​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​ បាន​ជះឥទ្ធិពល និង​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ជាច្រើន​នៅ​ទូទាំង​សកលលោក ប៉ុន្តែគណៈ​គ្រប់គ្រង​របស់​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា នៅតែ​បន្ត​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ក្នុងការ​ផ្តល់​ថ្នាល​អប់រំ និង​បណ្តុះបណ្តាល​ដល់​សិស្សានុសិស្ស ឱ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ខ្ពស់ និង​ពង្រឹងក្នុងទិសដៅ​មួយ​ធ្វើយ៉ាងណា ឱ្យ​កុលបុត្រ​កុលធីតា​ខ្មែរ​ទទួលបាន​ជោគជ័យ​ខ្ពស់​ទាំង​ក្នុង និង​ក្រៅប្រទេស​នា​ថ្ងៃ​អនាគត​។

​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា បានរៀបចំ​នូវ​កម្មវិធី​សិក្សា​កម្រិត​អន្តរជាតិ ដោយ​រួមបញ្ចូល​កម្មវិធីសិក្សា​ជា​ភាសា​ខ្មែរ ដែល​បច្ចុប្បន្ននេះ​សាលា​បាន​ឆ្លងកាត់​ដំណាក់កាល​មួយចំនួន ​ដើម្បី​ក្លាយជា​បេក្ខភាព​ក្នុង​ការទទួល​បានការ​វាយតម្លៃ​គុណភាព​អប់រំ​ស្តង់ដា​អន្តរជាតិ​ពី​ស្ថាប័ន​កំពូល​ទាំង​ ២ ​លើ​ពិភពលោក (WASC និង CIS)​ ផងដែរ​។

មិនតែប៉ុណ្ណោះ គណៈ​គ្រប់គ្រង​សាលា​ក្រោម​ការដឹកនាំ​របស់ លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​ផ្តួចផ្តើម​សាងសង់ឡើង​នូវ​អគារសិក្សា​ថ្មី​ប្រកបដោយ​ទីធ្លា​ធំ​ទូលាយ ព្រមទាំង​បាន​បំពាក់​នូវ​គ្រឿង​ប​វិ​ក្ខា​រ​ទំនើបៗ ប្រកបទៅដោយ​គុណភាព​ស្តង់ដារ​អន្តរជាតិ​។ នៅតាម​ថ្នាក់រៀន សាល​មហោស្រព បន្ទប់​ប្រជុំ បណ្ណាល័យ និង​អាហារ​ដ្ឋា​ន​ត្រូវ​បានរៀបចំ​យ៉ាង​ហ្មត់ចត់ ប្រកបដោយ​ការ​រចនា និង​តុបតែង​យ៉ាង​សម្រិតសម្រាំង​ដើម្បី​ផ្តល់ជូន​សិស្សានុសិស្ស​នូវ​បទពិសោធ​សិក្សា​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព​។​

​ទម្រាំ​ឈានដល់​ការទទួលបាន​នូវ​មុខងារ ឬ​តួនាទី​ដ៏​សមប្រកប​ណាមួយ មាតាបិតា និង​អាណាព្យាបាល​គ្រប់រូប​តែង​ចង់ឃើញ​បុត្រ​ធីតា​របស់​ពួកគាត់​មាន​ជម្រើស និង​ឱកាស​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ធំៗ​និង​ល្បីៗ​នៅឯ​បរទេស​ផងដែរ​។

លក្ខខណ្ឌ​ដ៏​ចាំបាច់​មួយ​ដើម្បី​ទទួលបាន​ការអនុញ្ញាត​ឱ្យចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ក្រៅប្រទេស​ទាំងនោះ​បាន គឺ​សិស្សានុសិស្ស​ត្រូវមាន​ពិន្ទុ​ខ្ពស់​ក្នុងការ​ប្រើប្រាស់​ភាសា​អង់គ្លេស​តាមរយៈ​លទ្ធផល​តេស្ត​វាស់​ស្ទង់​សមត្ថភាព​កម្រិត​អន្តរជាតិ​មួយ ហៅ​កាត់​ថា (IELTS)​។

IELTS ជា​តេស្ត​ស្តង់ដា​អន្តរជាតិ​ដេ​ល​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ​កំពូល ឈ្មោះថា Cambridge University នៅ​ចក្រភព​អង់គ្លេស​ដែល​ប្រើប្រាស់​សម្រាប់​វាស់​ស្ទង់​សមត្ថភាព​ទៅលើ​ការ​ស្តាប់ ការអាន ការសរសេរ និង​ការនិយាយ ដែល​ទទួលស្គាល់​ដោយ​សាកលវិទ្យាល័យ​ជាច្រើន​នៅលើ​ពិភពលោក​។​

​ទន្ទឹមនឹងនេះ​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា ដែលជា​សាលា​ដែលមាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការត្រៀម​សិស្សានុសិស្ស​របស់ខ្លួន ឱ្យទទួល​បាន​ឱកាស​បន្ត​ការសិក្សា នៅ​សាកលវិទ្យាល័យ​ល្បីៗ​នៅក្រៅ​ប្រទេស​បានរៀបចំ​ដាក់បញ្ចូល​នៅក្នុង​កម្មវិធីសិក្សា​ប្រចាំថ្ងៃ​នូវ​ការ​បំប៉ន និង​ហ្វឹកហាត់​បន្ថែម​សមត្ថភាព​សិស្សានុសិស្ស​ឱ្យ​ពួកគាត់​អាច​ទទួលបាន​លទ្ធផល​ល្អ​លើ​តេស្ត IELTS ពេល​បញ្ចប់​ការសិក្សា​ថ្នាក់​ទី ​១២ ហើយ​អាច​ចូលរៀន​នៅ​សាកលវិទ្យាល័យ​កំពូលៗ​លើ​ពិភពលោក​បាន​។

​ដោយ​មើលឃើញ​ពី​សារៈសំខាន់​នេះហើយ​ទើប​សាលា​បានរៀបចំ​ពិធី​ចុះ​អនុសារណៈ​នៃ​ការយោគយល់​គ្នា​ជាមួយនិង ស្ថាប័ន​អប់រំ IDPEducation ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​តេស្ត IELTS ជា​ផ្លូវការ​នៅក្នុង​សាលា​របស់ខ្លួន​ផ្ទាល់​តែម្តង​។

​លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា បាន​លើកឡើងថា​៖ «​ការបង្កើត​នូវ​មជ្ឈមណ្ឌល​តេស្ត IELTS ជា​ផ្លូវការ​នៅក្នុង​សាលា​របស់​យើង បានបង្ហាញ​ច្បាស់​នូវ​ឆន្ទៈ​មុតមាំ​ក្នុងការ​ពង្រឹងសមត្ថភាព​ភាសា​អង់គ្លេស​របស់​សិស្សានុសិស្ស​របស់​យើង ឱ្យទទួល​បាន​ឱកាស​ខ្ពស់​ក្នុង​ការបន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ល្អៗ​ជុំវិញ​ពិភពលោក​»​។

​លោក លី វីរៈ​បាន​បន្ថែមថា​៖ «​សិស្សានុសិស្ស​នឹង​ទទួលបាន​នូវ​ការហ្វឹកហាត់​ស្របតាម​ស្តង់ដារ​ពិតប្រាកដ ដែល​អាច​សម្រួច​សមត្ថ​ភាព​ពួកគាត់​ដើម្បី​ទទួលបាន​ពិន្ទុ​ខ្ពស់​ក្នុង​ការប្រលង តេស្ត IELTS ជា​ផ្លូវការ​រួមជាមួយ​និង​ក​ម្ម​វិធី​សិក្សា​ដ៏​សម្បូរបែប​ដែល​បានរៀបចំ​យ៉ាង​ល្អិតល្អន់​ផងដែរ​»​។​

​ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ដ៏​មោះមុត​នេះ​ភាគី​ទាំង ២​ ​ជឿជាក់ថា ​បេសកកម្ម​នេះ​នឹង​ក្លាយជា​កាលិកបត្រ​សំខាន់​មួយ​ក្នុងការ​ចូលរួម​ពង្រឹង​ចំណេះដឹង​សិស្សានុសិស្ស​យើង​ឱ្យ​កាន់តែ​ប្រសើរ​ជាក់​ជាពុំខាន​៕

ដើម្បី​ជ្រាប​ជា​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖

•​ ​ហ្វេ​ស​បុក​ផេ​ក​៖ Westview Cambodian International Schoolhttps://www.facebook.com/westviewcambodian

•​ ​លេខ​ទូរ​សព្ទ​៖ ០៩៥ ២២២ ៩៩៣ ឬ ០៩៥ ៦៦៦ ៩៩៣