ទីក្រុងញូវយ៉កៈ លោក Wayne Sosin នៃ​ក្រុមហ៊ុន Worksman Cycles បាន​និយាយថា​គាត់​បាន​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​ ដើម្បី​រក​វិធី​ផលិត​ និង​ចែកចាយ​កង់​របស់គាត់​។

លោក​បាននិង​កំពុង​ស្វែង​រកមើល​កុងតឺន័រ​ ដើម្បី​ដឹកជញ្ជូន​ទៅ​អារ៉ាប៊ីសាអូឌីត​អស់​រយៈពេល​ ៦ សប្តាហ៍​ចុងក្រោយ​នេះ រហូត​មក​ដល់​ពេលនេះ​រក​មិនបាន​នោះទេ​។

នោះ​មិន​និយាយ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​សំបក​កង់​របស់​គាត់ ដែល​រំពឹងថា​នឹងមាន​ការរង់ចាំ​ពេញ​មួយឆ្នាំ​។ តម្លៃ​នៃ​ការដឹកជញ្ជូន​កុងតឺន័រ​ពី​អាស៊ី​ទៅ​សហរដ្ឋអាមេរិក​ ដែល​បាន​កើនឡើង​ពី​ប្រហែល ៦ ០០០ ​ដុល្លារ​ទៅ ២៥ ០០០ ​ដុល្លារ​ ឬ​សូម្បី​ដល់​ ៣០ ០០០ ​ដុល្លារ​។

60-something ដែលជា​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​បាន​បង្កើត​កេរ្ដិ៍ឈ្មោះ​សម្រាប់​ខ្លួនឯង​ជាមួយ​ឧស្សាហកម្ម​ដឹកទំនិញ​ និង​កង់បី​បាន​និយាយថា​៖ «​យើង​មិន​ដោះស្រាយ​រឿងនេះ​ដោយ​ងាយស្រួល​នោះទេ​»​។

រវាង​ការបិទ​រោងចក្រ​ដោយសារ​តែ​មេរោគ​កូរ៉ូណា​ការផ្ទុះ​ឡើង​នៃ​តម្រូវការ​ផលិតផល​មួយចំនួន​ដូចជា​កង់​ និង​កុំព្យូទ័រ​ និង​កង្វះ​បុគ្គលិក​នៅ​ឃ្លាំង និង​ក្នុង​ឧស្សាហកម្ម​បើកបរ​រថយន្ត កូវីដ​បាន​រំខាន​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

ក្រុមហ៊ុន​ជាច្រើន​កំពុង​ប្រឹង​ជម្នះ​ ដើម្បី​ទទួលបាន​ការផ្គត់ផ្គង់​។ ហើយ​មហន្តរាយ​ពហុជាតិ​ទូទាំង​ពិភពលោក​មិនត្រូវ​បាន​គេ​ដាក់​ដោយឡែក​នោះទេ​។

ក្រុមហ៊ុន Nike បាន​ព្រមាន​ថា ផលិតផល​របស់ខ្លួន​មួយ​ចំនួន​ក្នុងនោះ​មាន​ស្បែកជើង​ និង​សំលៀកបំពាក់​កីឡា​អាច​នឹង​មិនមាន​ជា​បណ្តោះអាសន្ន​។

ដើម្បី​ធានាថា​ឃ្លាំង​មាន​ស្តុក​ទុក​សម្រាប់​រដូវ​កាល​វិសមកាល ក្រុមហ៊ុន​លក់រាយ Walmart បាន​ជួល​នាវា​ផ្ទាល់ខ្លួន​ ដើម្បី​ដឹកជញ្ជូន​ទំនិញ​។

ទោះយ៉ាងណា​ក៏ដោយ​សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​បញ្ហា​ប្រឈម​ផ្នែក​ភ័ស្តុភារ​មាន​លក្ខណៈ​តូចតាច ប៉ុន្តែ​នៅតែ​ជា​សុបិន​អាក្រក់​៕ RR