ទីក្រុងប៉េកាំងៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ចិន​កំណត់​ពង្រីក​ការកែទម្រង់​ពន្ធ​អចលនទ្រព្យ ពេល​ដែល​រដ្ឋាភិបាល​ប្រយុទ្ធ​ការសន្និដ្ឋាន​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​។

ទីផ្សារ​លំនៅឋាន​របស់​ចិន​បាន​ចាប់ផ្តើម​ បន្ទាប់ពី​ការធ្វើ​កំណែទម្រង់​សំខាន់ៗ​ក្នុង​ឆ្នាំ ១៩៩៨ បាន​បង្ក​ឱ្យ​មាន​ការរីក​លូតលាស់​នៃ​អគារ​ បន្ទាប់ពី​ការធ្វើ​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​ និង​ការប្រមូល​ទ្រព្យសម្បត្តិ​។

ប៉ុន្តែ​ដោយសារ​តម្លៃ​ឡើងថ្លៃ ដូច្នេះ​មាន​ការព្រួយបារម្ភ​អំពី​ភាពខុសគ្នា​នៃ​ទ្រព្យសម្បត្តិ​ និង​បណ្តាលឱ្យមាន​សក្តានុពល​ចំពោះ​អស្ថិរភាព​សង្គម​។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ (Xinhua) ផ្លូវការ ស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល​របស់​ចិន​គឺ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​កាលពី​ថ្ងៃ​សៅរ៍​បាន​អនុម័ត​ផែនការ​ចុងក្រោយ​បំផុត​ ដើម្បី​លើកកម្ពស់​ «​ការប្រើប្រាស់​លំនៅឋាន​សម​ហេតុផល​»​។

សារព័ត៌មាន ស៊ីនហួ បាន​បន្ថែមទៀតថា ក្រោម​គម្រោង​ការសាកល្បង​មាន​រយៈពេល​ ៥ ​ឆ្នាំ ពន្ធ​អចលនទ្រព្យ​នឹងត្រូវ​បង់​លើ​អចលនទ្រព្យ​គ្រប់​ប្រភេទ ដោយ​មិន​រាប់បញ្ចូល​ផ្ទះ​នៅតាម​ជនបទ​មួយចំនួន​។

ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ដូចជា កាលបរិច្ឆេទ​ចាប់ផ្តើម និង​តំបន់​ដែល​ដែលជា​គោលដៅ​ត្រូវ​បាន​គេ​រំពឹងថា នឹង​បង្ហាញ​ពេល​ក្រោយ​។

ការប្រកាស​នេះ​កើតមាន​ដោយ​ប្រធានាធិបតី Xi Jinping ជំរុញ​ឱ្យ​មាន​ការរីក​លូតលាស់​ជារួម​ក្នុង​ប្រទេស​ចិន ដែលមាន​បំណង​បែងចែក​ទ្រព្យសម្បត្តិ​កាន់តែច្រើន​ទៀត​។

ក្នុង​ឆ្នាំ​ ២០១១ អាជ្ញាធរ​បានចាប់ផ្តើម​ការសាកល្បង​ក្នុង​ទីក្រុង Shanghai និង Chongqing សំដៅ​ទៅលើ​អចលនទ្រព្យ​លំនៅឋាន​ឯកជន​កម្រិត​ខ្ពស់ សម្រាប់​ការប្រមូល​ពន្ធ​៕ RR