ទីក្រុង​វ៉ាស៊ីន​តោនៈ ប្រមុខ​ដឹក​នាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​និយាយ​ថា ការ​ឧប​ត្ថម្ភ​ធន​​ក្នុង​វិស័យ​កសិកម្ម​​​ដែល​សម្បើម​​​ ជា​ពិសេស​​​សម្រាប់​ក្រុមហ៊ុន​ក្នុង​ប្រទេស​​អ្នកមាន ​បន្ត​​ធ្វើ​ឱ្យ​​​ប៉ះពាល់​​ពាណិជ្ជកម្ម​​​​សកល និង​​បង្កើត​​ការ​ប្រកួត​ប្រជែង​​គ្មាន​យុត្តិធម៌ ​​សម្រាប់​កសិករ​​ក្នុង​ប្រទេស​ក្រី​ក្រ។

លោកស្រី Ngozi Okonjo-Iweala ​ប្រធាន WTO បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា៖«​​យើង​មាន​បញ្ហា​​ធំ​​ខ្លាំង​ណាស់» ដោយ​ជំរុញ​​ឱ្យ​​ប្រទេស​ទាំង​ឡាយ​រក​ដំណោះស្រាយ​​​ ពេល​ដែល​​ការឧបត្ថម្ភធន​​កសិកម្ម​​ក្នុង​ស្រុក​​«កំពុង​កើន​ឡើង​​ឥតឈប់​ឈរ​»។

​​​​​​អំឡុង​ពេល​​​កិច្ច​ពិភាក្សា​​ជាមួយ​​​ប្រធាន​ធនាគារ​ពិភពលោក ​ David Malpass ​កា​រអត្ថាធិប្បាយ​​កើត​មាន​​​ពេល​ពាណិជ្ជកម្ម​​ពិភពលោក​ ​ធ្វើ​កិច្ច​ការ​​ដើម្បី​សម្រេចបាន​កិច្ច​ព្រម​ព្រៀង​​លើ​បញ្ហា​​នៅ​កិច្ច​ប្រជុំ​​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ពេល​ខាង​មុខ​​ក្នុង​ទីក្រុ​ង​សឺណែវ​​នៅ​ចុង​ខែ​​វិច្ឆិកា​។

ភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​របាយការ​ណ៍​ថ្មី​ៗ​នេះ​​បាន​ប៉ានស្មាន​ថា ​ការ​គាំទ្រ​​ជា​សកល​​ចំពោះ​​​អ្នក​​ផលិត​​កសិកម្ម​​​ដែល​មាន​សរុប​​៥៤០​​ពាន់​ពាល​ដុល្លារ (៤៥៧​ពាន់​លាន​អឺរ៉ូ)ក្នុង​មួយឆ្នាំ​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​កើន​ឡើង​​៣​ដង​​រហូត​ដល់ជិត​​១,៨​​ពាន់​ពាន់​លាន​ដុល្លារ​ត្រឹម​២០៣០។

ទីភ្នាក់ងារ​ទាំង​នោះ​បាន​និយាយ​ថា ៨៧​​ភាគរយ​​​នៃ​​ជំនួយ​​នោះ​ ៤៧០​​ពាន់​​លាន​​ដុល្លារ ​គឺ​​ជា​​ការ​បង្ខូច​​តម្លៃ​​និង​​ប៉ះពាល់​ដល់​បរិស្ថាន​និង​សង្គម​។​

អ្នក​ស្រី​ Ngozi បាននិយាយ​ថា សមាជិក​​​ WTO ​ភាគច្រើន​​ចង់​ដោះស្រាយ​បញ្ហា​។

​​ការ​ឧបត្ថម្ភ​​​ទាំង​ឡាយ​​ គឺជា​ចំណុច​នៃ​ការកកិត​តាំង​ពីការ​ចាប់​កំណើតនៃ​អង្គការ​នេះ​ ដែល​ចុង​បញ្ចប់​​បាន​គ្រប់គ្រង​កិច្ច​​ព្រមព្រៀង​​​ដើម្បី​ហាមឃាត់​​ការ​​ឧបត្ថម្ភធន​​នាំចេញ​​ក្នុង​​ឆ្នាំ២០១៥។

ប្រធាន​អង្គការ​​ WTO ​ព្រួយ​បារម្ភ​​​អំពី​​ផល​ប៉ះពាល់​​​លើ​ប្រទេស​ក្រីក្រ​។

លោកស្រី Ngozi បាន​និយាយ​ថា៖«​​យើង​​ត្រូវ​តែ​ព្រួយ​បារម្ភ​​​អំពី​​របៀប​ដែល​​ការ​​ឧបត្ថម្ភ​ធន​​​ទាំង​នេះ​​​គ្មាន​សណ្តាប់​ធ្នាប់ ហើយ​ថា​តើ​​ពួកគេ​​បង្ក​ឧបសគ្គ​យ៉ាងណា​​​ចំពោះ​​ការ​ប្រកួត​ប្រជែង​​។ ប្រសិន​បើ​ យើង​មិន​ធ្វើ​អ្វី​​ផ្សេង​​ដើម្បី​​ដោយ​រក្សា​រឿង​នេះ ​នឹង​មាន​ប្រទេស​ក្រី​ក្រ​ជា​​ច្រើន​ ដែល​មិន​អាច​​ប្រកួ​ត​ប្រជែង​​​ ដោយសារ​តែ​​ការ​ឧបត្ថម្ភ​ធន​​​ធំៗ​ពី​ប្រទេស​អ្នក​មាន»។​

​ប្រធាន​ធនាគារ​ពិភពលោក Malpass បាន​កត់សម្គាល់​ថា បញ្ហា​​នោះ​ក៏ប៉ះពាល់​​ដល់​បរិយាកាស​​ចាប់​តាំង​ពី​ការ​ឧបត្ថម្ភ​ធន​សម្រាប់​ជីគីមីដែល​អាច​«ធ្វើ​ខ្សោះ​​ដី...​ដំណើរ​អ្វីលួតលាស់បាន»។​

​លោក និយាយ​នៅ​ព្រឹត្តិការណ៍​​ដែល​ប្រារព្ធ​ឡើង​​អំឡុង​ពេល​​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​​នៃ​​ធនាគារ​ពិភពលោក និង​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ ថា៖«​វា​ក៏​មាន​តម្លៃ​ខ្ពស់​ផងដែរ​ និង​​ការ​ហូរ​របស់​ជីគីមី​​ជាផ្នែកធំ​នៃ​ការ​បំពុលសមុទ្រ»៕ AFP/RR