ខុវិស័យ​ផ្តោតទៅលើ​ការបង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស​ដែល​បាន​នឹង​កំពុង​ក្រេប​យកចំណេះ​ដឹង​ ដើម្បី​ធ្វើជា​ទុន​សម្រាប់​ថ្ងៃ​អនាគត​។

​ក្រៅពី​ការយកចិត្តទុកដាក់​ប​ង្ហា​ត់​បង្រៀន​ពី​លោកគ្រូ អ្នកគ្រូ ដែលមាន​បទពិសោធ​បង្រៀន​យូរ​ឆ្នាំ និង​មាន​អាជ្ញាប័ណ្ណ​បង្រៀន​មកពី​សហរដ្ឋអាមេរិក អង់គ្លេស​ជាដើម ការផ្តល់​សម្ភារ ក៏ដូចជា​គ្រឿង​បរិក្ខារ​សិក្សា​ដែល​ទំនើប ស្របតាម​ស្តង់ដារ​អន្តរជាតិ ក៏​ជា​ចំណែក​មួយ​ក្នុង​ការធានា​ឱ្យ​សិស្សានុសិស្ស​ទទួលបាន​ទាំង​ចំណេះដឹង និង​ការអនុវត្ត​ផ្ទាល់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

​ជាក់ស្តែង​អគារសិក្សា​ថ្មី​របស់​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា ដែលមាន​ទីតាំង​នៅជាប់​ជាមួយ​ទីតាំង​អគារ​បច្ចុប្បន្ន​របស់​សាលា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ជា​សុផារ៉ា សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​សាងសង់ឡើង​ប្រកបដោយ​ទីធ្លា​ធំ​ទូលាយ មាន​ទំហំ​ប្រមាណ ៦ ០០០ ម៉ែត្រការ៉េ​ ព្រមទាំង​បាន​បំពាក់​នូវ​គ្រឿង​បរិក្ខារ​ទំនើបៗ ប្រកបទៅដោយ​គុណភាព​ស្តង់ដារ​អន្តរជាតិ​។

នៅតាម​ថ្នាក់រៀន សាល​មហោស្រព បន្ទប់​ប្រជុំ បណ្ណាល័យ និង​អាហារ​ដ្ឋា​ន​ត្រូវ​បានរៀបចំ​យ៉ាង​ហ្មត់ចត់ ប្រកបដោយ​ការ​រចនា និង​តុបតែង​យ៉ាង​សម្រិតសម្រាំង ល្អ​ប្រណីត​ដើម្បី​ស្វាគមន៍​សិស្សានុសិស្ស​ត្រឡប់មក​សិក្សា​ដោយផ្ទាល់​នៅ​សាលា ក៏ដូចជា​ត្រៀម​ក្នុងការ​ទទួល​នូវ​ការវាយតម្លៃ​គុណភាព​អប់រំ​ស្តង់ដារ​កម្រិត​អន្តរជាតិ​ពី​ស្ថាប័ន​កំពូល​ទាំងពីរ​លើ​ពិភពលោក​ WASC និង CIS​។​

​ថ្មីៗ​នេះ សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា បាន​ស្វាគមន៍​សិស្សានុសិស្ស​ឱ្យចូល​មក​សិក្សា​ក្នុង​អគារសិក្សា​ថ្មីដ៏​ធំ​ទូលាយ និង​ទំនើប បន្ទាប់ពី​មានការ​អនុញ្ញាតឱ្យ​សិស្សានុសិស្ស​កម្រិត​មធ្យម​សិក្សា អាច​ត្រលប់មក​សិក្សា​ដោយផ្ទាល់​ក្នុង​សាលា​វិញ​បាន​៕

​ដើម្បី​ជ្រាប​ជា​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖

• ហ្វេ​ស​បុក​ផេ​ក​៖ Westview Cambodian International School https://www.facebook.com/westviewcambodian

• លេខ​ទូរស័ព្ទ​៖ ០៩៥ ២២២ ៩៩៣ ឬ ០៩៥ ៦៦៦ ៩៩៣​