យោងតាម​របាយការណ៍​មួយ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អនាគត​ការងារ​បាន​លើកឡើង​ថា ការងារ​ថ្មី​ប្រហែល ១០០ លាន​ប្រភេទ​ត្រូវ​បាន​គេ​រំពឹងថា​នឹង​កើត​មាននៅ​ឆ្នាំ ២០២៥ ដោយសារ​ការផ្លាស់ប្តូរ​របៀប​នៃ​ដំណើរការ​របស់​មនុស្ស ម៉ាស៊ីន និង​ក្បួនខ្នាត​ក្នុង​ការដោះស្រាយ​បញ្ហា (Algorithms)​។ AI (​បញ្ញា​សិប្បនិម្មិត​) និង​ប្រព័ន្ធ​គណនា​ទិន្នន័យ (Machine Learning) ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្នែក​មួយ​ដែលនាំឱ្យ​មាន​ការរីកចម្រើន​នៃ​ឱកាស​ការងារ​ថ្មី​ជាច្រើន​នេះ​។

ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​កម្ពុជា​ក្នុង​ការចាប់យក​ឱកាស​ទាំងនោះ ព្រូដិនសល ​ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​ការផ្ដល់សេវា​ធានារ៉ាប់រង​បែប​ឌីជីថល ថ្មីៗ​នេះ​បាន​រៀបចំ​កម្មវិធី Pulse Artificial Intelligence Bootcamp សម្រាប់​និស្សិត សាកល​វិទ្យាល័យ​ចំនួន ៣០ ​នាក់ មកពី​សាកលវិទ្យាល័យ​ចំនួន ៧ ផ្សេងៗ​គ្នា ដើម្បី​ស្វែងយល់​ពី​គំនិត និង​ជំនាញ​មូលដ្ឋាន​របស់ AI (​បញ្ញា​សិប្បនិម្មិត​) និង​បំផុស​ចំណង់ចំណូល​ចិត្ត​របស់​ពួកគេ​ក៏ដូចជា​រៀបចំ​ពួកគេ​ក្នុង​ការចាប់​យក​អាជីព​ក្នុង​វិស័យនេះ​។

Pulse by Prudential (Pulse) គឺជា​កម្មវិធី​សុខភាព​បែប​ឌីជីថល ដែល​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ឆ្លាតវៃ AI (​បញ្ញា​សិប្បនិម្មិត​) និង​អាច​ផ្ដល់ព័ត៌មាន​ទាន់​ពេលវេលា ដើម្បី​ជួយ​អ្នកប្រើប្រាស់​ទប់ស្កាត់ ពន្យារ និង​ការពារ​ប្រឆាំង នឹង​ការចាប់ផ្តើម​នៃ​ជំងឺ​នានា​។ ក្រុមការងារ​នៅ​ព្រូដិនសល ដែល​រួមមាន​អ្នកវិទ្យាសាស្ត្រ​ទិន្នន័យ​កម្ពុជា (Cambodian Data Scientist) និង​អ្នកជំនាញ​ផ្នែក AI (​បញ្ញា​សិប្បនិម្មិត​) បាន​ចូល​រួមគ្នា​ក្នុង​ការអភិវឌ្ឍ​កម្មវិធី​សុខភាព​នេះ ហើយ​ពួកគាត់​ក៏បាន​ដើរតួនាទី​ជា​អ្នក​ណែនាំ​សម្រាប់​កម្មវិធី Pulse Artificial Intelligence Bootcamp នេះ​ផងដែរ​។

អំឡុងពេល​នៃ​កម្មវិធី​នេះ និស្សិត​របស់​យើង​បាន​សិក្សា​ពី​មូលដ្ឋាន​នៃ AI (​បញ្ញា​សិប្បនិម្មិត​) និង​ដឹង​ពី​របៀប​ដែល​ពួកគេ​កំពុង​ធ្វើ​អន្តរកម្ម​ជាមួយ AI (​បញ្ញា​សិប្បនិម្មិត​) នៅ ក្នុង​ជីវិត​ប្រចាំថ្ងៃ ក៏ដូចជា​ការប្រើប្រាស់​ឧបករណ៍​ Teachable Machine របស់ Google ដើម្បី​បង្កើត​គំរូ AI (​បញ្ញា​សិប្បនិម្មិត​)​។ ក្រោយមក​ក្នុង​កម្មវិធី​នេះ ពួកគេ​ត្រូវបាន​បែងចែក​ជា ១០ ​ក្រុម ដែលមាន​សមាជិក ៣ ​នាក់ ហើយ​ក្រុម​នីមួយៗ​ត្រូវបាន​ផ្គូផ្គង​ជាមួយ​អ្នកជំនាញ​​ផ្នែក AI (​បញ្ញា​សិប្បនិម្មិត​) របស់​ព្រូដិនសល ដើម្បី​ជួយ​ពួកគេ​បង្កើត​កម្មវិធី AI (​បញ្ញា​សិប្បនិម្មិត​) ដែល​អាច​ប្រើប្រាស់​បាន​។

លោក Sanjay Chakrabarty អគ្គនាយក​នៃ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​បាន​មានប្រសាសន៍ថា​៖« AI (​បញ្ញា​សិប្បនិម្មិត​) កំពុង​ក្លាយជា​យុទ្ធសាស្ត្រ​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ហើយ​វា​កំពុង​ផ្លាស់ប្តូរ​ដំណើរការ​របស់​អាជីវកម្ម​ផងដែរ​។ វា​ក៏មាន​ភាពទូលំទូលាយ​ក្នុង​ការផ្ដល់​លទ្ធភាព​ដល់​គ្រប់គ្នា​ក្នុង​ការស្វែងយល់​អំពី​វា ប្រសិនបើ​ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការរៀន​»​។

«​ដូច្នេះ​យើង​ចង់​ផ្តល់ឱកាស​ឱ្យ​និស្សិត​បាន​ស្វែងយល់​ពី AI (​បញ្ញា​សិប្បនិម្មិត​) និង​ប្រព័ន្ធ​គណនា​ទិន្នន័យ (Machine Learning) រួមជាមួយ​ការស្វែងយល់​អំពី​ឱកាស​ផ្សេងៗ ដែល​នឹង​កើតមាន​ក្នុង​ឧស្សាហកម្ម​នេះ​។ ប្រសិនបើ​មនុស្ស​កាន់តែច្រើន​មានចំណេះដឹង​លើ​ផ្នែក AI (​បញ្ញា​សិប្បនិម្មិត​) ហើយ​អាច​ចាប់ផ្តើម​ចូលរួមចំណែក​ក្នុង​វិស័យនេះ នោះ​ប្រទេសជាតិ​ទាំងមូល​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​»​។

អ៊ុយ ខូលីណា ដែលជា​អ្នកចូលរួម​ក្នុង​កម្មវិធី និង​ជា​និស្សិត​សាកលវិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន​បាន​លើកឡើងថា​៖ «​កម្មវិធី​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏រំភើប​បំផុត​មួយ​ក្នុងចំណោម​កម្មវិធី​ដែល​ខ្ញុំ​បាន​ចូលរួម​កន្លងមក​។ ក្នុងនាម​ជា​និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ខ្ញុំ​មិនដែល​គិតថា ខ្ញុំ​អាចបង្កើត​កម្មវិធី AI (​បញ្ញា​សិប្បនិម្មិត​) បានទេ ប៉ុន្តែ​ខ្ញុំ​ពិតជា​អាច​ធ្វើ​បាន​! សូម​អរគុណ​ដល់​ព្រូដិនសល និង​ក្រុមការងារ​ទាំងអស់ សម្រាប់​ឱកាស​ដ៏អស្ចារ្យ​មួយ​នេះ​»​។

អំពី​ក្រុមហ៊ុន​ ព្រូដិនសល ​កម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (​ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (​ហៅ​កាត់​ថា ព្រូដិនសល​កម្ពុជា​) បាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ ខែ​មករា ឆ្នាំ ២០១៣​។ តាមរយៈ​ការផ្តល់ជូន​នូវ​ដំណោះស្រាយ​នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដែល​ស្របតាម​តម្រូវការ​អតិថិជន ក៏ដូចជា​ការធ្វើ​សិក្ខាសាលា​នានា​ស្តីពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​ទៅកាន់​សាធារណជន ព្រូដិនសល ​កម្ពុជា បាននិងកំពុង​ជួយ​ប្រជាជន​កម្ពុជា​ក្នុង​ការការពារ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ថ្ងៃ​អនាគត​របស់​ពួកគាត់​។ ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទាំងស្រុង​នៃ​ក្រុមហ៊ុន​ ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។

ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់​ការធានារ៉ាប់រង​អាយុជីវិត និង​សុខភាព និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ ដោយ​ផ្តោតលើ​តំបន់​អាស៊ី និង​អាហ្វ្រិក​។ អាជីវកម្ម​នេះ​បាន​ចូលរួមចំណែក​ជួយ​ជីវិត​មនុស្ស​គ្រប់គ្នា​ឱ្យមាន​ភាពប្រសើរ​ឡើង តាមរយៈ​ការធ្វើឱ្យ​គ្រប់គ្នា​មាន​លទ្ធភាព​ទទួលបាន​សេវា​ថែទាំ​សុខភាព​មានតម្លៃ​សមរម្យ និង​ការលើកកម្ពស់​បរិយាប័ន្ន​ផ្នែក​ហិរញ្ញវត្ថុ​។ ព្រូដិនសល ជួយ​ប្រជាជន​ក្នុង​ការការពារ និង​បង្កើន​ទ្រព្យសម្បត្តិ និង​ជំរុញ​ការសន្សំ​សម្រាប់​គោលដៅ​របស់​ពួកគេ​។ អាជីវកម្ម​របស់​យើង​មាន​អតិថិជន​ជាង ១៧ ​លាន​នាក់​នៅ​អាស៊ី និង​អាហ្វ្រិក ហើយ​ក៏បាន​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន​នៅ​ទីក្រុង​ឡុងដ៍ ទីក្រុង​ហុងកុង ទីក្រុង​ញូវយ៉ក និង​ប្រទេស​សិង្ហបុរី​ផងដែរ​។

*​ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មិនមាន​ការជាប់​ទាក់ទង​ជាមួយ​ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែសល អ៊ីន (Prudential Financial, Inc) ដែលមាន​ទីតាំង​អាជីវកម្ម​នៅ​សហរដ្ឋអាមេរិក និង ក្រុមហ៊ុន ព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជា​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុន អឹម​&​ជ្ជី ភីអិលស៊ី (M&G plc) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ចក្រភព​អង់គ្លេស​ឡើយ​។

អំពី Pulse by Prudential

Pulse by Prudential គឺជា​កម្មវិធី​សុខភាព​លើ​ទូរស័ព្ទដៃ​ប្រជុំ​ទៅដោយ​មុខងារ​ដ៏សម្បូរបែប​ជាច្រើន ហើយ​ជា​កម្មវិធី​ដំបូងបង្អស់​នៅក្នុង​តំបន់ ដែល​ផ្ដល់​ទិដ្ឋភាព​ទាំងមូល​នៃ​ការគ្រប់គ្រង​សុខភាព​ជូន​ដល់​អ្នកប្រើប្រាស់​។ កម្មវិធី​ដែល​ដំណើរការ​ដោយ​យន្ត​បញ្ញានិមិត្ត (AI-Powered) និង​ផ្ដល់ព័ត៌មាន ពាក់ព័ន្ធ​ទាន់ពេលវេលា មួយ​នេះ​នឹង​ជា​ដៃគូ​ដែល​តែងតែ​នៅ​ជាមួយ​អ្នកប្រើប្រាស់​គ្រប់ពេលវេលា ដើម្បី​សុខភាព​ និង​សុខុមាលភាព ហើយ​ថែម​ផ្ដល់​លទ្ធភាព​ជូន​ពួកគាត់​ឱ្យ​អាច​បង្ការ ពន្យារ និង​ទទួលបាន​ការការពារ​លើ​ការចាប់ផ្ដើម​នៃ​ជំងឺ​នានា​ទៀតផង​។ Pulse គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូទាំង​តំបន់​នៃ​ក្រុមហ៊ុន​ ព្រូដិនសល ដែលមាន​គោលបំណង​ធ្វើឱ្យ​ប្រជាជន​គ្រប់រូប​ក្នុង​ទ្វីបអាស៊ី អាច​មាន​លទ្ធភាព​ទទួល​បាន​សេវា​ថែរក្សា​សុខភាព​ដែល​ល្អ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​កិច្ចសហការ​ជាមួយ​ដៃគូ​ដ៏ល្អៗ​ជាច្រើន​។

បន្ទាប់ពី​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ខែសីហា ២០១៩ កម្មវិធី Pulse បច្ចុប្បន្ននេះ ក៏ត្រូវ​បានដាក់​ឱ្យប្រើប្រាស់​នៅក្នុង​បណ្ដា​ប្រទេស​ចំនួន ១១ ថែមទៀត ហើយ​មាន​ដាក់បញ្ចូល​មុខងារ​ល្អៗ​ជាច្រើន​ដូចជា មុខងារ​ពិនិត្យ​រោគសញ្ញា (Symptom Checker) ការវាយតម្លៃ​លើ​សុខភាព (Health Assessment) សេវា​សុខុមាលភាព​បុគ្គល និង​ការពិគ្រោះ​យោបល់​តាម​វីដេអូ​ជាមួយ​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ឯកទេស​។

ចាប់តាំងពី​បានដាក់​ឱ្យប្រើប្រាស់​មក Pulse មាន​អ្នក​ទាញយក​មកប្រើប្រាស់​ច្រើន​ជា ៣០ លាន​ដង*​ហើយ នៅក្នុង​ទ្វីបអាស៊ី​។ Pulse អាច​ទាញយក​ពី Apple App Store ឬ Google Play Store ក្នុង​បណ្ដា​ប្រទេស​ដូចជា កម្ពុជា ហុងកុង ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ និង​វៀតណាម​៕

សម្រាប់​ព័ត៌មាន​បន្ថែម និង​ដើម្បី​ទាញយក Pulse សូម​ចូល www.wedopulse.com

*​គិត​ត្រឹម​ខែសីហា ឆ្នាំ​ ២០២១