ទីក្រុងលុចសំបួៈ Josep Borrell ប្រធាន​គោលនយោបាយ​ការបរទេស​អឺរ៉ុប បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហភាព​អឺរ៉ុប​ត្រៀម​រួចរាល់​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​នៃ​ប្រទេស​បេឡារុស ដើម្បី​ព្យាយាម​ទាប់​ស្កាត់​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​ទៅ​តំបន់​អឺរ៉ុប​។

សហភាព​អឺរ៉ុប​ចោទប្រកាន់​អាជ្ញាធរ​បេឡារុស​ពី​ការដាក់​អ្នក​ចំណាកស្រុក​ពី​តំបន់​មជ្ឈឹមបូព៌ា​ និង​តំបន់​អាហ្វ្រិក​មកកាន់​ទីក្រុង​មីនស្ក៍​ហើយ​ បន្ទាប់មក​បញ្ជូន​ពួកគេ​ចូលទៅក្នុង​ប្លុក​អឺរ៉ុប​ដោយ​ថ្មើរជើង​ជា​ការសងសឹក​ចំពោះ​ទណ្ឌកម្ម​ដែល​បានដាក់​លើ​ការបង្ក្រាប​លើ​គណបក្សប្រឆាំង​។

លោក Borrell បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ក្នុង​ទីក្រុង​លុចសំបួ​ថា​៖ «​យើង​ត្រៀម​រួចរាល់​ដើម្បី​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន​ជាតិ​បេឡារុស​»​។

ប្លុក​អឺរ៉ុប​បានដាក់​ទណ្ឌកម្ម​ជាស្រេច​ទៅហើយ​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ប្រទេស​បេឡារុស ព្រមទាំង​ដាក់ពិន្ទុ​សម្រាប់​ពួកមន្ត្រី រួមទាំង​លោក​ប្រធានាធិបតី Alexander Lukashenko និង​កូនប្រុស​របស់​លោក​ចាប់តាំងពី​ការបោះឆ្នោត​ប្រកប​ដោយ​ជម្លោះ​ក្នុង​ខែសីហា​ឆ្នាំមុន​។

រដ្ឋ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​មាន​ប្រទេស​លីតួ​អានី និង​ប៉ូឡូញ​បាន​ប្រទះឃើញ​ជន​ចំណាកស្រុក​រាប់ពាន់នាក់​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​ពី​ប្រទេស​បេឡារុស ចាប់​តាំងពីដើម​ឆ្នាំនេះ​ក្នុង​អ្វីដែល​ប្រទេស​បេឡារុស​ហៅថា ជា​យុទ្ធនាការ​រៀបចំឡើង​។

លោក Heiko Maas រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​បាន​ហៅ​លោក Lukashenko ជា​ប្រធាន​រៀបចំ​រត់ពន្ធ​មនុស្ស​រៀបចំ​ដោយ​រដ្ឋ​មួយ​»​។

លោក Maas បាន​និយាយថា​៖ «​យើង​មិន​ស្ម័គ្រចិត្ត​មើល​ក្រុមហ៊ុន​ទាំងឡាយណា ដូចជា​អាកាសចរណ៍​នេះ​រកលុយ​បាន​ដោយ​ការនាំយក​ជនភៀសខ្លួន​នោះទេ​»​។

លោក​បន្ថែមថា​៖ «​យើង​ត្រូវដាក់​ទណ្ឌកម្ម​ដើម្បី​ឱ្យដឹងថា យើង​មិនអាច​អត់ធ្មត់​រឿង​បែបនេះ​តទៅទៀតបាន​»​។

រដ្ឋ​ជា​សមាជិក​អឺរ៉ុប​ពី​តំបន់​បាល់ទិច​កំពុង​ជំរុញ​ឱ្យ​បញ្ឈប់​ភតិសន្យា​ (​ជួល​) ​យន្តហោះ​ទៅ​ក្រុមហ៊ុន Belavia ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​បេឡារុស ជា​ផ្នែក​នៃ​កញ្ចប់​ថ្មី​ការដាក់​ទណ្ឌកម្ម​រៀបចំ​ឡើង​ក្នុង​ទីក្រុង​ប្រ៊ុចសែល​។

ប៉ុន្តែ​ប្រទេស​អៀកឡង់ ដែល​ជា​មជ្ឈមណ្ឌល​ក្រុមហ៊ុន​ជួល​យន្តហោះ​ក្នុង​តំបន់​អឺរ៉ុប បាន​ព្រម​មាន​ថា វា​ប្រហែល​លំបាក​ដើម្បី​សើរើ​កិច្ចសន្យា​ដែលមាន​ស្រាប់​។

លោក Simon Coveney រដ្ឋមន្ត្រី​ការបរទេស​អៀកឡង់​បាន​និយាយថា​៖ «​ទីណា​ដែលមាន​កិច្ចសន្យា​រួចហើយ យើង​មិន​ច្បាស់​ពី​វិធី​ដែល​អាចធ្វើ​មិនឱ្យ​ឈឺចាប់​ដោយ​ស្របច្បាប់​ទេ ប៉ុន្តែ​អ្វីដែល​យើង​កំពុងនិយាយ​យ៉ាងច្បាស់​គឺថា មិនគួរ​មាន​កុងត្រា​ជួល​ថ្មី​ទៅ​ថ្ងៃ​អនាគត​ឡើយ​»​។

អឺរ៉ុប​បាន​បញ្ឈប់​កិច្ចសន្យា​ជាមួយ​អឺរ៉ាក់​ ដើម្បី​បញ្ឈប់​ការហោះហើរ​ដាក់​ជន​ចំណាកស្រុក​ទៅ​ទីក្រុង​មីនស្ក៍ ដែល​ជួយ​កាត់បន្ថយ​ចំនួន​មនុស្ស​ពី​ប្រទេស​អឺរ៉ាក់​៕ RR