ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និង ធនាគារ ហត្ថា កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​តុលា បាន​ចុះ​ហត្ថលេខា​បន្ត​ភាព​ជា​ដៃគូ​អាជីវកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត ដើម្បី​បន្ត​ភាព​ជា​ដៃគូ និង​ការ​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា ក្នុង​ការ​ផ្តល់​ជូន​ការការពារ​ហិរញ្ញ​វត្ថុ​របស់​គ្រួសារ​កម្ពុជា។ តាម​រយៈភាព​ជា​ដៃគូ​ដ៏​រឹងមាំ​នេះ បុគ្គលិក​ផ្នែក​លក់​ធានា​រ៉ាប់រង​របស់​ក្រុមហ៊ុន សុវណ្ណា​ភូមិ ឡាយហ្វ៍ ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ផលិតផល​ធានា​រ៉ាប់រង​អាយុ​ជីវិត ជូន​ដល់​អតិថិជន​របស់ ធនាគារ ហត្ថា ដើម្បី​ឱ្យ​ពួក​គាត់​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ ចំពោះ​ការ​ការពារ​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន និង​ហិរញ្ញ​វត្ថុ​គ្រួសារ​របស់​ពួកគាត់។ ភាព​ជា​ដៃគូ​អាជីវកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​ជាមួយ ធនាគារ ហត្ថា ចាប់​ពី​ខែ​មេសា ឆ្នាំ ២០១៨ បាន​ផ្តល់​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ដល់ សុវណ្ណាភូមិ ឡាយហ្វ៍ ដែល​យើង​ទទួល​បាន​អត្រា​កំណើន​សមាស​ប្រចាំ​ឆ្នាំ (Compound Annual Growth Rate) ប្រមាណ ៦០% ក្នុង​រយៈពេល ៣ឆ្នាំ ចុង​ក្រោយ​នេះ។

លោក Loke Kah Meng អគ្គនាយក​របស់​ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បាន​មាន​ប្រសាសន៍​ថា៖ «យើង​ពិត​ជា​មាន​សេចក្តី​សោមន្ស​ក្រៃលែង ក្នុង​ការ​បន្ត​ភាព​ជា​គូ​ជាមួយ ធនាគារ ហត្ថា។ ភាព​ជា​ដៃគូ​នេះ ផ្តល់​ឱកាស​ឱ្យ​យើង​បន្ត​ការពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​របស់ ធនាគារ ហត្ថា តាម​រយៈសេវា​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​បំផុត និង​ហិរញ្ញ​វត្ថុ​រឹងមាំ។ ឆ្នាំ​នេះ​ជា​គម្រប់​ខួប​រយៈពេល ៥​ឆ្នាំ ដែល​ក្រុមហ៊ុន​យើង​បាន​ប្រតិបត្តិការ​នៅ​កម្ពុជា។ យើង​បាន​ផ្តល់​ការ​ការពារ​ជូន​ប្រជាជន​កម្ពុជា​ជាង ១២ ម៉ឺន​នាក់ (គិត​ត្រឹម​ខែ​តុលា ឆ្នាំ ២០២១) ដែល​មាន​ទឹក​ប្រាក់​ធានា សរុប​ជាង ១,៤ ពាន់​លាន ដុល្លារ​អាមេរិក។ ជាមួយគ្នា​នេះ​ដែរ យើង​បាន​ទូទាត់​សំណង​សរុប ស្មើ​នឹង​ទឹក​ប្រាក់​ជាង ៣,៣​លាន​ដុល្លារ​អាមេរិក​ផងដែរ។

លោក​អគ្គនាយក បាន​បន្ថែម​ទៀត​ថា៖ «នៅ​ក្នុង​ឱកាស​ដ៏​រីករាយ​នេះ យើង​មាន​សេចក្តី​រំភើប​ក្នុង​ការ​ប្រកាស​លក់​ផលិត​ផល​ធានា​រ៉ាប់រង​អាយុ​ជីវិត​ថ្មី​មួយ ឈ្មោះ SMILE រីករាយ​សន្សំ សម្រាប់ ធនាគារ ហត្ថា ទូទាំង​ប្រទេស ព្រម​ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ពិសេស​ចំនួន ១០០ ដុល្លារ​អាមេរិក សម្រាប់​អតិថិជន ៣០០​នាក់​ដំបូង»។

ឧកញ៉ា ហួត អៀងតុង ប្រធាន​អគ្គនាយក​របស់ ធនាគារ ហត្ថា ក៏​មាន​ប្រសាសន៍​ផងដែរ​ថា៖ «ការ​បន្ត​ភាព​ជា​ដៃគូ​អាជីវកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​នេះ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ភាព​ជោគជ័យ​នៃ​ភាព​ជា​ដៃគូ និង​កិច្ចសហការ​របស់​ពួក​យើង ក្នុង​ការ​ផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ជូន​គ្រួសារ​កម្ពុជា។ ធនាគារ ហត្ថា មាន​បទ​ពិសោធជិត ៣០​ឆ្នាំ ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​មាន​ទ្រព្យ​សកម្ម សរុប​ប្រមាណ​ជាង ១,៨​ពាន់​លាន​ដុល្លារ​អាមេរិក និង​គណនី​អតិថិជន​ជិត ៥០ ម៉ឺន​នាក់ ទូទាំង​ប្រទេស។ ចក្ខុវិស័យ​របស់​យើង​គឺ​ក្លាយ​ជា​ធនាគារ​ដែល​ទទួល​បាន​ការ​កោត​សរសើរ​ខ្ពស់ និង​ជា​ជម្រើស ដែល​អតិថិជន​ពេញ​ចិត្ត តាម​រយៈ​បុគ្គលិក​ប្រកប​ដោយ​វិជ្ជាជីវៈ»។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៧​ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​កេរ្ត៍​ដំណែល​តាំង​ពី​ឆ្នាំ ១៩៩១។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ហិរញ្ញ​វត្ថុ​រឹងមាំ និង​ជា​ទី​ទុក​ចិត្ត ព្រម​ទាំង​ទទួល​បាន​ពាន​រង្វាន់ ៤ ឆ្នាំ​ជាប់ៗ​គ្នា ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត ដែល​រីក​ចម្រើន​លឿន​ជាង​គេ​នៅ​កម្ពុជា ឆ្នាំ ២០១៨ ២០១៩ ២០២០ និង ២០២១ ដែល​ផ្តល់​ដោយ The Global Banking and Finance Review ដែល​ជា​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស និង​ពាន​រង្វាន់​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត ដែល​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី​ជាង​គេ​នៅ​កម្ពុជា ឆ្នាំ ២០២១ នេះ ដែល​ផ្តល់​ដោយ International Business Magazine ដែល​ជា​ក្រុមហ៊ុន​មាន​ទី​ស្នាក់​ការ​កណ្តាល​នៅ​សហព័ន្ធ​អារ៉ាប់រួម។

1800 21 22 88 (ដោយឥតគិតថ្លៃ)

info@sovannaphumlife.com

www.sovannaphumlife.com

អំពី​ ធនាគារ ហត្ថា

ធនាគារ ហត្ថា គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ក្រុង​ស្រ៊ី ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាង​គេ​លំដាប់​ទី​៥ នៅ​ព្រះរាជាណាចក្រ​ថៃ និង​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញ​វត្ថុ​អន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែល​ជា​សម្ព័ន្ធ​ហិរញ្ញ​វត្ថុ​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ជប៉ុន ព្រម​ទាំង​ជា​សម្ព័ន្ធ​សេវា​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​លើ​សកល​លោក។

គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ២០២១ ធនាគារ ហត្ថា មាន​ការិយា​ល័យ​សាខា​សរុប​ចំនួន ១៧៧ ម៉ាស៊ីន​អេធីអឹម ចំនួន ១៣៧ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប ៨៦៦ លាន​ដុល្លារ​អាមេរិក ផលប័ត្រ​ឥណទាន​សរុប​ចំនួន ១,៥២៥ លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​បើក​គណនី​សរុប​ជាង ៤០០,០០០ គណនី។ ធនាគារ ហត្ថា បាន​ធ្វើ​ការ​ដំឡើង​ប្រព័ន្ធ​ធនាគារ​ស្នូល​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើត​នូវ​សេវា​ហិរញ្ញ​វត្ថុ​យ៉ាង​សម្បូរ​បែប​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន ជាមួយ​នឹង​សេវាកម្ម​ធនាគារ​បែប​ឌីជីថល ដែល​ជា​ដំណោះ​ស្រាយ​សេវា​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់។ ហើយ​នា​ពេល​ឆាប់ៗ​នេះ ធនាគារ ហត្ថា មាន​ផែន​ការ​ដាក់​ចេញ​នូវ​សេវាកម្ម​ធនាគារ​ជាច្រើន​ទៀត​ដើម្បី​បម្រើ​ដល់​អតិថិជន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

1800 21 22 22 (ដោយ​ឥត​គិតថ្លៃ)

info@hatthabank.com

www.hatthabank.com