ទីក្រុងប៉េកាំងៈ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​នៅ​ថ្ងៃ​ចន្ទ​ថា កំណើន​សេដ្ឋកិច្ច​ចិន​រអិល​ធ្លាក់ចុះ​ច្រើនជាង​អ្វីដែល​រំពឹងទុក​ក្នុង​ត្រីមាស​ទី​ ៣ ដោយសារ​វិស័យ​អចលនទ្រព្យ​ប្រឹង​ក្រាញននៀល​ជាមួយ​វិធានការ​គោលនយោបាយ និង​វិបត្តិ​ថាមពល​ដែល​លេចឡើង​ស្ទង់ៗ​។

បន្ទាប់ពី​ការវិលត្រឡប់​មកវិញ​ពី​ការរង​ឥទ្ធិពល​ដោយសារ​វីរុស​កូរ៉ូណា ការងើប​ឡើងវិញ​សេដ្ឋកិច្ច​ក្នុងប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​លេខ​ពីរ​ក្នុង​ពិភពលោក កំពុង​បាត់បង់​ចំហាយ ដោយ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​មាន​ត្រឹម​ ៤,៩ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​។ នេះ​យោងតាម​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) ដោយ​លើកឡើង​ពី​ការងើប​ឡើង​ក្នុងស្រុក​គ្មាន​ស្ថិរភាព និង​មិន​ស្មើគ្នា​។

តួលេខ​ចុងក្រោយ​នេះ​បានធ្វើឱ្យ​ខកចិត្ត​ចំពោះ​ការព្យាករ​កំណើន​ ៥,០ ដែល​បានដាក់​ការព្យាករណ៍​ដោយ​ក្រុមអ្នកវិភាគ​ស្ទង់​មតិ​ដោយ​ការសារព័ត៌មាន AFP និង ជា​ការធ្លាក់ចុះ​ពិន្ទុ​ ៣ ​ភាគរយ​ត្រង់​តែម្តង​ពី​ការរីក​លូតលាស់​ ៧,៩ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ២ ពី​ខែមេសា​ដល់​ខែមិថុនា​។

លោក Fu Linghui អ្នកនាំពាក្យ NBS បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​៖ «​យើង​ត្រូវតែ​កត់សម្គាល់ថា ភាពមិនច្បាស់លាស់​ក្នុង​បរិបទ​អន្តរជាតិ​កំពុង​កើនឡើង​ខ្លាំង ហើយ​ការងើប​ឡើងវិញ​ក្នុងប្រទេស​នៅតែ​មិនមាន​ស្ថិរភាព​ និង​មិន​ស្មើគ្នា​»​។

អាជ្ញាធរ​បាន​បន្ថែមថា ប៉ុន្តែ GDP សម្រាប់​ត្រីមាស​ទី​បី​ ៣ ​កើនឡើង​ ០,២ ​ភាគរយ​រយៈពេល​ ៣ ​ខែ​មុន​នោះ​។

ទន្ទឹមនឹង​នោះដែរ កំណើន​ផលិតកម្ម​ឧស្សាហកម្ម​យឺត​បន្ថែមទៀត​ដល់​ទៅ​ ៣,១ ​ភាគរយ​ក្នុង​ខែកញ្ញា​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។

Louis Kuijs ប្រធាន​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​នៃ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​នៃ​សកលវិទ្យាល័យ Oxford បាន​និយាយ​ថា​៖ «​កំណើន​ត្រូវបាន​ទាញ​ទម្លាក់​ដោយ​ការយឺតយ៉ាវ​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ត្រូវបាន​ពង្រីក​ថ្មីៗ​នេះ​ដោយ​ការហូរ​ចេញពី​ការធ្វើដំណើរ​របស់ Evergrande»៕ RR